​មិន​គួរ​ធ្វើ​រឿង​៣​យ៉ាង​នេះ​ដាច់ខាត​ ​​​ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​​បណ្ដេញ​​ចេញ​ពី​ការងារ ​​ជៀសវាង​បង្ក​​បញ្ហា​កាន់​តែ​ធំ​



​វា​គឺ​ជា​រឿង​មួយ​ដ៏​អាម៉ាស់​និង​ឈឺចាប់​នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ហើយ​វា​ថែម​ទាំង​មាន​ភាព​លំបាក​ជាច្រើន​ដែល​អ្នក​ត្រូវប្រឈម​ទាំង​ផ្លូវ​អារម្មណ៍ និង​ការ​ដែល​ត្រូវ​ដាក់​ពាក្យ​រក​ការងារ​ថ្មី​ធ្វើ។ តែ​មិន​ថា​អ្នក​ខឹង​ឬ​អន់ចិត្ត​យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​ចៀសវាង​ធ្វើ​រឿង​ទាំង​៣​នេះ
 
១) ហាម​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន៖ បើ​សិន​ជា​អ្នក​បំផ្លាញ​របស់​របរ​នៅ​ក្នុង​ក្រុមហ៊ុន​ដោយ​សារ​តែ​កំហឹង​មួយ​ឆាវ វា​គ្មាន​ចំណេញ​អ្វី​សោះ​ឡើយ​សម្រាប់​អ្នក​ផ្ទាល់។ ផ្ទុយ​ទៅ​វិញ​ អ្នកដទៃ​ប្រហែល​ជា​គិត​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ព្រម​ទាំង​មិន​ហ៊ាន​ទទួល​យក​ការ​ពិត​ថែម​ទៀត​ផង ហើយ​អ្នក​ប្រហែល​ជា​ត្រូវ​កាត់​ប្រាក់​ខែ​ចុងក្រោយ​របស់​អ្នក​ដើម្បី​សង​ការ​ខូចខាត។
 
២) កុំ​ជះ​កំហឹង​របស់​អ្នក​ចេញ​មក​ក្រៅ​ ជា​ពិសេស​នៅ​ទី​សាធារណៈ៖ អ្នក​មិន​គួរ​ធ្វើ​ឥរិយាបថ​មិន​គប្បី​ចំពោះ​ចៅហ្វាយនាយ ឬ​អ្នក​រួម​ការងារ​របស់​អ្នក​នៅ​ពេល​ដែល​នៅ​មុខ​មហាជន​នោះ​ទេ។ មិន​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​ញញឹម​ឬ​ ជម្រាប​សួរ​ពួកគាត់ ចាត់​ទុក​ជា​ការ​គួរសម។
 
៣) ហាម​ប្រើ​អំពើ​ហិង្សា៖ ហាម​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​ដែល​បញ្ឈប់​ការងារ​អ្នក និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ ព្រោះ​វា​ចាត់​ទុក​ជា​អំពើ​ខុសច្បាប់​ផង​ដែរ ដែល​អាច​ធ្វើឲ្យ​អ្នក​ជាប់​ពន្ធនាគារ​ផង​ដែរ​ បើ​សិន​ជា​ភាគី​ម្ខាង​ទៀត​មាន​របួស ឬ​ការ​ខូចខាត​ធ្ងន់ធ្ងរ។
 
ដោយ៖ តូច ម៉ាយ៉ារស្មី  
X
5s