ការស្ទង់មតិ៖ ការតាំងចិត្តទាំង ១០ សម្រាប់ឆ្នាំថ្មី ២០២០ (New Year's Resolutions)
ខណៈដែលឆ្នាំចាស់២០១៩ កន្លងផុតទៅ ឆ្នាំថ្មីបានឈានចូលមកដល់ អ្នកប្រាកដជាមានភាពរំភើបរីករាយនឹងឆ្នាំថ្មី ២០២០ ជាមិនខាន និងមានបំណងប្រាថ្នាជាច្រើនចង់សម្រេច។ ការសិក្សាស្រាវជ្រាវបង្ហាញថា៦០ភាគរយនៃអ្នកចូលរួមការស្ទង់មតិមានអារម្មណ៍រំភើប រីករាយបើនិយាយអំពីការតាំងចិត្តនាឆ្នាំថ្មី ២០២០ (New Year's Resolutions)។
តើការតាំងចិត្តអ្វីខ្លះដែលមនុស្សទូទៅមានជារួមក្នុងឆ្នាំថ្មី? យោងតាមការសិក្សាស្រាវជ្រាវ Polly ដែលចេញផ្សាយដោយក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ Advanced Symbolics Inc បានធ្វើការសិក្សាស្រាវជ្រាវទៅលើ ប្រជាជនអាមេរិកចំនួន ២៧៤ ៧៧៩ នាក់ ដោយអ្នកទាំងនោះបាននិយាយថាការតាំងចិត្តសម្រាប់ឆ្នាំថ្មី ២០២០ (New Year's Resolutions) គឺជាការតាំងចិត្តរបស់ពួកគេកាលពី៤ឆ្នាំមុន។ ខាងក្រោមនេះគឺជាការតាំងចិត្តសម្រាប់ឆ្នាំ ២០២០ ទាំង ១០ ដែលមនុស្សភាគច្រើនចង់សម្រេចក្នុងឆ្នាំថ្មី បើយោងតាមរបាយការណ៍ Polly៖
១) តាំងចិត្តធ្វើការប្ដេជ្ញាចិត្តសម្រាប់ឆ្នាំ២០២០
២) សាកល្បងអ្វីថ្មីៗ
៣) ញ៉ាំអាហារដែលជាចំណង់ចំណូលចិត្ត
៤) សម្រកទម្ងន់/ តមអាហារ
៥) រីករាយជាងមុន/ សុខភាពផ្លូវចិត្តល្អ
៦) ទៅក្លឹបហាត់ប្រាណ
៧) ចង់មានសុខភាពល្អជាងមុន
៨) ធ្វើជាមនុស្សល្អ
៩) ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
១០) រក្សាការលើកទឹកចិត្តដល់ខ្លួន៕
ប្រែសម្រួល៖ លង់ វណ្ណៈ