អ៊ុយរ៉ាញ៉ូមបង្កគ្រោះថ្នាក់ដល់សុខភាពមែនទេ? ប្រទេសណាខ្លះដែលមានរ៉ែនេះច្រើនជាងគេ?​



អ៊ុយរ៉ាញ៉ូមជារ៉ែលោហៈរឹង ត្រូវបានប្រើជាប្រភពថាមពលប្រមូលផ្តុំយ៉ាងច្រើនអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ ក្រៅពីការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រ និងអាវុធនុយក្លេអ៊ែរ អ៊ុយរ៉ាញ៉ូមក៏ត្រូវបានគេសម្រាប់ចំហេះបង្កើតថាមពលដែរ។ អ៊ុយរ៉ាញ៉ូមជាលោហៈដែលគេប្រើសម្រាប់ពាស់តួយន្តហោះ លើសពីនេះវាក៏ត្រូវបានគេប្រើសម្រាប់ការពារស្រទាប់វិទ្យុសកម្មទៀតផង។

ផលប៉ះពាល់នៃសារធាតុអ៊ុយរ៉ាញ៉ូម

ទោះជាយ៉ាងណា អ៊ុយរ៉ាញ៉ូម ដើរតួនាទីសំខាន់សម្រាប់តម្រូវការក្នុងពិភពលោកយ៉ាងណា តែវាត្រូវបានគេរកឃើញថាមានអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពមនុស្សពិសេសនៅពេលរុករករ៉ែនេះដូចជា៖

១) បង្កជាបញ្ហាធ្ងន់ធ្ងរដល់តម្រងនោម
ការជីកយករ៉ែ និងការកែច្នៃរ៉ែអ៊ុយរ៉ាញ៉ូមត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ហានិភ័យនៃចំហាយចេញពីឧស្សាហកម្មបំលែងសារធាតុអ៊ុយរ៉ាញ៉ូមនេះគឺអាចធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស និងបរិស្ថាន។ គោលដៅសំខាន់ដែលអ៊ុយរ៉ាញ៉ូមនឹងបំផ្លាញសុខភាពមនុស្សគឺបំផ្លាញតម្រងនោម ហើយសារធាតុអ៊ុយរ៉ាញ៉ូមដែលចូលទៅបំផ្លាញតម្រងមនុស្សគឺតាមរយៈការស្រូបយកជាខ្យល់ ឬការទទួលទានទឹក អាហារ ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម។ 

២) បង្កជាបញ្ហាមហារីកសួត
ក្រៅពីបំផ្លាញតម្រងនោម វាក៏នៅអាចបង្កជាបញ្ហាមហារីកសួត ដែលបានមកពីការបំបែកជាតិវិទ្យុសកម្ម ពិសេសវាប៉ះពាល់ខ្លាំងសម្រាប់កម្មករដែលធ្វើការជីករករ៉ែនេះ និងអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់នៃកាំរស្មីបានមកពីអ៊ុយរ៉ាញ៉ូម។

៣) បង្កជាបញ្ហាស្បែក
អ៊ុយរ៉ាញ៉ូម ក៏នឹងបំផ្លាញស្បែកមនុស្សនៅពេលដែលសារធាតុនោះប៉ះផ្ទាល់លើស្បែក ទោះបីជាអ៊ុយរ៉ញ៉ូមអាចបង្ការពីវិទ្យុសកម្ម តែអ៊ុយរ៉ាញ៉ូមខ្លួនឯងក៏បង្កជាសារធាតុវិទ្យុសកម្មដល់មនុស្សដែរ ជាពិសេសរ៉ាដ្យូម -២២៦ បង្កគ្រោះថ្នាក់ដោយកាំរស្មីអាល់ហ្វានិងហ្គាម៉ាទៅដល់អ្នកជីករ៉ែនិងអ្នកកែច្នៃអ៊ុយរ៉ាញ៉ូម។

ទាំងនេះជាបញ្ហាធំៗ ដែលអ៊ុយរ៉ាញ៉ូមបង្កជាបញ្ហាដល់សុខភាពមនុស្ស តែវានៅមានបញ្ហាជាច្រើនទៀត។

ប្រទេសដែលមានអ៊ុយរ៉ាញ៉ូមច្រើនជាងគេលើពិភពលោក
នៅលើពិភពលោក គេបានកត់សម្គាល់ថាមានប្រទេសចំនួន ៨ ដែលមានរ៉ែអ៊ុយរ៉ាញ៉ូមច្រើនជាងគេ៖

១) អូស្រ្តាលី
អូស្រ្តាលីមានផ្ទុកអ៊ុយរ៉ាញ៉ូមប្រមាណ ៣០% នៃអ៊ុយរ៉ាញ៉ូមបំរុងនៅលើពិភពលោក។ ប្រទេសកោះនេះគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២០ នៅលើពិភពលោកដែលមានស្ថិរភាពលើប្រព័ន្ធច្បាប់ និងនយោបាយ។ ស្ថិរភាពនៅក្នុងប្រទេសក៏ជាផ្នែកអំណោយផលដល់អាជីវកម្មនៃការជីករករ៉ែនេះដែរ។ 

២) កាហ្សាក់ស្ថាន
ជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៤២ ក្នុងពិភពលោកមានផ្ទុករ៉ែអ៊ុយរ៉ាញ៉ូមប្រមាណ ១៣ភាគរយ នៃអ៊ុយរ៉ាញ៉ូមក្នុងពិភពលោក កាហ្សាក់ស្ថានជាប្រទេសអ្នកមានដែលសម្បូរធនធានធម្មជាតិ (រ៉ែ) និងជាប្រទេសមួយសំខាន់លើការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមដែរ។ ២២ភាគរយនៃរ៉ែក្នុងប្រទេសត្រូវបាននាំចេញទៅប្រទេសជិតខាងដូចជា ចិន និងរុស្ស៊ី តែអ្វីដែលជាបញ្ហាចោទគឺ កាហ្សាស្ថានជួបនូវវិបត្តិលើវិស័យធនាគារ និងបញ្ហាពុករលួយ។

៣) រុស្ស៊ី
រុស្ស៊ីជាប្រទេសសំខាន់ទី៣ ក្នុងទីផ្សាអ៊ុយរ៉ាញ៉ូមក្នុងពិភពលោក ដែលមានផ្ទុក ៩ភាគរយនៃអ៊ុយរ៉ាញ៉ូមនៅសល់ និងជាប្រទេសដែលមានសេដ្ឋកិច្ចឈរលើលំដាប់លេខ ៧ ក្នុងពិភពលោក។ ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា ជាប្រទេសដែលគាំទ្រដល់កូរ៉េខាងជើង និងអ៊ីរ៉ង់ដោយប្រើអំណាចវ៉េតូតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក៏នៅមានការចូលគ្នាជាធ្លុងមួយដែរជាមួយមហាអំណាចចិន ដែលពិភពលោក និងប្រទេសមួយចំនួនកំពុងមានការព្រួយបារម្ភលើបញ្ហាគម្រោងនុយក្លេអ៊ែររបស់ប្រទេសទាំងនេះ។

៤) កាណាដា
ប្រហាក់ប្រហែលនឹងប្រទេសរុស្ស៊ីដែរ កាណាដាមានផ្ទុករ៉ែអ៊ុយរ៉ាញ៉ូមប្រមាណ ៩ភាគរយ ជាអ្នកជិតខាងនៅភាគខាងជើងរបស់សហរដ្ឋអាមេរិក កាណាដាត្រូវបានគេចាត់ទុកថាជាកម្លាំងវិជ្ជមាននៅលើសេដ្ឋកិច្ចពិភពលោកដោយឈរលើលំដាប់ធំជាងគេទី ១៨ នៅលើពិភពលោក។ ងាកទៅមើលប្រវត្ដិសាស្ដ្រ ប្រទេសកាណាដាបានទទួលផលប្រយោជន៍ពីប្រទេសជិតខាងរបស់ខ្លួនគឺសហរដ្ឋអាមេរិក ដែលជាទីផ្សារចុងក្រោយសម្រាប់ការនាំចេញរបស់កាណាដាជាងបីភាគបួន។

៥) អាហ្រ្វិកខាងត្បូង
ជាប្រទេសដែលមានរ៉ែអ៊ុយរ៉ាញ៉ូមច្រើនជាងគេក្នុងទ្វីបអាហ្រិ្វក អាហ្រ្វិកខាងត្បូងមានប្រមាណ ៦% នៃទុនបំរុងអ៊ុយរ៉ាញ៉ូមដែលអាចអភិវឌ្ឍបានរបស់ពិភពលោក។ ស្ថិតក្នុងតារាងសេដ្ឋកិច្ចលេខ ៣១ លើពិភពលោក តែជាប្រទេសដែលជួបប្រទះបញ្ហាគ្មានការងារធ្វើច្រើន ភាពក្រីក្រ និងវិសមភាពក្នុងសង្គម។ អាហ្រ្វិកខាងត្បូងមានរោងចក្រនុយក្លេអ៊ែរចំនួន ២ ហើយក៏គ្រោងសាងសង់ពីរបីបន្ថែមទៀត ដូច្នេះវាច្បាស់ជាមានសក្តានុពលរីកចម្រើននៃទីផ្សារឥន្ធនៈនុយក្លេអ៊ែរក្នុងប្រទេស។

៦) នីហ្សេរីយ៉ា
តិចជាងអាព្រិកខាងត្បូង នីហ្សេរីយ៉ា មានអ៊ុយរ៉ាញ៉ូមតែ ៦ភាគរយប៉ុណ្ណោះដែលអាចអភិវឌ្ឍបាន។ សេដ្ឋកិច្ចប្រទេសនេះមិនសូវជារីកចម្រើនប៉ុន្មានទេ ដោយឈរនៅលេខរៀងទី ១៤៦ ក្នុងតារាងសេដ្ឋកិច្ចពិភពលោក តែអ៊ុយរ៉ាញ៉ូមត្រូវបានគេកត់សម្គាល់ថាជាទំនិញនាំចេញធំជាងគេរបស់នីហ្សេរីយ៉ា។ វាបានចូលរួមប្រមាណ ៥ភាគរយនៃផលិតផលក្នុងស្រុមសរុបរបស់ប្រទេស និងផ្ដល់ការផ្គត់ផ្គង់ប្រមាណ ៥ភាគរយលើចំណូលពន្ធ។

៧) ណាមីបៀ
ប្រហាក់ប្រហែលទៅនឹងនីហ្សេរីយ៉ាដែរ ណាមីបៀក៏មានផ្ទុកអ៊ុយរ៉ាញ៉ូម ៥ភាគរយនៃពិភពលោកដែរ។ សេដ្ឋកិច្ចប្រទេសនេះគ្រាន់បើជាង នីហ្សេរីយ៉ាបន្តិចដែលអាចជ្រៀតនៅលំដាប់លេខ ១៣៦ លើពិភពលោក ជាប្រទេសនៃចេញវត្ថុជាតិដើមដូចជា ពេជ្រ ស្ពាន់ មាស ស័ង្កសី និងអ៊ុយរ៉ាញ៉ូម។ ចិនគឺជា Key Player ធំជាងគេលើការវិនិយោគអ៊ុយរ៉ាញ៉ូមក្នុងប្រទេសនេះ ហើយអ្នកជំនាញក៏បានព្យាករណ៍ដែរថា ចិននឹងធ្វើឲ្យណាមីបៀក្លាយជាប្រទេសផលិតអ៊ុយរ៉ាញ៉ូមធំជាងគេលំដាប់លេខ ២ក្នុងពិភពលោកផងដែរ។

៨) ចិន
បរិមាណអ៊ុយរ៉ាញ៉ូមក្នុងប្រទេសចិនមិនខុសពី ណាមីបៀ ទេគឺមានប្រមាណ ៥ភាគរយនៃអ៊ុយរ៉ាញ៉ូមក្នុងពិភពលោកដូចគ្នា តែចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកខុសពី ណាមីបៀ និងនីហ្សេរីយ៉ាផ្អែកលើផលិតផលក្នុងស្រុកសរុប។ ប្រភពនៃទីតាំងបំរុងអ៊ុយរ៉ាញ៉ូមខ្លះរបស់ចិនត្រុវបានគេរកឃើញថា មានអ៊ុយរ៉ាញ៉ូមខ្ពស់ជាងបណ្តាប្រទេសដូចជា ណាមមីបៀ និងនីហ្សេរីយ៉ា តែតំបន់ខ្លះទៀតត្រូវបានចាត់ទុកវាថាទាបជាងបន្តិច។ ចិនត្រូវការអ៊ុយរ៉ាញ៉ូមជាថាមពលសំខាន់សម្រាប់នុយក្លេអ៊ែរ ដែលបច្ចុប្បន្នមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២០ កំពុងសាងសង់ មើលតែការវិនិយោគអ៊ុយរ៉ាញ៉ូមក្នុងប្រទេសណាមីបៀក៏អាចយល់បានថា ចិនកំពុងមានតម្រូវការអ៊ុយរ៉ាញ៉ូមខ្លាំងយ៉ាង។ តែចិនក៏កំពុងមានការព្រួយបារម្ភដូចគ្នាដែរ ព្រោះដៃគូរបស់ខ្លួនគឺកូរ៉េខាងត្បូងក៏កំពុងត្រូវការអ៊ុយរ៉ាញ៉ូមសម្រាប់ឧស្សាហកម្មនុយក្លេង់អ៊ែររបស់ខ្លួនដូចគ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s