ដឹងទេថា ទម្លាប់ទទួលទានអាហារនិងការប្រើថ្នាំទាំងនេះបំផ្លាញតម្រងនោមអ្នកខ្លាំងបំផុត​



សុខភាពរបស់មនុស្សពឹងផ្អែកសំខាន់លើរបបអាហារ ការទទួលទាន ការប្រើប្រាស់ឱសថ និងទម្លាប់ដែលជាសកម្មភាពប្រចាំថ្ងៃ បើកាលណាយើងទទួលទានអាហារមិនត្រឹមត្រូវវានឹងធ្វើឲ្យខ្លួនប្រាណមានបញ្ហាធ្ងន់ធ្ងរ ដោយសារជំងឺផ្សេងៗ។ 

១) ជាតិប្រូតេអ៊ីនលើសលប់

ប្រូតេអ៊ីនជាសារធាតុចំបងដែលត្រូវការក្នុងរបបអាហារប្រចាំថ្ងៃ តែការទទួលទានជាតិប្រូតេអ៊ីនច្រើនពេកមិនមែនជាតម្រូវការរបស់ក្រលៀននោះទេ ដូច្នេះការទទួលទានត្រី ស៊ុត និងសណ្តែកជាអាហារល្អបំផុតសម្រាប់សុខភាព។ 

២) ទទួលទានប្រៃពេក

ការទទួលទានប្រៃជាកត្តាប្រឈមជាមួយជំងឺជាច្រើន ព្រោះជាតិអំបិលច្រើនក្នុងអាហារបានជ្រាបចូលក្នុងសរសៃឈាមធ្វើឲ្យក្រលៀនឆាប់ខូច លើសពីនេះក៏ធ្វើសម្ពាធឈាមឡើងខ្ពស់ផងដែរ។ 

៣) ជក់បារី

នីកូទីនក្នុងបារីមិនត្រឹមតែជាអ្នកបង្កជំងឺលើសឈាម និងទឹកនោមផ្អែមកម្រិតទី II ទេ តែក៏ជាអ្នកដើរតួយ៉ាងសកម្មក្នុងការបំផ្លាញក្រលៀនរបស់អ្នកជក់ផងដែរ វាធ្វើឲ្យលំហូរឈាមចូលក្នុងក្រលៀនយឺតជាងធម្មតា។

៤) ទទួលទានជាតិអាល់កុល ឬគ្រឿងស្រវឹង

អ្នកដែលទម្លាប់ផឹកស្រវឹងខួប គឺប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ ព្រោះវាបណ្តាលឱ្យខូចតំរងនោមធ្ងន់ធ្ងរហើយអ្នកប្រហែលជាត្រូវការលាងឈាមទៀតផង។ 

៥) សូដា

តាមការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា ការទទួលទានសូដាច្រើន (មួយទៅពីរកំប៉ុងក្នុងមួយថ្ងៃ) នាំឲ្យឆាប់ខូចក្រលៀន និងតម្រង់នោម ពិសេសចំពោះស្រ្តីដែលទទួលទានសូដាដើម្បីសម្រកទម្ងន់ធ្វើឲ្យសមត្ថភាពក្រលៀន និងតម្រងនោមថយចុះ ៣០% (ហើយវានឹងជះឥទ្ធិពលក្នុងពេលប្រមាណជា ២០ឆ្នាំក្រោយ) ប្រៀបធៀបជាមួយស្រ្តីដែលមិនប្រើប្រាស់វា។

៦) ទទួលទានទឹកតិច ឬខ្វះជាតិទឹកក្នុងខ្លួន

ការទទួលទានទឹកតិច (តិចជាង ១លីត្រកន្លះក្នុងមួយថ្ងៃ) មិនត្រឹមតែធ្វើឲ្យក្រលៀន និងតម្រងនោមមានបញ្ហាទេ តែវាក៏ធ្វើឲ្យសរីរាង្គដទៃទៀតមានបញ្ហាដែរដូចជា ស្អិតពោះវៀន ស្បែកស្ងួតឆាប់មានអាការៈរមាស់ ស្បូនដំណើរការមិនបានល្អ មករដូវមិនទៀងទាត់ (សម្រាប់មនុស្សស្រី) មេតាប៉ូលីសធ្លាក់ចុះ ងាយមានបញ្ហាឈឺក្បាល និងស្រ្តេសជាដើម។ ការដែលទទួលទានទឹកតិច អ្វីដែលងាយប្រឈមបំផុតការកើតបញ្ហាក្រួសក្នុងតម្រងនោមតែម្តង ហើយអ្នកអាចសម្គាល់បានថាខ្លួនឯងផឹកទឹកបានគ្រប់គ្រាន់ឬទេតាមរយៈព៌ណ ទឹកនោមរបស់អ្នក បើកាលណាព៌ណទឹកនោមឡើងលឿងចាស់ (ករណីអ្នកមិនបានទទួលទានថ្នាំអ្វីទាំងអស់) នោះអ្នកកំពុងខ្វះជាតិទឹកហើយ។ 

៧) ថ្នាំបំបាត់ការឈឺចាប់

 

ប្រភេទឱសថបំបាត់ការឈឺចាប់ មានផ្ទុកសារធាតុដែលបង្កឲ្យមានការប៉ះពាល់ដល់តម្រងនោមអ្នកខ្លាំងណាស់ តែចំណុចនេះក៏ពិបាកនឹងបន្ទោសដែរចំពោះអ្នកជំងឺដែលគាត់ត្រូវការប្រើវាជាប្រចាំដូចជាអ្នកជំងឺរលាកសន្លាក់ឆ្អឹងជាដើមព្រោះពួកគាត់មិនអាចទ្រាំទ្រនឹងអាការៈឈឺចាប់បានទេ។ តែជាការណែនាំពីគ្រូពេទ្យជំនាញ អ្នកដែលមានបញ្ហាឈឺក្បាល ឬការឈឺចាប់មួយចំនួនដែលអាចទ្រាំទ្របាន គួរតែចៀសវាងការប្រើថ្នាំប្រភេទនេះច្រើនពេកជាការល្អ។

៨) ថ្នាំខុសច្បាប់ ឬថ្នាំញៀន

ពាក្យថាថ្នាំខុសច្បាប់ ឬថ្នាំញៀនវាធ្វើឲ្យមានការប៉ះពាល់ខ្លាំងបំផុតមិនមែនតែក្រលៀន ឬតម្រងនោមទេ តែសរីរាង្គក្នុងខ្លួនទាំងអស់សុទ្ធតែរងផលប៉ះពាល់ វាថែមទាំងធ្វើឲ្យសម្ពាធឈាមខ្ពស់ និងដំណើរការមិនប្រក្រតីទៀតផង។ 

៩) ការធ្វើលំហាត់ប្រាណលើសកម្លាំង និងកម្រិត

ជាការល្អដែលអ្នកមានទម្លាប់ធ្វើលំហាត់ប្រាណ តែមិនមែនដោយសារចង់សម្រកគីឡូហើយបង្ខំខ្លួនឯងហាត់ប្រាណលើសលប់ទេ ព្រោះជំហានដំបូងវាធ្វើឲ្យអ្នកមានបញ្ហាលើសាច់ដុំ និងសរសៃ។ ពេលដែលអ្នកហាត់ ឬបញ្ចេញកម្លាំងលើសកម្រិតវាធ្វើឲ្យសាច់ដុំទទួលរងការឈឺចាប់ ឬអាចឈានដល់ការរហែកសាច់ដុំក៏បាន។ 

១០) ថ្នាំស្តេរ៉ូអ៊ីតបំប៉នរាងកាយ

ភាគច្រើនការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតបំប៉នរាងកាយ គឺជាការប្រើថ្នាំជំនួយអរម៉ូនភេទប្រុសដើម្បីឲ្យសាច់ដុំរឹងមាំ និងដំណើរការខ្លាំងក្លា ពិសេសគឺអ្នកដែលហាត់ប្រាណចង់បានសាច់ដុំធំ (Six Pack) តែពួកគេមិនបានដឹងទេថា ការប្រើថ្នាំទាំងនេះវាអាចបណ្តាលឱ្យមានស្នាមនៅផ្នែកខ្លះនៃតម្រងនោមដែលជាកន្លែងច្រោះបំបែកទឹកនោម និងឈាម។ វាអាចធ្វើឱ្យផ្នែករាងកាយរបស់អ្នកហើម ធ្វើឱ្យអ្នកបាត់បង់ជាតិប្រូតេអ៊ីននៅក្នុងឈាមនិងផ្តល់ឱ្យអ្នកនូវកូលេស្តេរ៉ុលខ្ពស់ បង្កជាបញ្ហាច្រើនដល់សុខភាព៕

ដោយ៖ យ៉ាយ៉ា

 

X
5s