តើប្រទេសណាខ្លះប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងគេ?​



ក្នុងឆ្នាំ២០១៧ ការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើង ២,៥ភាគរយ ដែលកើនប្រមាណ ២៥ ៧២១ តេរ៉ាវ៉ាត់ម៉ោង (TWh)។ របាយការណ៍ IEA Atlas of Energy សម្រាប់ឆ្នាំ ២០១៧ បានបង្ហាញថាការប្រើប្រាស់ថាមពលអគ្គិសនីក្នុងប្រទេសអ៊ីស្លង់ ដោយក្នុងមនុស្សម្នាក់គឹ ៥៤.៤ មេហ្គាវ៉ាត់ម៉ោង ជាចំនួនខ្ពស់បំផុតបើធៀបនឹងប្រទសដទៃ។

ចំណែកប្រទេស Norway ជាប់ចំណាត់ថ្នាក់លេខ ២ តែប្រើតិចជាងពាក់កណ្តាលនៃចំនួនមនុស្សម្នាក់ៗនៅប្រទេសអ៊ីស្លង់។ រីឯប្រទេស Bahrain, Qatar និង Kuwait ស្ថិតចំណាត់ថ្នាក់ទី ៥ ដោយសារតម្រូការម៉ាស៊ីនត្រជាក់ច្រើន។

ខាងក្រោមនេះជាតារាងស្ថិតិស្តីពីការប្រើប្រាស់អគ្គិសនីច្រើនជាងគេនៅលើពិភពលោកសម្រាប់មនុស្សម្នាក់ បើយោងតាមរបាយការណ៍របស់ IEA Atlas of Energy ក្នុងឆ្នាំ២០១៧៖

១) ប្រទេសអ៊ីស្លង់ មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ៥៤,៤ មេហ្កាវ៉ាត់ម៉ោង

២) ប្រទេសន័រវែស មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ២៣,៧ មេហ្គាវ៉ាត់ម៉ោង

៣) ប្រទេសបារ៉ែន មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៨,៧ មេហ្គាវ៉ាត់ម៉ោង

៤) ប្រទេសកាតា មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៦,២ មេហ្គាវ៉ាត់ម៉ោង

៥) ប្រទសកូវ៉ែត មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៥,៧ មេហ្គាវ៉ាត់ម៉ោង

៦) ប្រទេសហ្វាំងឡង់ មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៥,៥ មេហ្គាវ៉ាត់ម៉ោង

៧) ប្រទេសកាណាដា មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៤,៣ មេហ្គាវ៉ាត់ម៉ោង

៨) ប្រទេសលុចសំបួរ មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៣,៨ មេហ្គាវ៉ាត់ម៉ោង

៩) ប្រទេសស៊ុយអែត មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៣,៦ មេហ្គាវ៉ាត់ម៉ោង

១០) ប្រទេសអេមីរ៉ាត អារ៉ាប់រួម មនុស្សម្នាក់ប្រើប្រាស់ថាមពលអគ្គិសនី ១៣,១ មេហ្គាវ៉ាត់ម៉ោង៕

ដោយ៖ ជា ធារិទ្ធ

 

X
5s