អ៊ីរ៉ង់បើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់​



នាព្រឹកថ្ងៃពុធនេះ អ៊ីរ៉ងបានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់អាមេរិកពីរកន្លែងនៅប្រទេសអ៊ីរ៉ាក់ ដោយប្រើប្រាស់ម៉ីស៊ីលជាច្រើនគ្រាប់។ នេះបើយោងតាមមន្ទី មន្ទីរបញ្ចកោណ​ ចុះផ្សាយដោយCNN។

ការវាយប្រហារនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាការសងសឹករបស់អ៊ីរ៉ង់ចំពោះអាមេរិក ដែលបានសម្លាប់លោក Qasem Soleimani មេបញ្ជាការកងទ័ពរបស់ខ្លួន នៅទីក្រុង បាកដាដ (Baghdad) ដោយប្រើប្រាស់យន្តហោះដ្រូន ដែលជាស្នាដៃរបស់លោក ដូណាលត្រាំ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង បានប្រកាសថា ក្រុម Islamic Revolutionary Guards Corps ដែលជាដៃទ័ពស្លាបស្ដាំរបស់អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់ ដោយប្រើប្រាស់គ្រាប់មីស៊ីលចំនួន១០គ្រាប់។ ប៉ុន្តែចំនួនអ្នករងរបួសមិនទាន់ដឹងនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា លោកដូណាលត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅ បានគម្រាមអ៊ីរ៉ង់ថានឹងវាយតំបន់ចំនួន ៥២កន្លែងរបស់អ៊ីរ៉ង់ឲ្យខ្ទេច ប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ះពាល់អាមេរិកទាក់ទងរឿងសម្លាប់លោក Qasem Soleimani៕

ដោយ៖ លង់ វណ្ណៈ

X
5s