ដំណឹងដ៏ក្រៀមក្រំ ដែលអ្នកស្លាប់កើនដល់ ២៦ នាក់ ក្នុងករណីបាក់រលំអគារនៅខេត្តកែប​



គិតមកត្រឹមម៉ោង ៩:៣០នាទីព្រឹក​ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០ ចំនួនមនុស្សដែលបាត់បង់ជីវិតកើនឡើងជាង ២៦ នាក់ហើយ បើតាមការរាយការណ៍ពីទូរទស្សន៍ជាតិកម្ពុជា​ ទ.ទ.ក។ 

ចំនួនអ្នកស្លាប់ និងអ្នករងរបួសដែលបានរកឃើញមកទល់ពេលនេះប្រមាណជាង ៥០ នាក់។ 

ចំនួនអ្នកស្លាប់ដែលបានរកឃើញពី​សំណាក់​ក្រុមប្រតិបត្តិការ​រុក​រកមានច្រើនជាងគេនៅជាន់ផ្ទាល់ដីកាល​ពី​យប់​ថ្ងៃ​ទី ០៤ ខែ​មករា យប់​មិញ​នេះ​ ហើយក្រុមអ្នករុករកនៅតែបន្តសកម្មភាពក្នុងការស្វែងរកជនរងគ្រោះបន្ថែមទៀត។

ជាមួយ​គ្នា​នេះ​ដែរ​ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏នៅតែបន្តដឹកនាំការស្វែងរកជនរងគ្រោះនេះបន្ថែមទៀតដូចគ្នា។ 

គួរបញ្ជាក់ផងដែរថា ករណីបាក់រលំអគារកម្ពស់ ៧ ជាន់នៅខេត្តកែបបានកើតឡើងកាលពីល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ វេលាប្រមាណជា ១៦:៣០ល្ងាច៕

ដោយ៖ យ៉ាយ៉ា

X
5s