មហាសេដ្ឋីឥណ្ឌាម្នាក់នេះបានធ្វើរឿងដ៍គួរឲ្យស្ញប់ស្ញែងមួយក្នុងប្រវត្តិសាស្ត្រ នៅអាស៊ី​



អតីតប្រធានកុ្រមហ៊ុន Wipro លោក Azim Premji បានធ្វើរឿងមួយដែលប្រៀបបានដូចជារឿងប្រវត្តិសាស្ត្រគួរឲ្យភ្ញាក់ផ្អើលនៅឆ្នាំ ២០១៩ ដែលបានធ្វើឲ្យរូបលោកបានត្រូវគេចារឈ្មោះក្នុងចិត្តថាជា «បុរសចិត្តសប្បុរសធម៌បំផុតនៅអាស៊ី»។ មហាសេដ្ឋីឥណ្ឌារូបនេះបានលះបង់ភាគហ៊ុនរបស់ Wipro ដែលមានតម្លៃ ៧.៦ ពាន់លានដុល្លារដល់មូលនិធិ Azim Premji។ កាលពីពេលថ្មីៗនេះទស្សនាវដ្តី Forbes Asia បានប្រកាសអំពីបញ្ជីឈ្មោះវីរបុរសនៃដែលមានសន្ដានចិត្តសប្បុរសធម៌ប្រចាំឆ្នាំដែលមានសប្បុរសជនឆ្នើមចំនួន ៣០ នាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បញ្ជីនេះរាប់បញ្ចូលទាំងមហាសេដ្ឋី សហគ្រិន និងតារាល្បីៗនៅទូទាំងតំបន់នេះដែលបានបរិច្ចាគទ្រព្យសម្បត្តិខ្លួនដើម្បីដោះស្រាយបញ្ហាបន្ទាន់ៗបំផុតមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គួរជម្រាបជូនថាលោក Premji បានចូលនិវត្តន៍ជាប្រធាននាយកប្រតិបត្តិរបស់ Wipro កាលពីខែកក្កដាឆ្នាំនេះបន្ទាប់ពីបានកាន់តំណែងនេះជាង ៥ ទសវត្សរ៍មក។ នៅពេលចូលនិវត្តន៍លោកបាននិយាយថាលោកនឹងផ្តោតការយកចិត្តទុកដាក់លើសកម្មភាពមនុស្សធម៌ជាសំខាន់។

ជាលទ្ធផលនៃការបរិច្ចាគទ្រព្យឥតឈប់ឈរមួយរយៈកន្លងមកនេះ លោក Azim Premji បានឃើញថាទ្រព្យសម្បត្តិសុទ្ធរបស់លោកមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់គឺពី ២១ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ មកនៅត្រឹម ៧.២ ពាន់លានដុល្លារនៅក្នុងបញ្ជី Forbes India Rich ២០១៩ ។ ការបរិច្ចាគដ៏ច្រើនរហូតមកដល់ពេលនេះមានចំនួន ២១ ពាន់លានដុល្លារដែលច្រើនជាងទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោកនេះទៅទៀត ហើយការបរិច្ចាគនេះបានធ្វើឲ្យលោកក្លាយជាជនជាតិឥណ្ឌាដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើកិច្ចសន្យាបរិច្ចាគ ដោយមិនមានមនុស្សច្រើននោះទេ ដែលបានដឹងពីរឿងនេះ។

ហើយលោក Jack Ma ដែលជាជនជាតិចិនក៏ស្ថិតនៅក្នុងបញ្ជីនេះផងដែរ។ ដោយថ្មីៗនេះលោកបានលាឈប់ពីតំណែងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអ៊ីនធឺណិតយក្ស Alibaba ដើម្បីលះបង់ពេលវេលាបន្ថែមទៀតដល់សប្បុរសជន។ ចាប់តាំងពីឆ្នាំ ២០១៤ មកលោក Jack Ma សន្យាថានឹងបរិច្ចាគសាច់ប្រាក់យ៉ាងហោចណាស់ ៣០០ លានដុល្លារដល់គំនិតផ្តួចផ្តើមផ្សេងៗនៅទ្វីបអាហ្រ្វិក អូស្ត្រាលី ចិន និងមជ្ឈឹមបូព៌ា ដែលផ្តោតពិសេសក្នុងការកែលំអការអប់រំនៅតាមតំបន់ជនបទ និងតំបន់ក្រីក្រនៃប្រទេសចិន៕

ដោយ៖ Anthony

 

X
5s