ប្រទេសទាំង ១០ ហាមឃាត់តឹងរឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះពលរដ្ឋរបស់ខ្លួន​



ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍ដែលមានឥទ្ធិពលខ្លាំងនៅពេលសព្វថ្ងៃនេះ និងអ្វីដែលអស្ចារ្យគឺបុគ្គលម្នាក់ៗអាចទាក់ទងគ្នា ឬអាចឈានដល់ការចែកចាយព័ត៌មានជាមួយមនុស្សរាប់លាននាក់នៅលើពិភពលោកបានទៀតផង។ ហើយភាពអស្ចារ្យទាំងអស់នេះគឺជាអ្វីដែលស្ទើរតែមិនអាចទៅរួចកាលពីប៉ុន្មានឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយផ្តល់ផលប្រយោជន៍ដល់បុគ្គលទូទៅ ក្រុមហ៊ុន រដ្ឋាភិបាល និងសប្បុរសជនផ្សេងៗទៀតនៅក្នុងការចែករំលែកព័ត៌មានឬផ្សព្វផ្សាយសារដំណឹងណាមួយដល់មហាជន។ ក៏ប៉ុន្តែអត្ថប្រយោជន៍ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតបានកំពុងត្រូវបានប្រើសម្រាប់ទាំងផ្លូវល្អនិងអាក្រក់ផងដែរ។ 

ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលបានហាមឃាត់មិនឲ្យប្រើប្រាស់គេហទំព័របណ្តាញសង្គម៖

១) ប្រទេសកូរ៉េខាងជើង
ប្រទេសនេះត្រូវបានជាប់ក្នុងចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជីប្រទេសដែលហាមឃាត់បណ្តាញព័ត៌មានសង្គម។ អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដឹងថាពួកគេអាចបានត្រឹមតែចូលមើលគេហទំព័រចាប់ពី ៣០ គេហទំព័រចុះតែប៉ុណ្ណោះដែលបានអនុញ្ញាតដោយរដ្ឋាភិបាលរបស់ប្រទេសកុំម្មុនីសមួយនេះ។ ហើយគ្មានអ្វីដែលគួរឲ្យឆ្ងល់ទេដែលប្រទេសរបស់ពួកគេត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលអាក្រក់បំផុតនៅក្នុងពិភពលោក ដោយរដ្ឋាភិបាលបានហាមឃាត់ជាផ្លូវការលើបណ្តាញសង្គម Facebook YouTube និង Twitter នៅក្នុងឆ្នាំ ២០១៦ ពីការបង្ហាញសេចក្តីព្រួយបារម្ភរបស់ខ្លួនជាមួយនឹងការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះប្រទេសដ៏គួរឲ្យអាក្រក់មួយនេះបានកំណត់ការប្រើប្រាស់អ៊ិនធឺណិតរបស់ប្រទេសខ្លួន ដោយភាគច្រើនត្រូវបានហាមឃាត់ចំពោះកងកម្លាំងយោធា និងរដ្ឋាភិបាល។ តែទោះជាយ៉ាងណាក្តីពលរដ្ឋនៃប្រទេសនេះមានកម្រិតតិចតួចណាស់ដែលអាចប្រើអ៊ិនធឺណិតហើយអាចមើលបានតែគេហទំព័រណាដែលកំណត់ដោយរដ្ឋាភិបាលប៉ុណ្ណោះ។

២) ប្រទេសអេរីត្រេ
អេរីត្រេគឺជារដ្ឋអាថ៌កំបាំងបំផុតរបស់ទ្វីបអាហ្វ្រិក។ ចំពោះសិទ្ធិទទួលបានព័ត៌មាននៅក្នុងប្រទេសនេះទាំងមូលគឺត្រូវបានហាមឃាត់ និងការហាមប្រាមការប្រើប្រាស់ WiFi ចល័ត ដែលនេះមានន័យថាពលរដ្ឋទាំងអស់ក្នុងប្រទេសនេះអនុញ្ញាតឲ្យតែប្រើប្រាស់អ៊ិនធឺណិតតាមរយៈប្រព័ន្ធអ៊ិនធឺណិតស៊ីម (Modem) ណាមួយដែលជាជំរើសរបស់អ្នកប្រើប្រាស់។ 

៣) ប្រទេសចិន
ការត្រួតពិនិត្យតាមអ៊ិនធឺណិតនៅក្នុងប្រទេសចិនគឺជាការត្រួតពិនិត្យដ៏ទូលំទូលាយបំផុតមួយនៅលើពិភពលោកដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលៗ ដែលបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះបីជាការចូលប្រើអ៊ិនធឺណិតមានលក្ខណៈទូលំទូលាយ ហើយឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមសកម្មក៏ដោយក៏ប្រទេសនេះអាចធ្វើការឆែកស្វែងរក ហើយថែមទាំងលុបមាតិកាដែលត្រូវបានរឹតត្បិតចំពោះព័ត៌មានដែលគាំទ្រប្រទេសចិនទៀតផង។ រនាំង ឬការរារាំងនេះជារឿយៗត្រូវបានគេហៅថា ជញ្ជាំងភ្លើងមហិមានៃប្រទេសចិន (The Great Firewall of China) ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះប្រទេសចិនបានបិទគេហទំព័រមួយចំនួនដូចជា Google, Facebook, Twitter និង Instagram ក៏ដូចជាគេហទំព័របរទេសរាប់ពាន់ផ្សេងទៀតរាប់បញ្ចូលទាំងកាសែត The New York Time និង Wikipedia របស់ចិន។

៤) អារ៉ាប៊ី សាអូឌីត
សៀវភៅ ទស្សនាវដ្តី កាសែត ភាពយន្ត មាតិកា និងទូរទស្សន៍ជាច្រើនដែលត្រូវបានផ្សព្វផ្សាយតាមអ៊ិនធឺណិតហើយក៏ត្រូវបានត្រួតពិនិត្យយ៉ាងខ្លាំងនៅអារ៉ាប់ប៊ី សាអូឌីតផងដែរ មូលហេតុនោះគឺដោយសារជំនឿសាសនា។ ប្រទេសនេះបានហាមឃាត់គេហទំព័រជិតកន្លះលានដែលមានផ្ទុកមាតិកា ដែលរាប់បញ្ចូលទាំងជំនឿសាសនាអ៊ីស្លាម នយោបាយសង្គម និងសាសនា ជាមូលហេតុបានធ្វើឲ្យប្រទេសមួយនេះស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៅក្នុងបញ្ជីប្រទេសដែលត្រូវបានហាមឃាត់លើបណ្តាញព័ត៌មានសង្គម។ រាល់ការចរាចរណ៍អ៊ីនធឺណិតចូលក្នុងប្រទេសអារ៉ាប់ប៊ី សាអូឌីតត្រូវបានឆ្លងកាត់រ៉ោតទ័រដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយក្រសួងមហាផ្ទៃ (ឧទាហរណ៍ក្រសួងរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតទទួលខុសត្រូវក្នុងការថែរក្សាត្រួតពិនិត្យបញ្ជីគេហទំព័រដែលធ្លាប់ត្រូវបានហាមឃាត់ពីមុន)។ រដ្ឋាភិបាលប្រទេសនេះបានរារាំងការចូលបើកគេហទំព័រ Wikipedia និង Google Translate ។ ចំណែកឯគេហទំព័រ YouTube វិញគឺមិនត្រូវបានរារាំងទេ ប៉ុន្តែរដ្ឋាភិបាលបានធ្វើផែនការដើម្បីគ្រប់គ្រងក្រុមហ៊ុនក្នុងស្រុកដែលផលិតមាតិកាសម្រាប់វេទិកានេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជា Twitter និង Facebook ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេស។

៥) ប្រទេសអ៊ីរ៉ង់
ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសនេះត្រូវបានរារាំងអស់រយៈពេលជាយូរណាស់មកហើយ។ បើគិតត្រឹមឆ្នាំ ២០១៣ ជិត ៥០ ភាគរយនៃគេហទំព័រល្បីៗចំនួន ៥០០ ដែលមានការចូលទស្សនាទូទាំងពិភពលោកត្រូវបានរារាំង ទាំងនោះមានដូចជា YouTube, Facebook, Twitter និង Google Plus ដែលបានធ្វើឲ្យអ៊ីរ៉ង់ក្លាយជាប្រទេសមួយដែលហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម។ ក្នុងឆ្នាំ ២០០៩ អ៊ីរ៉ង់បានក្លាយជាអ្នកសារព័ត៌មានឈានមុខគេនៅលើពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកសារព័ត៌មានដែលអាក្រក់បំផុតនៅលើពិភពលោកជារៀងរាល់ឆ្នាំចាប់តាំងពីពេលនោះមក។

៦) ប្រទេសបង់ក្លាដែស
វាមើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលប្រទេសបង់ក្លាដែសត្រូវជាប់ឈ្មោះក្នុងបញ្ជីប្រទេសដែលហាមឃាត់ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ អាជ្ញាធរទូរគមនាគមន៍ប្រទេសនេះបានចេញច្បាប់ហាមឃាត់គេហទំព័រជាង ១៨,០០០ គេហទំព័រដែលមានផ្ទុកនូវរូបភាពអាសអាភាស ឬមាតិកាអាសអាភាសដែលក្នុងនោះរួមមាន Somewherein.net ដែលជាវេទិកាសរសេរប្លុកភាសាបេងហ្គាល់ធំបំផុតនៅលើអ៊ីនធឺណិត និង Google Book ផងដែរ។ លោក Mustafa Jabbar រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានពណ៍នាអំពីកិច្ចខិតខំប្រឹងប្រែងទាំងនេះថាជា «សង្គ្រាមប្រឆាំងនឹងរូបភាពអាសអាភាសលើបណ្តាញសង្គម»។

៧) ប្រទេសស៊ីរី
វាគ្មានអ្វីប្លែកទេដែលឃើញឈ្មោះរបស់ប្រទេសស៊ីរីស្ថិតក្នុងបញ្ជីប្រទេសដែលហាមឃាត់លើបណ្តាញសង្គម។ ប្រទេសស៊ីរីហាមឃាត់គេហទំព័រយ៉ាងសកម្មដោយសារហេតុផលនយោបាយ និងមានការចាប់ខ្លួនអ្នកដែលចូលមើលគេហទំព័រទាំងនោះ ដោយគេហទំព័រទាំងនោះគឺនិយាយអំពីនយោបាយ ជនជាតិភាគតិច សិទ្ធិមនុស្ស កិច្ចការបរទេស និងប្រធានបទរសើបផ្សេងទៀតត្រូវបានហាមឃាត់ទាំងស្រុងនៅក្នុងប្រទេសស៊ីរី។ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគេហទំព័រផ្សេងៗដូចជាការផ្ញើសារ និងការបញ្ចូលវីដេអូគឺមានការត្រួតពិនិត្យជាប្រចាំ។

៨) ប្រទេសទុយនីស៊ី
មុនបដិវត្តទុយនីស៊ីចំពោះការត្រួតពិនិត្យតាមអ៊ិនធឺណេតនៅទុយនីស៊ីបានរីករាលដាលយ៉ាងខ្លាំង ក៏ប៉ុន្តែបន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Zine El Abidine Ben Ali មកការត្រួតពិនិត្យតាមអ៊ិនធឺណេតមានការថយចុះគួរឲ្យកត់សម្គាល់នៅក្នុងប្រទេស។ ទុយនីស៊ីមិនមានការហាមឃាត់ពលរដ្ឋរបស់ខ្លួនមិនឲ្យមើលមាតិកាអ្វីនោះទេ  ប៉ុន្តែរដ្ឋាភិបាលបានរឹតបន្តឹងទៅលើអ្នកសរសេរប្លុកក្នុងការបញ្ចូលមាតិកា ថែមទាំងបញ្ចូលឈ្មោះ ព័ត៌មានផ្ទាល់ខ្លួន និងអាសយដ្ឋានទៀតផងទៅកាន់រដ្ឋាភិបាល។ ហើយចំពោះការចូលប្រើគេហទំព័រវិញត្រូវបានកំណត់ត្រឹមតែ ៤០% ប៉ុណ្ណោះនៃប្រជាជនទាំងអស់។

៩) ប្រទេសវៀតណាម
គណបក្សកុម្មុយនិស្តវៀតណាមអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនចូលមើលគេហទំព័រដូចជា Google Yahoo និង MSN របស់ក្រុមហ៊ុន Microsoft ដោយសេរីប្រសិនបើគេហទំព័រទាំងនោះប្រើសេវាកម្មរបស់ពួកគេ។ លើសពីនេះទៅទៀតពួកគេបិទគេហទំព័រណាមួយដែលរិះគន់រដ្ឋាភិបាលវៀតណាម ដូចជាគណបក្សនយោបាយបរទេសនិងអង្គការសិទ្ធិមនុស្សអន្តរជាតិ។ នៅឆ្នាំ ២០១៦ រដ្ឋាភិបាលវៀតណាមបានរារាំងពលរដ្ឋរបស់ខ្លួនមិនឲ្យចូលប្រើ Facebook ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ាមកកាន់ប្រទេសនេះ។ បើយោងតាម Reuters ប្រទេសនេះគឺចង់ធ្វើឲ្យសកម្មជនសិទ្ធិមនុស្សទាំងអស់មានភាពស្ងប់ស្ងាត់។

១០) ប្រទេសមីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ាដែលពីមុនត្រូវបានគេហៅថាភូមា ក៏ត្រូវបានរារាំងគេហទំព័រជាច្រើនយ៉ាងខ្លាំងផងដែរ ចំពោះការមិនយល់ស្របនឹងរដ្ឋាភិបាលផ្លូវការ ឬការលាតត្រដាងការរំលោភសិទ្ធិមនុស្ស។ ក្នុងនាមជាប្រទេសមួយដែលបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈសារអ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគ្រប់ទម្រង់នៃការទំនាក់ទំនងតាមអ៊ីនធឺណិតដើម្បីហាមឃាត់សកម្មភាពរបស់ក្រុមឧទ្ទាមនៅក្នុងប្រទេស។ ហាងកាហ្វេអ៊ិនធឺណិតត្រូវតែធ្វើឯកសារ ក៏ដូចជាការកំណត់ចំនួនអ្នកប្រើប្រាស់ទៅដល់ប៉ូលីសតាមរយៈការស្នើសុំ៕

ដោយ៖ ជា ធារិទ្ធ
ប្រភព៖ www.thewindowsclub.com

 

X
5s