រឿង ៥យ៉ាងដែលយុវជនវ័យ ២០ឆ្នាំគួរគិតគូរ​



ការសម្រេចចិត្តត្រឹមត្រូវអាចផ្លាស់ប្ដូរនិងធ្វើឲ្យជីវិតរបស់អ្នករីកចម្រើន។ ក្នុងវ័យ២០ឆ្នាំ គឺជាវ័យមួយដែលកំពុងពោរពេញទៅដោយកម្លាំងថាមពលក្លាំងក្លា និងជាវ័យមួយដែលត្រូវរៀនសូត្រច្រើនបំផុតក្នុងជីវិត។ ការគ្រាន់តែសុបិនមិនអាចឲ្យអ្នកសម្រេចសុបិននោះបាននោះទេ។ ប្រសិនបើអ្នកចេះគ្រប់គ្រងជីវិតតាំងពីពេលនេះទៅ នោះជីវិតរបស់អ្នកនឹងមិនអត់ប្រយោជន៍នោះឡើយ។ អ្នកត្រូវចាំថា វ័យ២០ជាវ័យត្រូវធ្វើការផ្លាស់ប្ដូរ។ ខាងក្រោមនេះគឺជាដំបូន្មានតាំង ៥ សម្រាប់មនុស្សក្នុងវ័យ២០ឆ្នាំគួរដឹង ឮ និងធ្វើ៖

១) សរសេរគម្រោងចាយវាយ
អ្នកប្រហែលជាមានការងារល្អ ប្រាក់ខែសមរម្យ អាចមានសមត្ថភាពចំណាយលើដំណើរកម្សាន្តទៅទីតាំងកន្លែងផ្សេងៗ។ អ្នកមិនមានអារម្មណ៍ថា អ្នកចំណាយប្រាក់ច្រើននៅពេលអ្នកទិញសំលៀកបំពាក់ គ្រឿងអេឡិចត្រូនិក គ្រឿងអលង្ការ និងរបស់របរផ្សេងៗ ជារឿងធម្មតា។ អ្នកនៅតែរស់នៅក្នុងភាពហ៊ឺហា ពីព្រោះពួកគេគិតថាពួកគេប្រាក់ខែរបស់ពួកគេគ្រប់គ្រានហើយ។ 

មិនមែនជាបញ្ហានោះទេ នៅពេលអ្នកចំណាយលើខ្លួនអ្នកម្ដងម្កាល ប៉ុន្តែអ្នកត្រូវដឹងថាបើអ្នកចំណាយហួសហេតុពេល នោះអ្នកនឹងធ្លាក់ចូលទៅក្នុងជីវិតស្មុគស្មាញជាមិនខាន។ ដូចនេះ អ្នកត្រូវរៀនកាត់បន្ថយការចំណាយហើយព្យាយាមសន្សំសំចៃតាមរយៈការបង្កើតកញ្ចប់ចាយវាយឲ្យត្រឹមត្រូវ។ អ្នកត្រូវចេះបែងចែអ្វីដែលអ្នកចង់បាន និងអ្វីជាតម្រូវការ ហើយត្រូវចាត់អាទិភាពឲ្យត្រឹមត្រូវ។ កត់ត្រាការចាយវាយរបស់អ្នកឲ្យល្អ កុំចាយតាមអារម្មណ៍ តាមចំណង់។

«កុំសន្សំបន្ទាប់ពីការចំណាយ តែត្រូវចំណាយអ្វីបន្ទាប់ពីអ្នកបានសន្សំហើយ។» លោក Warren Buffett

២) ចំណាយលើខ្លួនអ្នក
គេតែងតែនិយាយថាការវិនិយោគលើខ្លួនអ្នកគឺជាការវិនិយោគដ៏ល្អបំផុត។ ការវិនិយោគលើខ្លួនអ្នកគឺជារឿងល្អបំផុត ដើម្បីភាពរីកចម្រើននាថ្ងៃខាងមុខ។ អ្នកត្រូវហ៊ានចំណាយលើការទិញសៀវភៅអាន ចូលរៀនវគ្គសិក្សា ឬចូលសិក្ខាសាលាជាដើម ឬអ្វីដែលធ្វើឲ្យអ្នកអាចបង្កើនសមត្ថភាព និងភាពរីកចម្រើន។

«ការវិនិយោគលើចំណេះដឹង ផ្ដល់ការប្រាក់ខ្ពស់ជាងគេ។» លោក Benjamin Franklin

៣) ការវិនិយោគត្រឹមត្រូវ
ក្រៅពីការវិនិយោគលើខ្លួនអ្នក អ្នកគួរចេះវនិយោគឲ្យត្រឹមត្រូវផងដែរ។ ការវិនិយោគត្រឹមត្រូវគឺការវិនិយោគលើអ្វីដែលតូចៗ ដូចជាការវិនិយោគលក់ទំនិញអនឡាញ បើកអាជីវកម្មតូចៗ ជាដើម ដោយការមិនចំណាយទុនច្រើន។ កុំហក់លោតខ្ពស់ពេក ពីព្រោះអ្នកមិនអានមានដើមទុន មិនទាន់មានបទពិសោធន៍នោះទេ។ គួររៀនវិនិយោគត្រឹមត្រូវចាប់ពីតូចៗជាមុន។  

៤) ចំណាយនិងសន្សំ
ការប្រកួតប្រជែងក្នុងទីផ្សារកាន់តែមានភាពតានតឹង ដូចនេះអ្នកត្រូវចេះស្វែងរក ចំណាយ និងសន្សំ។ បើអ្នកចំណាយមិនត្រឹមត្រូវតាមខ្ទង់នោះទេ ជីវិតអ្នកនឹងមិនរីកចម្រើន ជួបតែបញ្ហា។ ការសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមានបានទេ ប៉ុន្តែការសន្សំជួយអ្នកអាចមានលុយប្រសើរ ដែលអ្នកអាចយកទៅប្រើប្រាស់នៅថ្ងៃក្រោយបានបាន ឬប្រើប្រាស់ក្នុងពេលណាមួយដែលអ្នកត្រូវការ។

៥) ដាក់គៅលដៅ
ជាជាងរៀនចំណាយនិងសន្សំ អ្នកក៏ត្រូវមានគោលដៅច្បាស់លាស់ផងដែរ។ បើអ្នកចង់រីកចម្រើនខ្លាំងជាងដៃគូប្រជែងរបស់អ្នក អ្នកត្រូវតែមានគោលដៅច្បាស់លាស់ និងធ្វើដំណើរទៅរកវា។ ប្រសិនបើមិនមានគោលដៅច្បាស់លាស់ នោះអ្នកនឹងមិនអាចស្វែងរកផ្លូវដើរទៅដល់ឡើយ។ ការមានគោលដៅច្បាស់លាស់ ទោះរុកបន្លាក៏អ្នកត្រូវតែទៅរហូតដល់ដែល៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ addictedtosucess

 

 

X
5s