សុភាសិត ​​៧​ឃ្លា ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គតិបណ្ឌិត​ដ៏​ចំណាស់​ខ្លឹម​របស់​ជនជាតិ​ដើម​អាមេរិក​



មុន​ពេល​នៃ​ការ​មក​ដល់​របស់​ពួក​អឺរ៉ុប​នៅ​ក្នុង​អាមេរិក ដោយសារតែ​ចំនួន​តួលេខ​នៃ​ជនជាតិ​ដើម​អាមេរិក​មាន​ការ​ពិបាក​នឹង​ប្រាកដ​ជាក់លាក់ គេ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា​ចំនួន​ប្រជាជន​ជនជាតិ​ដើម​អាមេរិក​មាន​ចន្លោះ​ពី​១.២​លាន​ដល់​១២​លាន​បាន​រស់នៅ​ក្នុង​ទឹកដី​អាមេរិក។ ប៉ុន្តែ នៅ​ដើម​សតវត្ស​វ៍ទី​១៦ នៅ​ពេល​ការ​ចូល​កាន់កាប់​របស់​ពួក​អឺរ៉ុប​មក​លើ​អាមេរិក​បាន​ចាប់ផ្ដើម ជនជាតិ​ដើម​ទាំងនោះ​កំពុងតែ​រស់នៅ​ពាសពេញ​អឌ្ឍគោល​ខាងលិច ហើយ​មិន​យូរ​ប៉ុន្មាន​ពួកគេ​ក៏​ត្រូវ​បាន​ស្លាប់​អស់​ស្ទើរតែ​ផុត​ពូជ​ដោយ​ទទួលរង​ឥទ្ធិពល​ពី​ជំងឺ​ឆ្លង​រាតត្បាត សង្គ្រាម​ជាមួយ​ទាហាន​អឺរ៉ុប ទាសភាព និង​ការ​សម្លាប់​ចោល​យ៉ាង​រង្គាល​ពី​អ្នក​ដាក់​អាណានិគម​ទាំងនោះ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​សុភាសិត​ចំនួន​៧​ឃ្លា ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គតិបណ្ឌិត​ដ៏​ចំណាស់​ខ្លឹម​របស់​ពួកគេ៖

) «តើ​ជីវិត​គឺជា​អ្វី? វា​គឺជា​ពន្លឺ​មួយ​ភ្លឹប​នៃ​សត្វ​អំពិលអំពែក​នៅ​ពេល​យប់។ វា​គឺជា​ដង្ហើម​របស់​សត្វ​ក្របី​នា​រដូវ​រងា។ វា​គឺជា​ស្រមោល​តូច​មួយ​ដែល​រត់​កាត់​ស្មៅ​និង​រលាយ​បាត់​ទៅ​នៅ​ពេល​ថ្ងៃ​លិច។»

) «សោកនាដកម្ម​នៃ​ជីវិត​មិនមែន​ជា​សេចក្ដី​ស្លាប់​នោះ​ទេ តែ​ជា​អ្វី​ដែល​យើង​បាន​អនុញ្ញាត​ឲ្យ​ស្លាប់​នៅ​ខាងក្នុង​នៅ​ពេល​យើង​នៅ​រស់​នៅ​ឡើយ។»

) «គ្រូបង្រៀន​ដំបូង​របស់​យើង​គឺ​បេះដូង​។»

) «យើង​មិន​អាច​ដាស់​មនុស្ស​ដែល​ធ្វើ​ពុត​ជា​គេង​លក់​នោះ​ទេ។»

) «បើ​យើង​ងឿងឆ្ងល់​ញឹកញាប់ អំណោយ​នៃ​ចំណេះដឹង​នឹង​រត់​មក​រក។»

) «នៅ​ពេល​មនុស្ស​ចេញ​ឆ្ងាយ​ពី​ធម្មជាតិ បេះដូង​របស់​ពួកគេ​ក្លាយ​ជា​រឹង។»

) «មុន​ពេល​ដែល​បងប្អូន​ប្រុស​ស្បែក​ស​របស់​ពួក​យើង​បាន​មក​ដល់​ដើម្បី​ធ្វើឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ស៊ីវិល័យ ពួក​យើង​មិន​ធ្លាប់​មាន​គុក​ប្រភេទ​ណាមួយ​ឡើយ។ ដោយសារតែ​បែប​នេះ ពួក​យើង​មិន​ដែល​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ។ មិន​មាន​គុក មិន​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។ ពួក​យើង​មិន​មាន​មេ​សោ​ឬ​កូន​សោ ហេតុនេះ​ហើយ​ទើប​នៅ​ក្នុង​ចំណោម​ពួក​យើង​មិន​មាន​ចោរ​នោះ​ឡើយ។ នៅ​ពេល​នរណា​ម្នាក់​ក្រីក្រ​ពេក​រហូត​ទាល់តែ​មិន​មាន​លទ្ធភាព​មាន​សេះ តង់ ឬ​ក៏​ភួយ ក្នុង​ករណី​នេះ​គាត់​នឹង​ទទួល​បាន​របស់​អស់​ទាំងនេះ​ជា​អំណោយ។ ពួក​យើង​មិន​ស៊ីវិល័យ​នឹង​ផ្ដល់​ភាព​សំខាន់​ទៅលើ​ទ្រព្យ​ស៊ីវិល័យ​ឡើយ។ ពួក​យើង​មិន​ដឹង​ពី​លុយ​ប្រភេទ​ណាមួយ​នោះ​ឡើយ ហើយ​ដូច្នេះ​ទើប​បាន​ជា​តម្លៃ​របស់​មនុស្ស​មិន​ត្រូវ​បាន​កំណត់​ដោយ​ទ្រព្យ​របស់​គាត់។ ពួក​យើង​មិន​មាន​ច្បាប់​អ្វីមួយ​បន្សល់​ទុក​មក មិន​មាន​មេធាវី មិន​មាន​អ្នក​នយោបាយ ហេតុនេះ​យើង​មិន​អាច​ក្បត់​និង​បោក​បន្លំ​ម្នាក់​ទៀត​បាន​ឡើយ។ ពួក​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ណាស់​មុន​ពេល​បុរស​ស្បែក​ស​បាន​មក​ដល់ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​បកស្រាយ​យ៉ាងណា​ពី​របៀប​ដែល​ពួក​យើង​អាច​គ្រប់គ្រង​រឿង​ដ៏​មូលដ្ឋាន​ទាំងអស់​នេះ​បាន​ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សង្គម​ស៊ីវិល័យ​ឡើយ។»

ដោយ៖ ស្រីពៅ

X
5s