ព្រះ​តេជគុណ គូ សុភាព៖ គោលការណ៍ ​៧​ចំណុច ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ពូកែ​



មាន​មនុស្ស​មិន​តិច​នោះ​ទេ​ដែល​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ ប៉ុន្តែ​មិន​មែន​អ្នក​ដឹក​នាំ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​នោះ​ទេ ដូច្នេះ​តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​ម្នាក់? ជា​មួយ​គ្នា​នេះ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ព្រះ​តេជគុណ គូ សុភាព បាន​លើក​យក​នៅ​គោលការណ៍​សប្បុរិស​ធម៌ ​៧​ចំណុច​តាម​រយៈ​ព្រះ​ពុទ្ធសាសនា ដែល​នឹង​ជួយ​ជំរុញ​អ្នក​ឲ្យ​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ពូកែ​។

ទី១ ស្គាល់​ហេតុ៖  ស្វែង​យល់​ពី​ដំណើរ​ដើម​ទង​នៃ​រឿង​រ៉ាវ​ណា​មួយ​ឲ្យ​ច្បាស់​លាស់ ថា​តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​រឿង​នោះ​ឡើង ដូច្នេះ​មាន​រឿង​អ្វី​មួយ​ត្រូវ​ចេះ​មើល​ហេតុ​ជា​មុន។

ទី២ ស្គាល់​ផល៖ ពិចារណា​លើ​ផល​ដែល​ទទួល​ថា ប្រសិន​បើ​យើង​ធ្វើ​រឿង​នឹង​មួយ​តើ​នឹង​ទទួល​បាន​ផល​អ្វី។

ទី៣ ស្គាល់​ខ្លួនឯង៖ ត្រូវ​ស្គាល់​ច្បាស់​ពី​ឋានៈ​តួនាទី​របស់​ខ្លួនឯង កុំឆ្មើងឆ្មៃ​ដើរ​ជាន់​ជើង​អ្នក​ដទៃ។

ទី៤ ស្គាល់​កាលៈទេសៈ៖ ដឹង​ពេល​ដែល​គួរ​ធ្វើ ដឹង​ពេល​ដែល​គួរ​និយាយ។

ទី៥ ស្គាល់​ប្រមាណ៖ ចេះ​គិត​ក្រែង​ពី​អ្នក​ដទៃ មិន​អាត្មានិយម ចេះ​ស្កប់ស្កល់ ដឹង​ថា​ធ្វើ​ប៉ុណ្ណា​ទើប​សម​ល្មម។

ទី៦ ស្គាល់​បុគ្គល៖ ស្គាល់​អត្តចរិត ស្គាល់​ពី​ចំណង់​ចំណូល​ចិត្ត របស់​មនុស្ស​ម្នាក់ៗ​។

ទី៧ ស្គាល់​ពី​វប្បធម៌​ប្រពៃណី៖ ប្រសិន​បើ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ ច្បាស់​ណាស់​យើង​ត្រូវ​ដឹង​ខ្លះៗ​ពី​របៀបរបប​នៃ​ការ​រស់​នៅ​របស់​គេ ថា​តើ​វប្បធម៌​គេ​តែង​ធ្វើ​យ៉ាង​ម៉េច​ខ្លះ ដើម្បី​បង្ការ​ការ​ឆ្គាំឆ្គង​ចំពោះ​ខ្លួនឯង៕ 

ដោយ៖ ជួប ស្រីរ័ត្ន
ប្រភព៖ Kou Sopheap

X
5s