រឿង ៧ យ៉ាងដែលអ្នកគ្រូពេទ្យផ្នែកផ្លូវចិត្តចង់ឲ្យអ្នកដឹងអំពីការព្យាបាល​



សុខភាពផ្លូវចិត្តគឺជាសុខភាពយ៉ាងសំខាន់មួយបន្ទាប់ពីសុខភាពរាងកាយរបស់មនុស្សម្នាក់ៗ។ មកដល់ពេលនេះទៅហើយក៏នូវតែមានមនុស្សយល់ច្រឡំអំពីសុខភាពផ្លូវចិត្តថាវាជារឿងធម្មតានិងរារាំងមនុស្សជាច្រើនមិនឱ្យនិយាយជាមួយអ្នកជំនាញ។ នេះជារឿង ៧ យ៉ាងដែលអ្នកជំនាញសុខភាពផ្លូវចិត្តសង្ឃឹមថាអ្នករាល់គ្នាបានដឹងអំពីការព្យាបាល៖

១) ការព្យាបាលមិនមែនបញ្ជាក់ថាអ្នកទន់ខ្សោយនោះទេ
មានមនុស្សជាច្រើនទទួលបានការមាក់ងាយដែលទាក់ទងនឹងការព្យាបាល ហើយមនុស្សមួយចំនួននៅតែនិយាយថាអ្នកដែលព្យាបាលសុខភាពផ្លូវចិត្តគឺជាមនុស្សទន់ខ្សោយ។ ប៉ុន្តែការពិតគឺពួកគេទាំងអស់នោះត្រូវការកម្លាំងចិត្តពីអ្នកទៅវិញទេ។ ជំងឺផ្លូវចិត្តដូចជាការធ្លាក់ទឹកចិត្តមិនមែនជាសញ្ញានៃភាពទន់ខ្សោយក្រៅពីជំងឺរាងកាយដូចជាអាឡែរហ្សីនោះទេ ប៉ុន្តែជាជំងឺដែលកើតឡើងក្នុងចិត្តរបស់មនុស្ស។

២) ការព្យាបាលខុសៗគ្នា
មនុស្សជាច្រើនស្រមៃថាការព្យាបាលទាក់ទងនឹងការដេកលើសាឡុងហើយនិយាយពីការរងរបួសផ្លូវចិត្តតាំងពីកុមារភាព ហើយខ្លះទៀតព្យាបាលរបួសផ្លូវចិត្តដែលទើបតែកើតឡើងប៉ុណ្ណោះ។ មានវិធីព្យាបាលខុសៗគ្នាជាច្រើនប្រភេទ។ មានអ្នកព្យាបាលខ្លះប្រើវិធីសាស្រ្តផ្តោតលើដំណោះស្រាយដែលធ្វើឲ្យអ្វីៗប្រសើរឡើងនាពេលអនាគតដោយមិនគិតពីអ្វីដែលបានកើតឡើងនៅអតីតកាល។

៣) វាចាំបាច់ក្នុងការស្វែងរកការព្យាបាលល្អបំផុតសម្រាប់អ្នក
អ្វីដែលសំខាន់ជាងប្រភេទនៃការព្យាបាលទៅទៀតនោះគឺថាតើអ្នកបានរកឃើញអ្នកព្យាបាលដែលសមនឹងអ្នកដែរឬទេ? យ៉ាងណាមិញការព្យាបាលនឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើអ្នកមិនមានអារម្មណ៍ជឿទុកចិត្តលើការព្យាបាលដែលអ្នកព្យាបាលកំពុងផ្តល់ឲ្យអ្នក។ ការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថាមនុស្ស ៩៣ភាគរយកុហក់អ្នកព្យាបាលរបស់ពួកគេ ដោយសារតែពួកគេមិនមានទំនុកចិត្តក្នុងការប្រាប់ការពិតទៅកាន់អ្នកព្យាបាលរបស់គេ។

៤) ការព្យាបាលតាមអ៊ិនធឺណិត
ការព្យាបាលតាមអ៊ិនធឺណេតគឺជាជម្រើសមួយដ៏ប្រសើរ ហើយជាញឹកញាប់វិធីនេះមានប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ។ កម្មវិធីដូចជា BetterHelp និង Talkspace អនុញ្ញាតឱ្យអ្នកភ្ជាប់ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តដែលមានការអនុញ្ញាតពីស្មាតហ្វូនឬកុំព្យូទ័រលើតុ។ ការព្យាបាលតាមអ៉ិនធឺណិតភាគច្រើនអនុញ្ញាតឱ្យមានជនអនាមិកផងដែរដោយប្រើឈ្មោះហៅក្រៅរបស់គេ ដូច្នេះវាល្អសម្រាប់អ្នកដែលមិនចង់បង្ហាញឯកជនភាពរបស់ពួកគេ។

៥) ការព្យាបាលមិនត្រូវការព្យាបាលយូរទេ
ការព្យាបាលជម្ងឺផ្លូវចិត្តគ្មានការកំណត់ទេ។ អ្នកព្យាបាលខ្លះបានប្រើវិធីសាស្រ្តរយៈពេលខ្លីក្នុងការព្យាបាលដោយប្រើវីធីសាស្រ្ត ឬក៏តាមអាការ:នៃជម្ងឺថាធ្ងន់ធ្ងរ ឬមួយស្រាល។ ដូច្នេះប្រសិនបើអ្នកមានការប្តេជ្ញាចិត្តក្នុងការព្យាបាលកុំបារម្ភ។

៦) អ្នកមិនចាំបាច់និយាយអំពីរឿងដែលអ្នកមិនចង់បង្ហាញ
អ្នកព្យាបាលអាចនឹងត្រូវបញ្ឃប់ការព្យាបាលពីព្រោះពួកគេមិនចង់លើកយកប្រធានបទពិបាកៗ (ដូចជាការឈឺចាប់) ឬទម្លាប់អាក្រក់ (ដូចជាការផឹកច្រើនពេក) យកមកធ្វើដំណោះស្រាយទេ។ ដូច្នេះចំពោះអ្នកព្យាបាលរបស់អ្នកអាចលើកទឹកចិត្តអ្នកឱ្យដោះស្រាយបញ្ហាណាមួយដែលជាក់លាក់ ប៉ុន្តែអ្នកត្រូវនិយាយអំពីប្រធានបទណាដែលសំខាន់និងប្រាកដថាយកវាមកដោះស្រាយ។

៧) ព័ត៌មានដែលអ្នកចែករំលែកគឺជាការសម្ងាត់
ប្រសិនបើអ្នកព្យាបាលគិតថាជីវិតរបស់អ្នកឬជីវិតរបស់អ្នកដទៃមានគ្រោះថ្នាក់ធ្ងន់ធ្ងរពួកគេអាចបំបែកការសម្ងាត់នេះទៅកាន់ក្រុមគ្រួសារឬក៏នរណាគេម្នាក់បាន។ ប៉ុន្តែបើការព្យាបាលមិនទាន់ស្ថិតដល់គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គ្រូពេទ្យត្រូវតែរក្សាការសម្ងាត់នេះជាមួយនឹងអ្នកជំងឺ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s