កម្រង​សម្ដី​ចំនួន​៨ ដែល​អាច​ផ្លាស់ប្ដូរ​ទស្សន​របស់​អ្នក​អំពី​ជីវិត​



ថ្ងៃនេះ​យើង​មាន​អត្ថបទ​មួយ​ដែល​ចង់​ចែក​រំលែក​ជាមួយ​អ្នក​នូវ​កម្រង​សម្ដី​ចំនួន​៨ ដែល​អាច​ផ្លាស់ប្ដូរ​ទស្សន​របស់​អ្នក​អំពី​ជីវិត​និង​អាច​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​ជីវិត​បាន:

) «នៅ​ពេល​ការ​ស្រឡាញ់​និង​ការ​ស្អប់​សុទ្ធតែ​មិន​មាន​វត្តមាន អ្វីៗ​គ្រប់យ៉ាង​នឹង​ក្លាយ​ជា​ជ្រះស្រឡះ​និង​មិន​អាច​បំភ័ន្ត​បាន។ បើ​អ្នក​មាន​ការ​បែងចែក​ឲ្យ​មាន​ភាព​ខុស​គ្នា​តែ​បន្តិច នោះ​មេឃ​និង​ដី​នឹង​ត្រូវ​បាន​បែងចែក​ឲ្យ​នៅ​ដាច់​ពី​គ្នា​ដោយ​ឥតមាន​ដែន​កំណត់។ បើ​អ្នក​ចង់​ឃើញ​ការ​ពិត ដូច្នេះ​ចូរ​កុំ​មាន​ទស្សន​យល់ស្រប​ឬ​ប្រឆាំង​នឹង​អ្វីមួយ។ ការ​មាន​ទស្សន​អ្វីមួយ​ដែល​អ្នក​ចូលចិត្ត​ដើម្បី​ប្រឆាំង​នឹង​អ្វីមួយ​ដែល​អ្នក​មិន​ចូលចិត្ត​គឺជា​ជំងឺ​នៃ​ចិត្ត។» Hsin Hsin Ming

) «មនុស្ស​ដែល​គួរឲ្យ​អស់សំណើច​បំផុត​គឺជា​មនុស្ស​ដែល​សោកសៅ​បំផុត។» ខុងជឺ

) «ធ្វើ​ទង្វើ​ដែល​ប្រកប​ដោយ​សេចក្ដី​ល្អ​តែ​កុំ​រំពឹង​ទុក​នូវ​ការ​ដឹងគុណ​វិញ។» ខុងជឺ

) «បើ​អ្នក​សម្លឹង​មើល​ចូល​ទៅ​ក្នុង​បេះដូង​របស់​ខ្លួនឯង ហើយ​មើល​ឃើញ​ថា​គ្មាន​អ្វី​ខុស​នៅ​ទីនោះ តើ​មាន​អ្វី​ទៅ​ដែល​អ្នក​ត្រូវ​ព្រួយបារម្ភ ? មាន​អ្វី​ទៅ​ដែល​អ្នក​ត្រូវ​ភ័យខ្លាច ខុងជឺ

) «ចូរ​សម្លឹង​មើល​ទៅ​ក្មេងៗ ប្រាកដ​ណាស់​ថា​ពួកគេ​អាច​នឹង​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​ជាទូទៅ​ពួកគេ​មិន​គុំកួន​ទុក​ក្នុង​ចិត្ត​នូវ​អារម្មណ៍​មិន​ល្អ​ដ៏​ច្រើន​ឬ​យ៉ាង​យូរ​ដូច​មនុស្ស​ជំទង់​នោះ​ឡើយ។ មនុស្ស​ជំទង់​ភាគច្រើន​មាន​គុណសម្បត្តិ​ជាង​កូនក្មេង​នៅ​ត្រង់​ការ​អប់រំ ប៉ុន្តែ​តើ​ការ​មាន​ការ​អប់រំ​មាន​ប្រយោជន៍​អ្វី​បើ​ពួកគេ​បង្ហាញ​ស្នាម​ញញឹម​តែ​លាក់​ទុក​អារម្មណ៍​អវិជ្ជមាន​នៅ​ខាងក្នុង? ក្មេងៗ​មិន​ស្ដែង​ចេញ​ទង្វើ​បែប​នេះ​នោះ​ទេ។ បើ​ពួកគេ​ខឹង​ជាមួយ​នរណា​ម្នាក់ ពួកគេ​នឹង​បង្ហាញ​វា ហើយ​បន្ទាប់​មក​ក៏​បញ្ចប់​វា។ ពួកគេ​នៅ​តែ​អាច​លេង​ជាមួយ​មនុស្ស​ម្នាក់​នោះ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​បាន។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

) «ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ខាងក្នុង ចូរ​បណ្ដោយ​ឲ្យ​ពិភពលោក​ខាងក្រៅ​ទៅ​តាម​ធម្មជាតិ​របស់​វា​ចុះ។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

) «ការ​ប្រលែង​ចោល​ផ្ដល់​ឲ្យ​យើង​នូវ​សេរីភាព ហើយ​សេរីភាព​គឺជា​លក្ខខណ្ឌ​តែ​មួយ​គត់​សម្រាប់​សេចក្ដី​សុខ។ បើ​នៅ​ក្នុង​បេះដូង​របស់​យើង យើង​នៅ​តែ​ជាប់​ជំពាក់​ជាមួយ​នឹង​កំហឹង ភាព​ក្រហល់ក្រហាយ ឬ​កម្មសិទ្ធិ នោះ​យើង​មិន​អាច​មាន​សេរីភាព​បាន​ឡើយ។» Thich Nhat Hanh

) «ព្រះចន្ទ​មិន​ប្រយុទ្ធ។ វា​មិន​បាន​វាយប្រហារ​នរណា​ម្នាក់​នោះ​ទេ។ វា​មិន​មាន​កង្វល់។ វា​ក៏​មិន​ព្យាយាម​បុក​ទង្គិច​នរណា​ម្នាក់​នោះ​ដែរ។ វា​រក្សា​ទៅ​នឹង​ធម្មជាតិ​របស់​វា ប៉ុន្តែ​ជាមួយ​នឹង​ធម្មជាតិ​របស់​វា វា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ស្រទន់​ស្លូតបូត។ តើ​មាន​វត្ថុ​ណា​ផ្សេង​ទៀត​ដែល​អាច​ទាញ​មហាសមុទ្រ​ទាំងមូល​ពី​ច្រាំង​មួយ​ទៅ​ច្រាំង​មួយ​ទៀត​បាន​នោះ ? ព្រះចន្ទ​ស្មោះត្រង់​នឹង​ធម្មជាតិ​របស់​វា ហើយ​ថាមពល​របស់​វា​មិន​ចេះ​សាបសូន្យ​នោះ​ឡើយ។» Ming Dao Deng

ដោយ៖ ស្រីពៅ

X
5s