អ្នកលក់ដីឡូតិ៍គួរដឹង! អាវុធទាំង ៩ ជាកតាលីករជំរុញការលក់អចលនទ្រព្យ ដីឡូតិ៍​



ការលក់អចលនទ្រព្យ ដីឡូតិ៍ នៅកម្ពុជាហាក់មានសន្ទុះថមថយមកវិញបន្ដិច ប៉ុន្តែវិស័យនេះនៅតែមានសន្ទុះជាវិជ្ចមាននៅឡើយ។ ការពុះដីឡូតិ៍ កំពុងតែកើនឡើងប្រៀបដូចជាការធ្វើតាមគ្នា ដែលឃើញគេធ្វើលក់ដាច់ ព្យាយាមពុះឡូតិ៍លក់ដែរ។ តើធ្វើដូចម្ដេចដើម្បីជំរុញការលក់អចលនទ្រព្យ ដីឡូតិ៍ឲ្យមានប្រសិទ្ធិភាពដូចគេដែរ? 

អ្វីដែលអ្នកត្រូវមាននោះគឺ ឧត្តមភាពប្រកួតប្រជែង (Competitive advantage) មានន័យថា អ្នកត្រូវតែប្រាកដថាដីឡូតិ៍របស់អ្នកមានលក្ខណៈពិសេស ឬខុសពីដៃគូប្រជែងរបស់អ្នក។ ប្រសិនបើដីឡូតិ៍របស់អ្នកសាមញ្ញាធម្មតា មិនមានអ្វីខុសពីគេ គ្មានលក្ខណៈពិសេសឬតំបន់គួរឲ្យទាក់ទាញដូចគេ ឬទីតាំងមួយនេះគ្មានភាពអំណោយផល ឬអន់ជាងគេទៀត អ្វីៗនឹងយ៉ាប់ជាមិនខាន។ ដូចនេះម្ចាស់ដីឡូតិ៍ ត្រូវដឹងនិងរកឲ្យឃើញលក្ខណៈពិសេសនៃទីតាំងរបស់ខ្លួន អ្នកដឹងហើយថាអ្នកទិញដីឡូតិ៍ ចង់បានទីតាំងដែលមានសក្ដានុពល មានការអភិវឌ្ឍ ជិតទីប្រជុំជន មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ផ្លូវស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម។ លើសពីនេះសួរថា តើដីរបស់អ្នកមានប្លង់ដីត្រឹមត្រូវឬទេ? តើអ្នកមានសេវាបង់រំលោះងាយស្រួលទេ? មានការបញ្ចុះតម្លៃឬផ្ដល់ការថែមជូនដូចម្តេចដែរ? 

បើអ្នកមានចំណុចដែលរៀបរាប់ខាងលើដែលអាចចាត់ទុកបានថាជាសក្តានុពលទីតាំងហើយ អ្វីដែលអ្នកត្រូវធ្វើបន្ទាប់នោះគឺយុទ្ធសាស្រ្តទីផ្សារ និងការលក់ ហើយការលក់នឹងទទួលបានភាពជោគជ័យបើអ្នកមានត្រៀម ៩ ចំណុចសម្រាប់ចេញយុទ្ធសាស្រ្តវាយលុកទីផ្សារ៖

១) បង្កើតទំព័រ ឬផេកហ្វេសបុក៖ ដំបូងប្រាកដណាស់អ្នកត្រូវង្កើតហ្វេសបុកផេកមួយសម្រាប់គម្រោងរបស់អ្នក។ អ្នកត្រូវចេះរៀបចំផេកហ្វេសបុករបស់អ្នកឲ្យស្អាត មានភាព Professional ដូចជាមានឈ្មោះ ឡូហ្គូ Cover មានពណ៌ដែលបង្ហាញពីអត្ថសញ្ញាណអាជីវកម្មរបស់អ្នក ដើម្បីបញ្ជាក់ថាទំព័រឬផេកហ្វេសបុករបស់អ្នកមិនមានការក្លែងបន្លំ ឬបោកប្រាស់អតិថិជន។ 

២) តុបតែហ្វេសបុកផេក៖ ច្បាស់ណាស់ថាសម័យនេះហើយគេហៅថាការធ្វើទីផ្សារឌីជីថល ជាពិសេសការធ្វើទីផ្សារតាមហ្វេសបុកតែម្ដង។ បន្ទាប់ពីមានហ្វេកបុកផេកហើយ អ្នកត្រូវចេះរៀបចំផេក និងលម្អវាឲ្យបានស្អាតផងដែរ ដោយត្រូវមានព័ត៌មានលម្អិតផ្សេងៗ ដូចជាលេខទូរសព្ទ អ៊ីម៉ែល និងចំណុចជាច្រើនទៀត។ លើសពីនេះអ្នកត្រូវមាន Content សម្រាប់ផុស ដោយអ្នកអាចមានក្រុមការងារឌីស្សាញរូបដី និងសរសេរចំណងជើងផុង (Caption) ឲ្យទាក់ទាញជាដើម។ 

៣) ការបង្កើតវីដេអូ៖ វីដេអូគឺជាការធ្វើទីផ្សារដ៏មានប្រសិទ្ធភាព។ វីដេអូដែលបង្ហាញពីទីតាំងដីរបស់លោកអ្នកផ្ទាល់ដោយប្រើប្រាស់ ដ្រូន។ តាមរយៈការបញ្ចូលសម្លែងរៀបរាប់ពីដីរបស់អ្នកទៀតធ្វើឲ្យ អតិថិជនកាន់តែចាប់អារម្មណ៍ខ្លាំង។ លើសពីនេះ វីដេអូ (Intro) ក៏សំខាន់ផងដែរ ដើម្បីទាញចំណាប់អារម្មណ៍អ្នកមើល។ អ្នកអាចផុសវីដេអូ តាមហ្វេសបុក ឬយូធូបក៏បាន។

៤) Copywriting៖ Copywriting គឺជាសិល្បៈក្នុងការសរសេរអត្ថបទ ពាក្យពេចន៍ និងបែបសរសេរខុសពី Academic writing ដើម្បីធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ ឲ្យអតិថិនជនចាប់អារម្មណ៍។ ការសរសេរបានល្អ មានភាពទាក់ទាញ ជួយឲ្យមានការចាប់អារម្មណ៍ និងត្រូវគេសម្គាល់ទុក។

៥) ការ Boost៖ ការបូសផេកគឺសំខាន់ខ្លាំងណាស់ ដើម្បីឲ្យទៅដល់ដៃអតិថិជនឲ្យបានច្រើន។ អ្នកត្រូវមានអ្នកមានជំនាញធ្វើការ Boost ផេកឲ្យមានប្រសិទ្ធភាព បើមិនដូច្នោះទេអ្នកនឹងខាតបង់ច្រើន។ នេះមានន័យថាចំណាយលុយទៅលើការបូសច្រើន ប៉ុន្តែមិនសូវមានប្រសិទ្ធភាព។

៦) Chatbot៖ Chatbot គឺជាការឆ្លើយតបសារស្វ័យប្រវត្តនៅលើ Messenger។ Chatbot ត្រូវបានបង្កើតឡើងដើម្បីសម្រួលទៅលើការឆ្លើយតបសារ នៅពេលមានអ្នកសួរ។ ការឆ្លើយតបសារលឿនរហ័សក៏ជាចំណុចមួយដែលអាចទាក់ទាញចិត្តអតិថិជនផងដែរ ពីព្រោះគ្មានរណាម្នាក់ចូលចិត្តការរង់ចាំនោះទេ។ 

៧) PR៖ អត្ថបទផ្សាយពាណិជ្ជកម្មក៏ជាគ្រឿងដែលរុញច្រើនឲ្យអតិថិជនរបស់ស្គាល់កាន់តែច្រើនទីតាំង ក៏ដូចជាគម្រោងរបស់អ្នកកាន់តែច្រើន។ PR ជាអត្ថបទព័ត៌មានដែលសរសេរឡើងដើម្បីផ្សព្វផ្សាយ។

៨) SMS៖ បើនិយាយអំពីសារទូរស័ព្ទ (SMS) អ្នកណាៗ ក៏បើកមើលដែរព្រោះមានទូរស័ព្ទពេញដៃ។ ការធ្វើទីផ្សារតាមរយៈ SMS (SMS Marketing) នៅតែដើរតួនាទីសំខាន់ ហើយថែមទាំងធានាបាននូវប្រសិទ្ធភាពទៀតផង។ 

៩) Email៖ ការធ្វើទីផ្សារតាមអ៊ីម៉ែលមានភាពទាក់ទាញ ចំគោលដៅ និងមានភាពជាអាជីព (Professional)។ អ្នករីកស៊ី អ្នកមានលុយមួយចំនួនគេប្រើប្រាស់អ៊ីម៉េល ដែលនេះអ្នកមានឱកាសច្រើនដើម្បីចាប់យកពួកគេជាអតិថិជន។ ដូចនេះមិនគួរមើលរំលងការធ្វើទីផ្សារតាមអ៊ីម៉ែលឡើយ។ 

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន BizKhmer Media គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មធ្វើទីផ្សារឌីជីថល (Digital Marketing) ដោយមានសេវាកម្មគ្រប់គ្របហ្វេសបុកផេក ថតវីដេអូ SMS Marketing, Email Marketing, ឌីហ្សាញរូបភាព សរសេរ PR និងសេវាកម្មជាច្រើនទៀត ទាក់ទងនឹងការធ្វើទីផ្សារ។ 

ទំនាក់ទំនងសម្រាប់ព៍ត៌មានបន្ថែម៖
​០១៧ ៤៩ ៥៩ ៦០
០១០ ៥៣ ៩៦ ៣៩
០១២ ៦៦៦ ១០៤
០១០ ២៤ ៣៣ ៤៤
០១៥ ២២ ៤២ ៩៩

[email protected]

X
5s