ការសង្ខេបអំពីទំនាស់រវាងអាមេរិក និងអ៊ីរ៉ង់ នាពេលថ្មីៗនេះ​



១) លោក Qassem Soleimani មេបញ្ជាការកងកម្លាំងយោធា Quds របស់អ៉ីរ៉ង់ និងជាឥស្សរជនជាន់ខ្ពស់ម្នាក់ដ៏មានឥទ្ធិពលនៅសាធារណរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃសុក្រ ទី៣ ខែមករា នៅក្នុងការវាយប្រហារពីអាកាសមួយនៅទីក្រុងបាកដាត (Baghdad) ដែលជាស្នាដៃរបស់លោកដូណាលត្រាំ។ មនុស្សរាប់ពាន់នាក់បានដើរក្បួនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (កាន់់ទុករយ:ពេលបីថ្ងៃ) ក្នុងពិធីដង្ហែសពនៅក្នុងប្រទេសអ៉ីរ៉ាក់ និងអ៉ីរ៉ង់។

២) រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសនៅថ្ងៃអាទិត្យនេះថាខ្លួននឹងមិនគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ទៀតឡើយ។ ចំណែកឯប្រធានាធិបតី ដូណាលត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៨។

៣) សភាអ៉ីរ៉ាក់បានអនុម័តសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឲ្យរដ្ឋាភិបាលបណ្តេញកងទ័ពសហរដ្ឋអាមេរិកប្រមាណ ៥,២០០ នាក់ចេញពីប្រទេស។ ប្រធានាធិបតី ដូណាលត្រាំ បានឆ្លើយតបកាលពីថ្ងៃអាទិត្យថា «យើងនឹងមិនចាកចេញទេលើកលែងតែពួកគេសងសំណងមូលដ្ឋានអាកាសរបស់អាមេរិកនៅអ៉ីរ៉ាក់ដែលមានតម្លៃរាប់លានដុល្លារ»។

៤) លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថារដ្ឋបាលរបស់លោក អាចនឹងពិភាក្សាក្នុងការទម្លាយព័ត៌មានស៊ើបការណ៍សម្ងាត់របស់លោក សូឡីម៉ីនី (Soleimani)។ អគលេខាធិការ Mike Pompeo បានប្រាប់ Face the Nation ថារដ្ឋបាលរបស់លោកដូណាលត្រាំអាចនឹងបញ្ចេញផែនការសម្ងាត់របស់លោក សូឡីម៉ីនី (Soleimani) ដែលមានគម្រោងប្រឆាំងនឹងអាមេរិក។

៥) លោកដូណាលត្រាំ បានសរសេរសារមួយនៅលើ Twitter នាថ្ងៃសៅរិ៍កន្លងទៅថាសហរដ្ឋអាមេរិកនឹងកំណត់ទីតាំងវាយប្រហារអ៉ីរ៉ង់ចំនួន ៥២ កន្លែងប្រសិនបើអ៊ីរ៉ង់សងសឹកមកលើអាមេរិក។

៦) សេតវិមានបានផ្ញើសារជូនដំណឹងជាផ្លូវការទៅសភាអ៊ីរ៉ង់អំពីការវាយប្រហារតាមអាកាសទៅលើលោក Qassem Soleimani តាមតម្រូវការនៃច្បាប់ War Powers Act ដែលច្បាប់នេះតម្រូវឲ្យប្រធានាធិបតីបញ្ចូនសារឲ្យក្នុងពេល ៤៨នាទី នៅពេលមានការវាយប្រហារណាមួយ។

៧) ក្រុមសមាជិកសភាត្រូវបានគេបែងចែកជាកូដកម្មដោយក្រុមសាធារណរដ្ឋបានសាទរចំពោះសកម្មភាពរបស់លោក Trump ចំណែកក្រុមអ្នកប្រជាធិបតេយ្យបានព្រមានអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះអាមេរិកនិងអ៊ីរ៉ង់៕

ដោយ៖ ជា ធារិទ្ធ
ប្រភព៖ www.cbsnews.com

X
5s