នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទម្លាយទម្លាប់ ២ដែលអ្នកគួរធ្វើនៅពេលព្រឹក​



នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានចាត់ទុកខ្លួនលោកថា ជាមនុស្សសកម្មម្នាក់នៅពេលព្រឹកព្រលឹម ហើយលោកមានវិធីពីរយ៉ាងដែលជួយឲ្យអ្នកអាចលត់ដំខ្លួនឯងឲ្យបានល្អជារៀងរាល់ថ្ងៃ។ បើតាមការអះអាងរបស់សេដ្ឋីឥណ្ឌារូបនេះ ពិធី២យ៉ាងនោះគឺ ហាត់ប្រាណ និង អំណរគុណ។  

ការងារដំបូងដែលលោក Nadella ធ្វើនៅពេលព្រឹកគឺសួរខ្លួនឯងនូវអ្វីដែលលោកត្រូវអរគុណ។ នេះបើយោងតាមសម្តីរបស់លោកដែលបានថ្លែងនៅក្នុងបទសម្ភាសន៍កម្មវិធី “Hello Monday” របស់បណ្តាញសង្គម LinkedIn។ វាជាទំលាប់មួយដែលនាយកប្រតិបត្តិរូបនេះបានអនុវត្តតាំងពីប្រាំឆ្នាំមុនពីការណែនាំរបស់លោក Michael Gervais អ្នកចិត្តវិទ្យាមួយរូប។

លោកស្រី Oprah Winfrey ក៏បានអនុវត្តវិធីស្រដៀងគ្នានេះដែរដោយលោកស្រីធ្លាប់និយាយថា “ អរគុណ” នៅពេលលោកស្រីភ្ញាក់ពីទទួលទានដំណេកនៅរៀងរាល់ព្រឹក។ រីឯនាយកប្រតិបត្តិ Twitter និង Square លោក Jack Dorsey ក៏បានសួរខ្លួនឯងែរថា លោកមានអ្វីគួរឲ្យអរគុណខ្លះនៅពេលធ្វើការងារចប់ក្នុងថ្ងៃនីមួយៗ ដែលការប្រតិបត្តិទង្វើនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញថា វាមានឥទ្ធិពលជាវិជ្ជមានទៅដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកបាន។

ទម្លាប់មួយទៀតដែលរួមចំណែកយ៉ាងសំខាន់សម្រាប់សុខភាពយ៉ាងធំធេងនោះរបស់លោក Nadella គឺការហាត់ប្រាណ។ សេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះចូលចិត្តរត់ហាត់ប្រាណនៅរៀងរាល់ព្រឹក។

«សម្រាប់ខ្ញុំ ហាត់ប្រាណ កន្លះម៉ោងរាល់ព្រឹក គឺជាទម្លាប់របស់ខ្ញុំទៅហើយ។ ខ្ញុំអត់ខ្វល់ថាខ្ញុំនៅកន្លែងណា ម៉ោងប៉ុន្មាន ឬក្រោកពីគេងយឺតយ៉ាងណាទេ ខ្ញុំត្រូវតែទៅហាត់ប្រាណ។ ចំណាយពេលត្រឹម ៣០នាទីមួយថ្ងៃ វាល្អបំផុតហើយ»។ 

ការស្រាវជ្រាវបានបង្ហាញថា ការហាត់ប្រាណជាប្រចាំ គឺជាវិធីដ៏ល្អបំផុតមួយក្នុងការទប់ទល់នឹងជំងឺស្ត្រេស។ វាជួយឲ្យកាត់បន្ថយអារម្មណ៍ស្មុគ ស្រពេចស្រពិល ជួយឲ្យសុខភាពខួរក្បាលមានសុខភាពល្អ និងបង្កើនសមត្ថភាពយល់ដឹងកាន់តែប្រសើរ៕

ប្រភព៖ CNBC 

 

X
5s