រឿង ១០ យ៉ាងដែលឪពុកម្តាយមានផ្លូវចិត្តរឹងមាំប្រព្រឹត្តចំពោះកូនៗ​



មិនមែនជាងាយស្រួលឬជារឿងចៃដន្យទេដែលឪពុកម្តាយដែលមានផ្លូវចិត្តរឹងមាំចិញ្ចឹមកូនៗរបស់គេឲ្យមានភាពរឹងមាំផ្នែកបញ្ញាស្មារតី។ ឪពុកម្តាយដែលមានភាពរឹកមាំផ្នែកផ្លូវចិត្តបង្រៀន អនុវត្ត និងធ្វើជាគំរូទៅដល់កូនៗរបស់ពួកគេអាចរៀនជំនាញដែលពួកគេត្រូវការដើម្បីក្លាយជាមនុស្សពេញវ័យខាងបញ្ញាស្មារតី។ នេះជារឿងរ៉ាវ ១០ យ៉ាងដែលឪពុកម្តាយរឹងមាំខាងបញ្ញាស្មារតីប្រព្រឹតចំពោះជាមួយកូនៗរបស់ពួកគេ៖

១) ចំណាយពេលប្រកបដោយគុណភាពជាមួយគ្នា
មិនថាពួកគេកំពុងធ្វើអ្វី ឬដើរផ្សារជាមួយគ្នាទេ ឪពុកម្តាយដែលមានភាពរឹងមាំខាងបញ្ញានឹងធ្វើការលើការពង្រឹងចំណងជាមួយកូនៗរបស់ពួកគេ។ ពួកគេដឹងថាទំនាក់ទំនងរវាងឪពុកម្តាយនិងកូននឹងជះឥទ្ធិពលដល់ទំនាក់ទំនងអនាគតរបស់កុមារ និងទំនាក់ទំនងសង្គម។

២) សន្ទនាគ្នាដោយអារម្មណ៍ជិតស្និទ្ធ
ឪពុកម្តាយដែលមានផ្លូវចិត្តរឹងមាំមិនបន្ទាសកូនៗរបស់ពួកគេដោយភាពច្របូកច្របល់ក្នុងអារម្មណ៍ទេ ប៉ុន្តែពួកគេសុខចិត្តប្រើពាក្យណាដែលធ្វើឲ្យពួកគេមានអារម្មណ៍ប្រសើរនៅក្នុងការសន្ទនាប្រចាំថ្ងៃរបស់ពួកគេ។ ឧទាហរណ៍ មិនអីទេ! កូនកុំបារម្ភអំពីវាច្រើនពេក។ ប៉ាដឹងថាកូនខ្លាច ប៉ុន្តែប៉ាដឹងថាកូននឹងរឹងមាំមានភាពក្លាហានប្រឈមមុខនឹងភាពភ័យខ្លាច។ ភាសាក្នុងការនិយាយក៏ជាចំណែកមួយដែលធ្វើឲ្យអារម្មណ៍ពួកគេបានធូរស្បើយនៅពេលសោកសៅឬមានអារម្មណ៍ភ័យខ្លាចផងដែរ។

៣) បង្រៀនកូនៗពីរបៀបដោះសា្រយបញ្ហា
ឪពុកម្តាយដែលរឹងមាំខាងបញ្ញាមិនមែនគ្រាន់តែប្រាប់កូនពួកគេឲ្យ "ស្ងប់ចិត្ត" ឬ "ឈប់យំ" ដោយមិនផ្តល់ឲ្យពួកគេនូវជំនាញដោះស្រាយដោយមានប្រសិទ្ធភាពនោះទេ ប៉ុន្តែបែរជាមកបង្ហាត់បង្រៀននូវយុទ្ធសាស្រ្តដែលជួយពួកគេក្នុងការគ្រប់គ្រងអារម្មណ៍ប្រកបដោយគុណភាព។ ឧទារណ៍ពាក្យសម្ដីមួយចំនួនដូចជា កូនអាចដកដង្ហើមឲ្យវែងៗ ឬកូនអាចសម្រាក៤ ៥នាទី។

៤) ចូលរួមក្នុងលំហាត់ប្រាណជាមួយគ្នា
ការធ្វើលំហាត់ប្រាណជាមួយគ្នាក្នុងក្រុមគ្រួសារមិនត្រឹមតែទទួលបានសុខភាពល្អនោះទេ ក្រៅពីនោះក៏ជួយឲ្យការគិត ស្មារតី ភាពរឹងពឹង និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ មិនថាពួកគេចូលរួមក្នុងលំហាត់ប្រាណ ឬហាត់យូហ្គាជាមួយគ្នាក៏អាចជួយដល់សុខភាពផ្លូវចិត្តគឺជាសកម្មភាពគ្រួសារកើតចេញពីលំហាត់ប្រាណរួមគ្នា។

៥) បង្កើតគោលដៅឲ្យកូនៗ
ការកំណត់គោលដៅគឺជាជំនាញដ៏មានតម្លៃហើយឪពុកម្តាយដែលមានបញ្ញារឹងមាំដឹងថាកុមារអាចរៀនពីគោលដៅនីមួយៗដែលពួកគេបានកំណត់។ កំហុសការបរាជ័យនិងជោគជ័យសុទ្ធតែផ្តល់មេរៀនជីវិត ដូច្នេះមិនថាឪពុកម្តាយបង្កើតគោលដៅសុខភាពផ្ទាល់ខ្លួនឬបង្កើតគោលដៅសិក្សាជារៀងរាល់ខែទេ ពួកគេជួយកូនៗរបស់គេឲ្យធ្វើការប្រកួតប្រជែងដោយខ្លួនពួកឯង។

៦) ថែរក្សាសុខភាព
ការបង្កើតកម្លាំងផ្លូវចិត្តមិនមែននិយាយពីការធ្វើឲ្យឈឺចាប់ទេគឺវាទាក់ទងនឹងការថែរក្សាខ្លួនឯង។ ដូច្នេះឪពុកម្តាយរឹងមាំខាងផ្លូវចិត្តនឹងធ្វើឲ្យវាក្លាយជាអាទិភាពក្នុងការថែរក្សារាងកាយនិងផ្លូវចិត្តរបស់ពួកគេ។ ពួកគេធ្វើជាគំរូល្អៗដូចជាការញ៉ាំអាហារ និងការគេងឲ្យបានគ្រប់គ្រាន់ជាដើម។

៧) ឆ្លងកាត់ការលំបាកជាមួយគ្នា
មិនថាពួកគេបានស៊ូទ្រាំនឹងការលំបាកយ៉ាងណា ឪពុកម្តាយដែលមានស្មារតីរឹងមាំនឹងបង្ហាញពីការលំបាកជាមួយកូនៗរបស់ពួកគេ។ ដែលនេះនឹងធ្វើឲ្យអារម្មណ៍របស់កូនពួកគេមានសុពលភាពហើយនិយាយអំពីវិធីដើម្បីដោះស្រាយភាពលំបាកដែលជៀសមិនរួចក្នុងជីវិត។

៨) រម្លឹកពីច្បាប់ទម្លាប់
ពួកគេមិនរំពឹងថាកូនៗ របស់គេនឹងយល់ពីឥរិយាបទពួកគេនៅឯសួនកុមារទេ បើប្រៀបធៀបទៅនឹងបណ្ណាល័យគឺខុសប្លែកពីគ្នា។ ដូច្នេះពួកគេពិនិត្យមើលនូវទម្លាប់ចាស់ឡើងវិញហើយពន្យល់ពីមូលហេតុនៃវិធានការទាំងនោះជាមុន។ នេះជួយឱ្យកុមារយល់ពីអ្វីដែលត្រូវធ្វើតាមកាលៈទេសៈ ហើយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីអនុវត្តជំនាញរបស់ពួកគេ។

៩) ដោះស្រាយបញ្ហារួមគ្នា
ខណៈពេលដែលវាអាចជំរុញឱ្យមានបញ្ហានិងដោះស្រាយបញ្ហា ឪពុកម្តាយដែលរឹងមាំខាងផ្លូវចិត្តនឹងដោះស្រាយបញ្ហាជាមួយកូនៗរបស់ពួកគេ។ ពួកគេមិនបង្ហាញអំពីវិធីដោះស្រាយបញ្ហាដោយខ្លួនគេនោះទេ ប៉ុន្តែពួកគេអនុញ្ញាតិឲ្យកូនរបស់គេចែករំលែកពីរបៀបដែលពួកគេអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយបង្កើតដំណោះស្រាយរួមគ្នា។

១០) លេងនិងមានភាពសប្បាយរីករាយជាមួយគ្នា
ឪពុកម្តាយរឹងមាំមិនធ្វើរឿងណាដែលមិនមានភាពសប្បាយរីករាយជាមួយនោះទេ។ ពួកគេទទួលស្គាល់ពីសារៈនៃការលេងសម្រាប់កុមារនិងមនុស្សពេញវ័យ។ មិនថាពួកគេលេងបាល់នៅទីធ្លា ឬលេង Game នោះទេពួកគេតែងតែបង្កើតនូវសំណើច ភាពសប្បាយរីករាយជាមួយគ្នា៕

ដោយ៖ ជា ធារិទ្ធ

 

X
5s