កម្រងសម្ដី​ដែលមានតម្លៃចំនួន ​១០ឃ្លា ដែល​និយាយ​អំពី​បណ្ឌិត​



Paulo Coelho បាន​និយាយ​ថា «មាន​តែ​របស់​ដែល​សាមញ្ញ​បំផុត​នៅ​ក្នុង​ជីវិត​ទើប​ជា​របស់​ដែល​អស្ចារ្យ​បំផុត ហើយ​មាន​តែ​បណ្ឌិត​ប៉ុណ្ណោះ​ដែល​យល់​ពី​របស់​ទាំងនេះ។» អ្វីៗ​នៅ​ក្នុង​លោក​នេះ​សុទ្ធតែ​មាន​តម្លៃ​របស់​វា​ទាំងអស់។ អ្វី​ដែល​នៅ​កាន់តែ​ខ្ពស់ តម្លៃ​របស់​វា​កាន់តែ​ថ្លៃ ឯ​តម្លៃ​នៃ​អ្វី​ដែល​នៅ​ខ្ពស់​នេះ​គឺជា​ការ​ជាប់​ជំពាក់​ចិត្ត​នេះ​ឯង។ អ្នក​ប្រហែល​ជា​គិត​ថា​មនុស្ស​ដែល​កាន់តែ​មាន​អំណាច កាន់តែ​មាន​ទ្រព្យសម្បត្តិ​ច្រើន គឺជា​មនុស្ស​ដែល​មាន​សេចក្ដី​សុខ​ជាង​គេ។ តាម​ពិត​ទៅ​សេចក្ដី​សុខ​របស់​ពួកគេ​ដែល​អ្នក​បាន​ឃើញ គ្រាន់តែ​ជា​រូបភាព​ខាងក្រៅ​របស់​ពួកគេ​ប៉ុណ្ណោះ។

នៅ​ខាងក្នុង​ទី​ជម្រៅ​ចិត្ត​របស់​ពួកគេ​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ភ័យខ្លាច ជាពិសេស​គឺ​ភាព​ភ័យខ្លាច​ក្នុង​ការ​បាត់បង់​អ្វី​ដែល​កំពុងតែ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ កម្មសិទ្ធិ​កាន់តែ​ច្រើន ដូច្នេះ​ហើយ​ដោយ​ធម្មជាតិ​ភាព​ភ័យខ្លាច​ក៏​មាន​កាន់តែ​ជ្រៅ​ដែរ។ ចិត្ត​របស់​ពួកគេ​គ្មាន​សេរីភាព​ពិត​ប្រាកដ​នោះ​ទេ។ អ្វីៗ​សុទ្ធតែ​ជា​ចំណង។ នៅ​ពេល​អ្នក​មើល​ធ្លុះ​ពី​ការ​ពិត​នេះ អ្នក​នឹង​ចាប់ផ្ដើម​ឲ្យ​តម្លៃ​និង​មើល​ឃើញ​ពី​ភាព​អស្ចារ្យ​នៅ​ក្នុង​ភាព​សាមញ្ញៗ​ក្នុង​ជីវិត។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ចំនួន​១០ឃ្លា ដែល​និយាយ​អំពី​បណ្ឌិត៖

) «អាជ្ញាធរ អំណាច និង​ភាព​មាន​បាន​មិន​បាន​ផ្លាស់ប្ដូរ​មនុស្ស​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​លាតត្រដាង​ពីរបស់ក្រៅខ្លួនរបស់មនុស្ស​ប៉ុណ្ណោះ។» Ali ibn Abi Talib

) «តាមរយៈ​កំហុស​របស់​អ្នកដទៃ បណ្ឌិត​កែ​កំហុស​របស់​ខ្លួនឯង។» Publilius Syrus

) «ភាព​លោភលន់​គឺជា​ទាសករ​ដែល​នៅ​ឋិតថេរ​ជា​រៀង​រហូត។» Ali ibn Abi Talib

) «បេះដូង​របស់​មនុស្ស​ល្ងង់​ស្ថិត​នៅ​ក្នុង​មាត់​របស់​ពួកគេ រីឯ​មាត់​របស់​បណ្ឌិត​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ពួកគេ។» Benjamin Franklin

) «មាន​តែ​របស់​ដែល​សាមញ្ញ​បំផុត​នៅ​ក្នុង​ជីវិត​ទើប​ជា​របស់​ដែល​អស្ចារ្យ​បំផុត ហើយ​មាន​តែ​បណ្ឌិត​ប៉ុណ្ណោះ​ដែល​យល់​ពី​របស់​ទាំងនេះ។» Paulo Coelho

) «មនុស្ស​ជំទង់​ដឹង​ពី​ច្បាប់​ទម្លាប់ តែ​មនុស្ស​ចាស់​ដឹង​ពី​ករណី​លើកលែង។» Oliver Wendell Holmes

) «ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​ថា មនុស្ស​និង​សង្គមជាតិ​ធ្វើ​ទង្វើ​ដែល​ប្រកប​ដោយ​បញ្ញា​បន្ទាប់​ពី​ពួកគេ​បាន​ប្រើប្រាស់​អស់​គ្រប់​មធ្យោបាយ​ទាំងអស់​រួច​ហើយ។» Abba Eban

) «ភាព​ក្រអឺតក្រទម​ធ្វើឲ្យ​បញ្ញា​ចុះ​ខ្សោយ។» សុភាសិត​អារ៉ាប

) «វា​មិនមែន​ជា​បញ្ញា​នឹង​មាន​ភាព​ប្រាកដប្រជា​ខ្លាំង​ពេក​ទៅលើ​បញ្ញា​របស់​ខ្លួនឯង​នោះ​ទេ។ វា​គឺជា​រឿង​ល្អ​ក្នុង​ការ​រំលឹក​ខ្លួនឯង​ថា​អ្នក​ដែល​ខ្លាំង​បំផុត​អាច​ក្លាយ​ជា​ខ្សោយ ឯ​អ្នក​ដែល​មាន​បញ្ញា​បំផុត​អាច​សាង​កំហុស​បាន។» មហាត្មៈគន្ធី

១០) «ភាព​វៃឆ្លាត​មិនមែន​ជា​បញ្ញា​នោះ​ទេ។» Euripides

ដោយ៖ ស្រីពៅ

X
5s