ការគេងមិនគ្រប់ប្រឈមបញ្ហាអ្វីខ្លះដល់សុខភាព និងសេដ្ឋកិច្ចប្រទេស?
លោក Tim Cook នាយកប្រតិបត្តិរបស់ Apple តែងតែងើបពីដំណេកមុនម៉ោង ៤ ព្រឹក។ ហើយជិតពាក់កណ្តាលនៃអ្នកគ្រប់គ្រងជាន់ខ្ពស់ទាំងអស់និយាយថាការអនុវត្តរបស់ពួកគេមិនត្រូវបានប៉ះពាល់ដោយការប្រើពន្លឺភ្លើងទៀនទេ។ ជាមធ្យមពួកគេចំណាយពេលគេងចំនួន ៧ ម៉ោងនិង ១២ នាទីរៀងរាល់យប់ នេះបើយោងតាមវដ្ដដំណេក Sleep Cycle ដែលជាកម្មវិធីទូរសព្ទដៃតាមដានចលនានិងសម្លេង។
មូលនិធិដំណេកជាតិ (The National Sleep Foundation) នៃវិទ្យាស្ថានអាមេរិក បានរកឃើញថាមនុស្សធំត្រូវការពេល ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ដល់ខ្លួនអ្នកនិងអ្នកដទៃ។ ការមិនដេករយៈពេលពេល ២០ ម៉ោងអាចបង្កអន្តរាយគ្រោះថ្នាក់ដល់ខ្លួនឯងនិងប្រៀបដូចជាការពេលផឹកស្រាមួយដបម្នាក់ឯងអីចឹង។ ការគេង ៦ម៉ោងរយៈពេល២សប្ដាហ៍ អាចធ្វើឲ្យខួរក្បាលរបស់អ្នកធ្លាក់ចុះ ហើយការគេងបែបនេះធ្វើឲ្យឱកាសនៃការស្លាប់មុនអាយុរហូតដល់ ១៣%។
អ្នករស់នៅក្នុងប្រទេសអ្នកមានភាគច្រើនមានទំនោរទៅរកការទទួលទានដំណេកល្អប្រសើរដោយលើកឡើងថាវាជាអ្វីដែលមានតម្លៃមហាសាលបំផុត។ ហើយគេតែងតែបានរកឃើញភាពទន់ខ្សោយ និងការគេងបានតិចតួចច្រើនតែកើតឡើងទៅលើប្រទេសអាស៉ី និងមជ្ឈឹមបូព៌ា ដូចជាកម្មករតៃវ៉ាន់និងកូរ៉េខាងត្បូងដែលបើកទ្វារនៅម៉ោង ១ ទៀបភ្លឺជាមធ្យម ដែលភាពនឿយហត់បែបនេះអាចជួយពង្រឹងដល់សេដ្ឋកិច្ច។
ការសិក្សាឆ្នាំ ២០១៦ បានរកឃើញថាប្រទេសជប៉ុនគឺជាប្រទេសដែលខ្សោយជាងគេទាំងអស់ ដែលភាពនឿយហត់នឿយហត់ធ្វើឲ្យខាតបង់ ៣% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ខ្លួន ដោយសារផលិតភាពការងារបានធ្លាក់ចុះ។
រាល់ថ្ងៃនៃការបាត់បង់ទាំងនេះបានជះឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងខ្លាំង។ នៅសហរដ្ឋអាមេរិកខាតបង់ថវិកាប្រមាណ ៤១១ ពាន់លានដុល្លារក្នុងមួយឆ្នាំឬ ២.២៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP)។ សម្រាប់ប្រទេសជប៉ុនប្រមាណ ១៣៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ (២.៩២% នៃ GDP ) ។ នៅប្រទេសអាឡឺម៉ង់វិញស្មើនឹង ៦០ ពាន់លានដុល្លារ (១.៥៦% នៃ GDP) និងនៅចក្រភពអង់គ្លេសមានចំនួន ៥០ ពាន់លានដុល្លារ (១.៨៦% នៃ GDP) ។
ការមិនយកចិត្តទុកដាក់ចំពោះការគេងឲ្យបានគ្រប់គ្រាន់បានមានការកើនឡើងជាប្រចាំតាមបណ្តាប្រទេសនៅក្នុងសកលលោក ដែលជាហេតុផលមួយដ៏ចំបងដល់ការធ្លាក់ចុះនៃផលិតភាពការងារ និងប្រាជ្ញាស្មារតីរបស់មនុស្សម្នាក់ៗ។ មូលនិធិគេងជាតិអាមេរិចណែនាំឲ្យមនុស្សពេញវ័យទទួលដំណេកពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់៕
ដោយ៖ ជា ធារិទ្ធ