ទីក្រុងចំនួន៣ នៅអាស៊ាន ទទួលភ្ញៀវទេសចរច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ នេះ​



ទីក្រុងហុងកុងត្រូវបានឡោមព័ទ្ធដោយភាពចលាចលនយោបាយនិងការតវ៉ានៅឆ្នាំ ២០១៩ ប៉ុន្តែរឿងនោះមិនបានបញ្ឈប់ផង បានជាប់ឈ្មោះថាជាទិសដៅទេសចរណ៍ទៅទស្សនាច្រើនបំផុតលំដាប់លេខ១នៅលើពិភពលោកនៅឆ្នាំនេះទេ នេះបើយោងតាមរបាយការណ៍ Euromonitor International Top 100 City Destinations 2019។ 

កន្លែងវិស្សមកាលទីក្រុងដ៏មានប្រជាប្រិយផ្សេងទៀតរួមមានទីក្រុងបាងកកនិងទីក្រុងឡុង បានជាប់ចំណត់ថ្នាក់លេខ ២និងលេខ ៣ ។ របាយការណ៍នេះក៏បានចង្អុលបង្ហាញដល់ទីក្រុងនានាដែលត្រូវយកចិត្តទុកដាក់នាពេលអនាគតរួមទាំងប្រទេសសិង្ហបុរីផងដែរដែលបច្ចុប្បន្នឈរនៅលំដាប់ទី ៥ និងមានការកើនឡើង ៥.៣% នៃការមកដល់របស់ភ្ញៀវរហូតដល់ឆ្នាំ ២០១៨។ 

ទីក្រុងចំនួន ១០ ដែលស្តីអំពីការមកដល់របស់ភ្ញៀវទេសចរណ៍ក្នុងឆ្នាំ ២០១៨ និងការប៉ាន់ស្មានក្នុងឆ្នាំ ២០១៩ បើយោងតាមរបាយការណ៍ Euromonitor International Top 100 City Destinations 2019 ៖

City Buildings and Green Trees Near Ocean

១) ទីក្រុងហុងកុង៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 29,262,700 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 26,716,800 នាក់ ក្នុងឆ្នាំ 2019

Transportation, Downtown, Bangkok, Traffic, Metro

២) ទីក្រុងបាងកក៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 24,177,500 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 25,847,800 នាក់ ក្នុងឆ្នាំ 2019

London, England, Great Britain, Building, Hdr

៣) ទីក្រុងឡុងដ៏៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 19,233,000 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 19,559,900 នាក់ ក្នុងឆ្នាំ 2019

Fireworks, Macau, Tower, Night, Sightseeing

៤) ​ទីក្រុងម៉ាកាវ៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 18,931,400 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 20,637,100 ក្នុងឆ្នាំ 2019

Asia, Sea Lion, Core Zone, Lion, The Business, Park

៥) ទីក្រុងសិង្ហបុរី៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 18,551,200 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 19,760,800 នាក់ ក្នុងឆ្នាំ 2019

Eiffel Tower, Paris, France, Travel, Tower

៦) ទីក្រុងប៉ារីស៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 17,560,200 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 19,087,900នាក់ ក្នុងឆ្នាំ 2019

Dubai, Emirates, Burj Khalifa, Skyline, City, Night

៧) ទីក្រុងឌូបៃ៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 15,920,700 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 16,328,300 នាក់ ក្នុងឆ្នាំ 2019

New York, Cityscape, Night, City, Manhattan

៨) ទីក្រុងញូយ៉ក៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 13,600,000 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 14,010,000 នាក់ ក្នុងឆ្នាំ 2019

City, Lights, Skyline, Buildings, Skyscrapers, View

៩) ទីក្រុងកូឡាឡាំពួរ៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 13,434,300 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 14,072,400 នាក់ ក្នុងឆ្នាំ 2019

Galata, Istanbul, Turkey, Tower

១០) ទីក្រុងអ៊ីស្តាប៊ូល៖ ចំនួនភ្ញៀវទេសចរមកដល់មានចំនួន 13,433,000 នាក់ ក្នុងឆ្នាំ 2018 និងចំនួន 14,715,900 នាក់ ក្នុងឆ្នាំ 2019៕

ដោយ៖ ជា ធារិទ្ធ

 

X
5s