អំពើល្អមិនសាបសូន្យ! អាវរងាជាច្រើនត្រូវបានដាក់ព្យួរក្នុងទីក្រុង Dubin ប្រទេសអៀរឡង់​



រូបថតជាច្រើនសន្លឹកបានលេចចេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកដែលក្នុងនោះមានរូបអាវរងារាប់សិបអាវ មានគ្រប់ទំហំ គ្រប់ប្រភេទត្រូវបានព្យួរនៅលើបង្កាន់ដៃស្ពាន Ha'penny Bridge នៅកណ្តាលទីក្រុង Dubin ប្រទេសអៀរឡង់។ 

នេះជាគំនិតផ្តួចផ្តើមមួយនេះធ្វើឡើងដោយ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Warm for Winter ដែលមានគោលបំណងជួយជនអនាថា អ្នកគ្មានផ្ទះសម្បែង អំឡុងរដូវរងានេះ ដោយការចែករំលែកនេះមានភ្ជាប់ពាក្យមួយឃ្លាថា "ប្រសិនបើអ្នកត្រូវការមួយ សូមមកយកចុះ។ ប្រសិនបើអ្នកចង់ជួយ សូមអ្នកព្យួរអាវនៅទីនេះ។" 

ប្រភពរូប៖ www.irishpost.com

នេះគោលបំណងនៃការធ្វើបែបនេះគឺចង់ឲ្យមនុស្សមានការចែករំលែកនូវសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ទៅដល់ជនអនាថា អ្នកគ្មានផ្ទះសម្បែង ឬអ្នកដែលត្រូវការជាដើម នៅជុំវិញទីក្រុងនានាក្នុងប្រទេសអៀរឡង់។ ការផ្ដល់សម្លៀកបំពាក់នេះគេអាចដាក់ក្នុងកន្ទ្រក រុំក្នុងថង់ប្លាស្ទិក ឬដាក់ព្យួរក្នុងទីកន្លែងណាមួយក៏បានដែរ ដើម្បីផ្ដល់ឲ្យអ្នកដែលអត់មកយកទៅប្រើប្រាស់។

លោក Patrick Fryers ដែលបានចាប់ផ្តើមយុទ្ធនាការ Warm For Winter បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាវានឹងរាលដាលដល់ទីតាំងផ្សេងទៀត ទោះបីវាជាអាវតែមួយក៏ដោយ ចូរយកវាទៅកន្លែងណាដែលអ្នកគិតថានរណាម្នាក់ប្រហែលជាត្រូវការវាហើយព្យួរវាទីនៅនោះ»។

អំពើល្អមិនចាំបាច់ទាល់តែក្លាយជាអ្នកមាន ទើបជួយបាននោះទេ។ អ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើអំពើល្អបានគ្រប់ពេល គ្រប់វេលា។ ចេះជួយគ្នាក្នុងគ្រាក្រ អំពើល្អមិនសាបសូន្យឡើយ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s