បើតាមមហាសេដ្ឋី Jeff Bezos គំនិតបែបណាទើបចាត់ទុកថា គំនិតអស្ចារ្យ?​



លោក Jeff Bezos កំពុងគ្រងតំណែងជាមហាសេដ្ឋីមានជាងគេបំផុតក្នុងលោកនៅពេលបច្ចុប្បន្ននេះ។ ទ្រព្យសម្បត្តិរបស់លោកត្រូវបានគេរកឃើញថា មានរហូតដល់ទៅ ១៣១ ពាន់លានដុល្លារឯណោះ បើទោះបីជាលោកទើបនឹងលែងលះ និងបានបែងចែកទ្រព្យសម្បត្តិអស់ ៣៨ ពាន់លានដុល្លារទៅឲ្យអតីតភរិយាក៏ដោយ។

យ៉ាងណាក៏ដោយ ការកើនឡើងនៃទ្រព្យសម្បត្តិដ៏ច្រើនមហាសាលមិនចេះចប់មិនចេះហើយក្នុងចំនួនខ្ទង់ដល់ទៅពាន់លានដុល្លារក្នុងមួយឆ្នាំៗរបស់មហាសេដ្ឋីរូបនេះមិនមែនជារឿងចៃដន្យនោះទេត្បិតអីលោកជាមហាសេដ្ឋីប្រធានក្រុមហ៊ុន Google ស្ថាបនិកក្រុមហ៊ុនល្បីល្បាញ Amazon និងក្រុមហ៊ុនបច្ចេកវិទ្យា Blue Origin ជាដើម។ ទាំងនេះសុទ្ធតែជាក្រុមហ៊ុនខ្នាតយក្សធ្វើឲ្យលោកអាចកើបប្រាក់ចំណូលបានរហូតមកដល់សព្វថ្ងៃនេះ។

ទោះបីជាបែបនេះក្តី មហាសេដ្ឋីវ័យ ៥៥ ឆ្នាំរូបនេះត្រូវបានគេមើលឃើញថា រូបលោកមិនទាន់ឈានដល់បុគ្គលម្នាក់ដែលបានអភិវឌ្ឍចំណេះជំនាញណាមួយច្បាស់លាស់ដូចអ្នកផ្សេងនោះឡើយ។ លោកគ្រាន់តែឈានមុខក្នុងការបង្កើតកំនិតផ្តួចផ្តើមណាមួយ ហើយធ្វើឲ្យគំនិតនោះផុសចេញជារូបរាងតែម្តង។ 

លោក Jeff Bezos បានលើកឡើងថា «យើងត្រូវបែងចែកឲ្យដាច់រឿងគំនិតខុសគ្នាហ្នឹង! ខ្ញុំក៏អញ្ចឹងដែរ! គំនិតខ្លះ វាមិនអាចត្រឹមតែជាសំណើរមួយទេ។ យើងបានកាដូច្រើនសម្បើមណាស់ពីអាជីវកម្មទាំងឡាយដែលយើងបានបង្កើតឡើងកន្លងមក ហើយយើងក៏មិនអាចយកកម្លាំងរបស់យើងទាំងអស់ទៅធ្វើអីដែលដើររលូនទៅមុខរហូតដែរ។ ការងារខ្លះដែលមិនដំណើរការក៏យើងធ្វើវាដែរ»។ 

លោកបានបន្ថែមទៀតថា៖« នៅពេលអ្នកបានជោគជ័យ កុំឆាប់ដេកអេសពោះញញឹមញញែមលើគំនរមាសប្រាក់របស់អ្នកពេក។ "មិត្តភក្តិខ្ញុំបានមកអបអរខ្ញុំ ក្រោយខ្ញុំបានប្រកាសប្រាក់ចំណូលប្រចាំត្រីមាស ហើយពួកគេនិយាយថា ការងារធ្វើបានល្អ ត្រីមាសនេះល្អ ។ ខ្ញុំឆ្លើយអរគុណពួកគេវិញ។ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ចំណូលល្អប្រចាំត្រីមាសនេះគឺបានមកពី គំនិតខ្ញុំដែលគិតទុកមុនកាលពីរបីឆ្នាំមុនមកម្ល៉េះ។ ឥឡូវនេះ ខ្ញុំកំពុងធ្វើការងារមួយដែលខ្ញុំនឹងសម្រេចក្នុងត្រីមាសឆ្នាំ ២០២១ ខាងមុខ»

ផ្អែកលើសម្តីរបស់មហាសេដ្ឋី Jeff Bezos ខាងលើ គំនិតដ៏អស្ចារ្យរបស់លោកគឺជាគំនិតដែលលោកកំពុងអនុវត្ត ហើយអាចមើលធ្លុះទុកជាមុននូវគុណតម្លៃ និងផលកម្រៃតបស្នងមកវិញសម្រាប់រយៈពេល ពីរទៅបីឆ្នាំខាងមុខ៕  

ប្រភព៖ Entrepreneur 

 

 

X
5s