របាយការណ៍អង្គការសុខភាពពិភពលោកបង្ហាញថា ការជក់បារីកំពុងមាននិន្នាការថយចុះ ពិសេសបុរស​



ជាលើកទីមួយដែលអង្គការសុខភាពពិភពលោកធ្វើការព្យាករណ៍ ថាចំនួនអ្នកជក់បារីជាបុរសនឹងមានការធ្លាក់ចុះ ដែលនេះបង្ហាញថាពិភពលោកកំពុងងាកទៅរកចំណាត់ការនៃការរីករាលដាលថ្នាំជក់ពិភពលោក។ របាយការណ៍នេះត្រូវបានអង្គការសុខភាពពិភពលោកបង្ហាញនៅ ថ្ងៃទី ១៩ ខែធ្នូ ២០១៩ នេះ។ 

លោកបណ្ឌិត Tedros Adhanom Ghebreyesus អ្នកគ្រប់គ្រងទូទៅអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា “ការធ្លាក់ចុះនៃការជក់បារី និងការប្រើប្រាស់ថ្នាំជក់ ជាសញ្ញាមួយបង្ហាញថាវាកំពុងងាកទៅរកផែនការប្រឆាំងនឹងថ្នាំជក់ដែលបានដាក់ចេញកន្លងមក ហើយនេះក៏ដោយសារមានការចូលរួមយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាលប្រទេសនីមួយៗផងដែរក្នុងការកាត់បន្ថយសមត្ថភាពឧស្សាហកម្ម"។ ទោះជានេះជាសញ្ញាមួយវិជ្ជមានក្តី ក៏អង្គការសុខភាពពិភពលោកនៅតែបន្តបេសកកម្មមួយនេះយ៉ាងជិតស្និតដើម្បីឲ្យនិន្នាការនេះកាន់តែធ្លាក់ចុះបន្ថែមទៀត។

អស់រយៈពេលជាងពីរទសវត្សមកនេះ ការប្រើប្រាស់ថ្នាំជក់និងបារីមានការធ្លាក់ចុះដែរ តែក្នុងកម្រិតមួយយឺតដែលចំនួននោះគឺចាប់ពី ១.៣៩៧ប៊ីលាននាក់ ទៅ ១.៣៣៧ប៊ីលាននាក់ក្នុងឆ្នាំ ២០១៨ (ឬថយចុះប្រមាណ ៦០លាននាក់) នេះបើយោងតាមរបាយការណ៍ពិភពលោករបស់អង្គការសុខភាពពិភពលោកស្តីពីនិន្នាការនៃអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ថ្នាំជក់ឆ្នាំ ២០០០-២០២៥។ តែជាអកុសលការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់នេះជានារី (ពី ៣៤៦ លាននាក់ក្នុងឆ្នាំ ២០០០ មកនៅ ២៤៤ លាននាក់ក្នុងឆ្នាំ ២០១៨) ខណៈការប្រើប្រាស់ ឬជក់បារីរបស់បុរសមានការកើនឡើង ៤០លាននាក់ស្មើប្រមាណ ៨២% នៃអ្នកប្រើប្រាស់ថ្នាំជក់សរុប ១,៣៣៧ប៊ីលាននាក់)។

ក្នុងរបាយការណ៍ដដែលបានបង្ហាញពីលទ្ធផលវិជ្ជមាននៃការព្យាករណ៍សម្រាប់ឆ្នាំ ២០២០ ថាចំនួនអ្នកប្រើប្រាស់ថ្នាំជក់ជាបុរសនឹងមានការធ្លាក់ចុះច្រើនជាង ១លាននាក់ (១,០៩១លាននាក់ ក្នុងឆ្នាំ២០២០) ធៀបនឹងឆ្នាំ ២០១៨ និងមានការថយចុះដល់ទៅ ៥លាននាក់ក្នុងឆ្នាំ ២០២៥ខាងមុខ។ លោកវេជ្ជបណ្ឌិត Ruediger Krech នាយកផ្នែកលើកកម្ពស់សុខភាពនៅអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា “ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់លើពិភពលោកបង្ហាញថា រដ្ឋាភិបាលនៃ បណ្ដាប្រទេសលើពិភពលោកបានធ្វើការយកចិត្តទុកដាក់ណែនាំ និងពង្រឹងសកម្មភាពផ្អែកលើភស្តុតាងយ៉ាងទូលំទូលាយដល់ប្រជាជនពីផលលំបាកបានមកពីការប្រើថ្នាំជក់ ដែលពួកគេអាចការពារសុខុមាលភាពរបស់ពលរដ្ឋនិងសហគមន៍របស់ពួកគេ”៕

ដោយ៖ យ៉ាយ៉ា

 

X
5s