អត្ថន័យ ១៧ យ៉ាងនៃ​ភាព​ជោគជ័យ​ដែលអ្នកគួរស្វែងយល់​



មហាសេដ្ឋីអាមេរិកលោក Warren Buffett ធ្លាប់បាននិយាយថា ជោគជ័យគឺនៅពេលលោកចែករំលែក និងទទួលបានក្តីស្រលាញ់កាន់តែច្រើនពីមនុស្សជុវិញខ្លួន។ ចុះអ្នកវិញ! តើនិយមន័យជោគជ័យរបស់អ្នកគឺជាអ្វី? តាមពិតទៅ ជោគជ័យមាននិយមន័យច្រើនយ៉ាងណាស់។ ជាក់ស្តែងនៅក្នុងអត្ថបទនេះស្រាប់ បានលើកឡើងពីអត្ថន័យដល់ទៅ ១៧ យ៉ាងដែលផ្តល់និយមន័យថា ជោគជ័យគឺជាអ្វី។ 

១) ជោគជ័យអាចសម្រេចបាននៅពេលដែលអ្នកព្យាយាមអស់ពីលទ្ធភាពចំពោះទិដ្ឋភាពការងារគ្រប់យ៉ាងដែលអ្នកធ្វើ។

២) ជោគជ័យត្រូវការគោលដៅរឹងមាំ ពិតប្រាកដ និងច្បាស់លាស់ មិនមែនចេះតែមានគោលដៅដែលរវើរវាយនោះទេ។

៣) អ្នកនឹងជោគជ័យនៅពេលដែលអ្នកមានកន្លែងអ្នកស្នាក់នៅដ៏កក់ក្តៅមួយដែលជាផ្ទះរបស់អ្នក។  

៤) ជោគជ័យគឺជាការយល់ដឹងពីអ្វីដែលហៅថាតម្រូវការ និងអ្វីដែលហៅថាចំណង់ ហើយបើអ្នកជ្រើសរើសតម្រូវការជាជាងចំណង់របស់អ្នក អ្នកនឹងជោគជ័យ។

៥) ជោគជ័យលុះត្រាតែអ្នកជឿជាក់ថា អ្នកអាចធ្វើបាន បើអ្នកមិនជឿជាក់ អ្នកនឹងបរាជ័យ។

៦) ជោគជ័យត្រូវមានចំណង់ចំណូលចិត្តក្នុងការងារ ហើយការងារដែលគ្មានចំណង់ចំណូលចិត្តមិនអាចបង្កើតសមិទ្ធផលអ្វីនោះឡើយ។

៧) មានភាពជោគជ័យនៅពេលដែលអ្នកគិតដល់តម្រូវការរបស់ខ្លួនជារឿងអាទិភាពមុនអ្នកដទៃ។

៨) ជោគជ័យពេលខ្លះអ្នកត្រូវហ៊ាននិយាយបដិសេធន៍ចំពោះអ្វីមួយដោយមិនស្ទាក់ស្ទើរ និងដោយរីករាយ។

៩) មានភាពជោគជ័យគឺនៅពេលអ្នកដឹងថា ជីវិតរបស់អ្នកពោរពេញទៅដោយភាពសំបូរបែបដូចជា មានក្តីស្រលាញ់ គ្រូសារ មិត្តភាព សុខភាព ឬចំណេះដឹងជាដើម។ 

១០) ជោគជ័យកើតមាននៅពេលអ្នកចែករំលែកកាន់តែច្រើន ឬអាចនិយាយថា អ្នកជោគជ័យនៅពេលជួយអ្នកដទៃឲ្យជោគជ័យដូចអ្នកដែរ។

១១) ជោគជ័យគឺការយកឈ្នះលើភាពភ័យខ្លាច ហើយអ្នកមិនអនុញ្ញាត្តភាពភ័យខ្លាចនោះមកបង្អាក់ដំណើររបស់អ្នកបានទេ។ 

១២) ជោគជ័យមានន័យថា អ្នកត្រូវរៀនសូត្រអ្វីៗថ្មីៗជារៀងរាល់ថ្ងៃ ហើយអ្នកជោគជ័យយល់ថា ការរៀនសូត្រគឺគ្មានទីបញ្ចប់ឡើយ។

១៣) ជោគជ័យគឺបង្រៀនអ្នកថា ការចាញ់នៅសមរភូមិមួយចំនួនអាចធ្វើឲ្យអ្នកជោគជ័យនៅក្នុងសង្គ្រាមធំទាំងមូលបាន។

១៤) ការផ្តល់ក្តីស្រលាញ់ និងការទទួលបានក្តីស្រលាញ់មកវិញ គឺជាគ្រឹះមួយនៃភាពជោគជ័យ។

១៥) ចង់ជោគជ័យ ត្រូវតែមានឆន្ទះខ្ពស់ តស៊ួព្យាយាម និងមិនបោះបង់ក្តីសង្ឃឹមទោះក្នុងតម្លៃណាក៏ដោយ។

១៦) ជោគជ័យត្រូវផ្តើមឡើងពីសមិទ្ធផលសម្រេចបានបន្តិចបន្តួចឡើងទៅ។

១៧) ជោគជ័យគឺនៅពេលដែលអ្នកដឹងថា មានតែអ្នកប៉ុណ្ណោះដែលជាអ្នកគ្រប់គ្រងលើជោគវាសនារបស់អ្នក៕

ប្រភព៖ Lifehack 

 

X
5s