អាថ៌កំបាំងប្រចាំថ្ងៃរបស់បុរសជនជាតិជប៉ុនម្នាក់ដែលធ្វើឲ្យរូបលោកមានអាយុដល់១០៥ឆ្នាំ​



អ្នកជំនាញផ្នែកថែទាំសុខភាពនិងជាអតីតប្រធានសកលវិទ្យាល័យម្នាក់គឺលោក Shigeaki Hinohara មានអាយុរហូតដល់ ១០៥ ឆ្នាំ។ អាយុកាលដ៍យូររបស់ជនជាតិជប៉ុនម្នាក់នេះបានក្លាយជាអាថ៌កំបាំងចំពោះមនុស្សគ្រប់គ្នាដែលចង់ដឹងពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់គាត់។

លោកហ៊ីណូរ៉ា អតីតប្រធាននៃសាកលវិទ្យាល័យអន្ដរជាតិទីក្រុងតូក្យូហើយក៏ធ្លាប់ជាអតីតប្រធាននៃមន្ទីរពេទ្យអន្តរជាតិ St. Luke ត្រូវបានគេស្គាល់ជាច្រើនតាមរយៈសៀវភៅរបស់គាត់ដែលមានចំណងជើងថា “Living Long, Living Good.” ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ឆ្នាំ ២០០៩ ជាមួយកាសែតជប៉ុនថា "វាមិនងាយស្រួលទេក្នុងការធ្វើឲ្យរាងកាយរឹងមាំនឹងមានវិន័យជាច្រើនដែលយើងត្រូវអនុវត្តដូចជាពេលថ្ងៃត្រង់និងពេលគេង។ "

លោកបានពន្យល់យ៉ាងក្បោះក្បាយថា សម្រាប់អាហារពេលព្រឹក គាត់បានទទួលទានកាហ្វេទឹកដោះគោមួយកែវនិងទឹកក្រូចមួយចំនួនលាយប្រេងអូលីវមួយស្លាបព្រាបាយនៅក្នុងនោះដោយលោកបានពន្យល់ថា “ប្រេងអូលីវគឺអស្ចារ្យណាស់សម្រាប់សរសៃឈាមនិងធ្វើឲ្យស្បែករបស់ខ្ញុំមានសុខភាពល្អ” ។

ចំពោះអាហារពេលល្ងាចគឺលោកទទួលទានបាយជាមួយនឹងសាច់ត្រីព្រមទាំងសាច់គ្មានជាតិខ្លាញ់ជាង ១០០ ក្រាមពីរដងក្នុងមួយសប្តាហ៍។ លោកក៏បានបញ្ជាក់ផងដែរថាការរក្សាទម្ងន់ឲ្យនៅថេរក៏ជារឿងចាំបាច់ក្នុងការរក្សាសុខភាពជីវិតអោយរស់រានបានយូរផងដែរ។

ថ្វីត្បិតតែលោក ហ៊ីណូហារ៉ា ហាក់ដូចជាមិនសូវបរិភោគច្រើនក៏ដោយ ប៉ុន្តែគាត់មិនដែលមានអារម្មណ៏ថាឃ្លានទេពីព្រោះគាត់តែងតែផ្តោតអារម្មណ៍លើការងាររបស់គាត់ដែលវាអាចជាអាថ៌កំបាំងដ៍អស្ចារ្យសម្រាប់អាយុវែងរបស់គាត់ផងដែរ។ ចាប់តាំងពីអាយុ ៦៥ ឆ្នាំមកលោក ហ៊ីណូរ៉ា បានធ្វើការងារស្ម័គ្រចិត្តក្នុងសង្គមជាង ១៨ ម៉ោងជារៀងរាល់សប្តាហ៍។ លោកថែរក្សាសុខភាពរបស់លោកបានយ៉ាងល្អជាមួយនឹងការងារស្ម័គ្រចិត្តប្រចាំថ្ងៃរហូតលោកទទួលមរណភាពនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងជន្នាយុ ១០៥ ឆ្នាំ៕

ដោយ៖ Anthony

 

X
5s