ការស្រាវជ្រាវបង្ហើប​ពីទម្លាប់ដែលធ្វើឲ្យក្រុមសេដ្ឋី ៦០០នាក់ ក្លាយជាអ្នកមាន​



ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយលោកស្រី Stanley Fallaw នាយកស្រាវជ្រាវនៃវិទ្យាស្ថានទីផ្សារអ្នកមាន (Affluent Market Institute) និងជាអ្នកនិពន្ធសៀវភៅ “The Next Millionaire Next Door” បានរកឃើញទម្លាប់ទូទៅរបស់ក្រុមសេដ្ឋីដែលបានធ្វើឲ្យពួកគេក្លាយជាអ្នកមាន។

លោកស្រីបានធ្វើការស្ទង់មាតិស្រាវជ្រាវទៅលើក្រុមសេដ្ឋីជាង ៦០០ នាក់នៅសហរដ្ឋអាមេរិក ហើយបានរកឃើញពីរបៀបដែលថា ការលះបង់ទៅលើសកម្មភាពផ្សេង និងគំនិតរបស់អ្នកមានទាំងនេះមានជះឥទ្ធិពលទៅលើការកសាងទ្រព្យសម្បត្តិរបស់ពួកគេ។ លោកស្រីបានសរសេរថា “ការសម្រេចចិត្តដែលយើងធ្វើឡើង ជាពិសេសទាក់ទងទៅនឹងការបែងចែកពេលវេលា ថាមពល និងថវិការបស់យើង ជះឥទ្ធិពលដល់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ”

ការស្រាវជ្រាវរបស់អ្នកនិពន្ធខាងលើបានបង្ហាញថា ក្រុមសេដ្ឋីជាឧទាហរណ៍ហាក់ដូចជាលះបង់ថាមពលរបស់ពួកគេច្រើនណាស់ដើម្បីធ្វើឲ្យខ្លួនឯងរីកចម្រើន។ អ្នកមានទាំងនោះបានចំណាយពេលប្រហែល ៥ ម៉ោងកន្លះក្នុងមួយសប្តាហ៍ដើម្បីអានសៀវភៅ ឬចំណេះដឹងផ្សេងៗ  និងជិត ៦ ម៉ោងក្នុងមួយសប្តាហ៍សម្រាប់ការហាត់ប្រាណ ខណៈដែលជនជាតិអាមេរិកភាគច្រើនជាមធ្យមចំណាយពេល ២ ម៉ោង និង ២ ម៉ោងកន្លះសម្រាប់ធ្វើសកម្មភាពទាំងនេះ។

លើសពីនេះទៅទៀត ជនជាតិអាមេរិកជាមធ្យមចំណាយពេលរបស់ពួកគេយ៉ាងច្រើននៅលើបណ្តាញសង្គម ឬលេងវីដេអូហ្គេម ខណៈដែលសេដ្ឋីបានចំណាយពេលតិចតួចប៉ុណ្ណោះក្នុងសកម្មភាពដូចគ្នានេះ ។ ក្រុមសេដ្ឋីបានចំណាយពេលត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះក្នុងមួយសប្តាហ៍លើបណ្តាញសង្គម ប្រៀបធៀបទៅនឹងប្រជាជនអាមេរិកទូទៅបានចំណាយពេលដល់ទៅ ១៤ម៉ោងឯណោះ។ 

បើប្រៀបធៀបទៅនឹងការសិក្សាតាមបែបវិទ្យាសាស្ត្រសង្គម និងចិត្តវិទ្យាបានរកឃើញថា ក្រុមសេដ្ឋី និងប្រជាជនហូល្លង់ទូទៅបានចំណាយពេលវេលា ១២% ប៉ុណ្ណោះនៅមុខអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ។

លោកស្រី Stanley Fallaw ក៏បានរកឃើញទៀតដែរថា អ្នកមានបំផុតចេះគ្រប់គ្រងសកម្មភាពរំខាន និងឥតប្រយោជន៍បានយ៉ាងល្អប្រសើរជាងមនុស្សទូទៅ។ លោកស្រីបានសរសេរថា បុគ្គលជោគជ័យដឹងច្បាស់ពីរបៀបថា តើពួកគេគួរចំណាយពេលវេលា ធនធាន និងប្រាក់កាសរបស់ពួកគេទៅលើអ្វីខ្លះដែលមានប្រយោជន៍? ប្រើអារម្មណ៍ និងចំណេះដឹងផ្តោតទៅលើអ្វី? 

ប្រភព៖ Businessinsider

 

X
5s