មានការប្តេជ្ញា ៨ នេះបញ្ជាក់ថា អ្នកចេះធ្វើឲ្យជីវិតមានគណនេយ្យភាព​



នៅក្នុងន័យទូទៅ ពាក្យ «គណនេយ្យភាព» ត្រូវបានគេផ្តល់និយមន័យថា គឺជាភាពអាចទទួលខុសត្រូវ  ភាពអាចគណនាបាន ភាពអាចពន្យល់បាន។ ពាក្យនេះក៏ចង់សំដៅផងដែរទៅលើការទទួលស្គាល់ និងការទទួលខុសត្រូវចំពោះសកម្មភាព ការសម្រេចចិត្ត និងគោលការណ៍ដែលបានអនុវត្តនៅក្នុងតួនាទី ភារកិច្ច និងដែនកំណត់របស់ខ្លួន។ ចុះនៅក្នុងន័យបុគ្គលវិញ «ជីវិតមានគណនេយ្យភាព» មាននន័យយ៉ាងណា?  

៨ ចំណុចខាងក្រោមនេះ ជួយបកស្រាយត្រួសៗដើម្បីធ្វើយ៉ាងណាឲ្យជីវិតអ្នកមានគណនេយ្យភាព៖  

ការប្តេជ្ញាចិត្តទី១៖ ការស្វែងរកទេពកោសល្យ និងសមត្ថភាព
ប្តេជ្ញាចិត្តក្នុងការស្វះស្វែងរកទេពកោសល្យ និងស្គាល់ពីសក្កានុពលរបស់ខ្លួន ព្រមទាំងជួយឲ្យអ្នកដទៃអាចរកឃើញពីទេពកោសល្យ និងស្គាល់ពីសក្កានុពលរបស់ពួកគេផងដែរ។

ការប្តេជ្ញាចិត្តទី២៖ សេចក្តីពិត
ប្តេជ្ញាចិត្តក្នុងការជ្រើសរើសសេចក្តីពិតមកធ្វើជាធម៌រស់នៅ សុច្ចរិតទៀងត្រង់ ចេះទទួលស្គាល់ការពិត និងមិនបន្ថែមបន្ថយហេតុពិតដែលកើតមានឡើងនៅក្នុងព្រឹត្តិការណ៍ជីវភាពរស់នៅប្រចាំថ្ងៃ។ការប្តេជ្ញាចិត្តទី៣៖ ប្តេជ្ញាចិត្តបង្កើតគុណតម្លៃឲ្យជីវិត ធ្វើអ្វីដែលមានតម្លៃ និងមានប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ។ 

ការប្តេជ្ញាចិត្តទី៣៖ ភាពជាពលរដ្ឋល្អ
ប្តេជ្ញាចិត្តក្នុងនាមជាសហគមន៍មួយ មនុស្សជាតិមួយ ចេះឈឺឆ្អាល ចេះជួយទុក្ខធុរៈ និងមានស្មារតីជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ការប្តេជ្ញាចិត្តទី៤៖ ការប្រែក្លាយកំហុស និងភាពបរាជ័យ
ប្តេជ្ញាចិត្តក្នុងការប្រែក្លាយកំហុស និងភាពបរាជ័យឲ្យក្លាយទៅជាឱកាសមាសឱកាសប្រាក់ដែលមកនូវភាពជោគជ័យឲ្យខ្លួនឯង និងផ្តល់ជាគំរូដល់មនុស្សជុំវិញខ្លួន។

ការប្តេជ្ញាចិត្តទី៥៖ ចំណេះដឹងហិរញ្ញវត្ថុ
ប្តេជ្ញាចិត្តក្នុងការធ្វើឲ្យជីវិតមានចំណេះដឹងហិរញ្ញវត្ថុដោយចេះជំនាញសំខាន់ៗទាក់ទងទៅនឹងការគ្រប់គ្រងលុយកាក់ដូចជា ការគ្រប់គ្រងចំណូល ចំណាយ និងការវិនិយោគរកលុយបន្ថែមជាដើម។ 

ការប្តេជ្ញាចិត្តទី៦៖ សុវត្តិភាពផ្លូវកាយ និងផ្លូវចិត្ត
ប្តេជ្ញាចិត្តធ្វើឲ្យខ្លួនឯងមានសុវត្តិភាពជៀសផុតពីអំពើឧក្រិដ្ឌ ឬអំពើដែលសង្គមស្អប់ខ្ពើម សមាធិ រក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយឲ្យបានល្អ។ 

ការប្តេជ្ញាចិត្តទី៧៖ ត្រូវមានភាពរឹងមាំ និងមានភាពម្ចាស់ការ
ប្តេជ្ញាចិត្តធ្វើឲ្យខ្លួនឯងរឹងមាំអាចក្រោកឈរឡើងវិញ មានភាពម្ចាស់ការ ព្រមទាំងអាចបន្តដំណើរទៅមុខនៅពេលជីវិតបរាជ័យ ជួបការខកចិត្ត អស់សង្ឃឹម ឬជិវិតជួបភាពខ្មៅងងឹតជាដើម។

ការប្តេជ្ញាចិត្តទី៨៖ មានការទទួលខុសត្រូវខ្ពស់
ប្តេជ្ញាចិត្តធ្វើជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ក្នុងជីវិត មិនគេចវេស ហើយក៏មិនទម្លាក់កំហុសបន្ទោសបង្អាប់ដល់អ្នកដទៃដោយឈរលើគោលការណ៍ស្វែងរកដំណោះស្រាយជាសំខាន់ោះ៕

ប្រភព៖ success 

 

 

 

X
5s