ចង់ឲ្យកូនអ្នកមានភាពរឹងមាំផ្នែកផ្លូវចិត្ត គួរតែឈប់ធ្វើរឿងទាំង ៧ នេះ​



ការបង្រៀនកូនៗ ពីរបៀបអភិវឌ្ឍភាពខ្លាំងផ្លូវចិត្តមិនមែនជាការសម្លុតឲ្យកូនរបស់អ្នកឈប់យំនោះទេ។ ផ្ទុយទៅវិញវានិយាយអំពីការចិញ្ចឹមកូនដែលទាក់ទងនឹងជំនាញផ្នេកសង្គមនិងផ្លូវអារម្មណ៍ដែលពួកគេត្រូវការដើម្បីក្លាយជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ។ វិធីល្អបំផុតមួយដើម្បីជួយកុមារអភិវឌ្ឍភាពខ្លាំងផ្នែកផ្លូវចិត្តគឺការបោះបង់ទម្លាប់មិនល្អដែលធ្វើឲ្យក្មេងបាត់បង់ភាពខ្លាំងដែលពួកគេ។ BizKhmer សូមចែករម្លែកទម្លាប់ទាំង ៧ ដែលឪពុកម្ដាយគួរតែបោះបង់ប្រសិនបើអ្នកចង់អប់រំកូនឲ្យរឹងមាំ៖

១) មិនជួយកាត់បន្ថយអារម្មណ៍មិនល្អរបស់កូន 
នៅពេលដែលអ្នកនិយាយអ្វីដែលដូចជា “កុំបារម្ភអំពីវា ឬវាមិនមែនជាបញ្ហាធំនោះទេ” គឺអ្នកកំពុងបង្ហាញថាអារម្មណ៍របស់កូនអ្នកខុសឬថាអ្វីដែលពួកគេគិតគឺមិនសំខាន់។ ក្មេងៗតែងតែមានអារម្មណ៍ប្លែកៗជារឿងធម្មតាដូច្នេះឪពុកម្តាយត្រូវខ្វាយខ្វល់ពីពួកគេ ដោយនិយាយថា “ប៉ាដឹងថាកូនមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែប៉ាក៏ដឹងថាកូនមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក”។

២) ការផ្ដល់ឲ្យលើសលុប
នៅពេលកូនរបស់អ្នកយំ ចង់បានអ្វីមួយអ្នកតែងតែផ្ដល់ឲ្យពួកគេ។ ប៉ុន្តែរាល់ពេលដែលអ្នកផ្តល់ឲ្យពួកគេនូវអ្វីដែលពួកគេចង់បាន អ្នកត្រូវបង្រៀនពួកគេអំពីការប្រព្រឹត្តខុសឆ្គងរបស់ពួកគេគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ។ ប្រសិនបើអ្នកចង់ចិញ្ចឹមកូនដែលមានភាពរឹងមាំផ្នែកផ្លូវចិត្ត អ្នកបង្រៀនពួកគេថាគេអាចដោះស្រាយបញ្ហា វិធីសាស្រ្តគ្រប់គ្រងអារម្មណ៍របស់ពួកគេបានល្អ។

៣) ការស្រឡាញ់កូនជ្រុល
អ្នកប្រហែលជាគិតថាការស្រលាញ់កូនគឺជាការចំណាយលុយច្រើនទៅលើកូនរបស់អ្នក ឬប្រហែលជាវាធ្វើឱ្យអ្នកមានអារម្មណ៍ល្អដែលអ្នកអាចផ្តល់ឲ្យកូននូវអ្វីៗទាំងអស់ដែលមិនធ្លាប់មាន។ ប៉ុន្តែមានការស្រាវជ្រាវជាច្រើនដែលបង្ហាញពីរបៀបនៃការស្រឡាញ់ហួសប្រមាណវាមិនល្អសម្រាប់កុមារ។ ប្រសិនបើពួកគេតែងតែទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននោះពួកគេនឹងមិនបានរៀនជំនាញជីវិតដែលមានតម្លៃដូចជាការលត់ដំខ្លួន។ អ្នកត្រូវមិនត្រូវផ្ដល់ឲ្យនូវអ្វីដែលកូនរបស់អ្នកចង់បានតាមចិត្តនោះទេ ប៉ុន្តែពេលខ្លះអ្នកត្រូវឲ្យពួកគេស្គាល់អំពីការខកចិត្ត ហើយត្រូវបង្រៀនពួកគេអំពីរបៀបដើម្បីទទួលបានរបស់អ្នកនោះ។

៤) រំពឹងភាពល្អឥតខ្ចោះ
ខណៈពេលដែលការរំពឹងទុកខ្ពស់គឺល្អ ប៉ុន្តែសម្រាប់កុមារការរំពឹងខ្ពស់ពេកទំនងជាធ្វើឲ្យមានបញ្ហា។ មិនថាអ្នករំពឹងច្រើនពេកពីកូនរបស់អ្នកនៅលើវិស័យកីឡាឬការរំពឹងទុកនៃការសិក្សារបស់អ្នកគឺមិនសមហេតុផលទេក្មេងដែលមានអារម្មណ៍ថាពួកគេមិនអាចទទួលបានជោគជ័យទំនងជាឈប់ព្យាយាមបន្តទៀត។ កុំរំពឹងល់ើកូនរបស់អ្នកខ្ពស់ពេក ពីព្រោះពួកគេមិនអាចដូចអ្វីដែលអ្នករំពឹងទុករហូតនោះទេ។

៥) មិនស្ដាប់មតិយោបល់របស់កូន
កាលពីសម័យមុនឱពុកម្ដាយបង្រៀនកូនឲ្យមានស្ដាប់បង្គាប់ ប៉ុន្តែអ្នកត្រូវបង្ហាញពីការឲ្យតម្លៃទៅលើយោបល់របស់ពួកគេផង។ ក្មេងៗក៏ចង់ទទួលបានការទទួលយកមតិយោបល់របស់ខ្លួនដែរ។ មិនមែនធ្វើជាឪពុកម្ដាយដែលស្ដាប់តែមតិរបស់ខ្លួន ដោយមិនប្រើប្រាស់ហេតុផលនោះទេ។

៦) ការរារាំងអាកប្បកិរិយាពីធម្មជាតិរបស់កូន
ទោះបីជាវាពិបាកក្នុងការឃើញកូនបរាជ័យក៏ដោយ ការឈរនៅចន្លោះកូនរបស់អ្នកនិងផលវិបាកធម្មជាតិនៃអាកប្បកិរិយារបស់ពួកគេធ្វើឱ្យគេមានការមិនពេញចិត្ត។ ពេលខ្លះអ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីជួយក្មេងឲ្យបង្កើតភាពរឹងមាំផ្លូវចិត្ត គឺត្រូវចេញពីផ្លូវពួកគេ។ ផ្តល់ឱ្យពួកគេនូវឱកាសដើម្បីផ្លាស់ប្តូរដោយខ្លួនឯង និងដោះស្រាយនៅពេលពួកគេមិនទទួលជោគជ័យ។

៧) យល់ស្របនឹងការនិយាយអវិជ្ជមានរបស់កូនអ្នក
ប្រសិនបើកូនអ្នកមានគំនិត ឬក៏ចងនិយាយអ្វីមួយតែវាជារឿងអវិជ្ជមានសូម្បីអ្នកឲ្យគេនិយាយចេញមកទាំងអស់មកកុំប្រឆាំងនឹងការនិយាយអវិជ្ជមានរបស់ពួកគេ។ វាមានសារៈសំខាន់ណាស់សម្រាប់កុមារដើម្បីរៀនពីរបៀបឆ្លើយតបដែលចេញពីការសង្ស័យដោយខ្លួនគេ។ ឧទាហរណ៍ កូននិយាយថា៖ ខ្ញុំអន់ជាងគេផ្នែកគណិតវិទ្យា។ អ្នកគួរតែសួរគេថា៖ តើកូនមានអ្វីបញ្ជាក់ឬមានហេតុផលអ្វីខ្លះដែលជួយឲ្យកូនពូកែឡើងវិញ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s