អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបនឹងរៀបចំសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩
យោងតាមការចេញផ្សាយពីក្រសួងព័ត៌មានបានឲ្យដឹងថា នៅថ្ងៃពុធទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នេះនៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប នឹងមានរៀបចំការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ សំដៅដល់ការលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលានៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែឡអាចកើតមានឡើងជាយថាហេតុ។
ហេតុដូចបានជម្រាបខាងលើនេះ ក្រសួងព័ត៌មានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្ដីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបចៀសវាងការភ្ញាក់ផ្អើល និងមានការភាន់ច្រលំពីសំណាក់សាធារណជនទូទាំងប្រទេស ពិសេសប្រជាជន និងភ្ញៀវជាតិ-អន្តរជាតិក្នុងខេត្តសៀមរាបផ្ទាល់៕