កាដូទាំង ៥ ដែលវាគ្មិនគួរផ្ដល់ទៅដល់ទស្សនិកជន នៅពេលធ្វើបទបង្ហាញឬនិយាយជាសាធារណៈ​



អ្នកប្រកាដជាត្រូវធ្វើបទបង្ហាញអ្វីមួយនៅក្នុងអាជីពការងាររបស់អ្នកជាមិនខាន។ ដូច្នេះអ្នកត្រូវរៀនត្រៀមខ្លួនឲ្យហើយ ពីព្រោះបទបង្ហាញធំៗ គឺជាពេលវេលាដ៏សំខាន់នៅក្នុងអាជីពរបស់អ្នក។ តើអ្នកនឹងផ្ដល់អ្វីខ្លះដល់ទស្សនិកជនរបស់អ្នក នៅពេលដែលអ្នកឡើងនិយាយ ឬក៏ធ្វើបទបង្ហាញទៅកាន់ពួកគេ? វាជាសំណួរមួយដែលមានឥទិ្ធពលបំផុតសម្រាប់ការសួរខ្លួនឯង។ មានរឿងជាច្រើនដែលអ្នកត្រូវយល់ដឹងនៅពេលអ្នកឡើងនិយាយឬធ្វើបទបង្ហាញជាសារធារណៈ។ ខាងក្រោមនេះជាចំណុចទាំង ៦ សំខាន់ៗដែលអាចជួយអ្នកក្នុងនិយាយទៅកាន់ទស្សនិកជនរបស់អ្នកបានយ៉ាងល្អ៖

១) ការផ្លាស់ប្ដូរសកម្មភាព
មនុស្សអង្គុយនៅពីមុខអ្នករយៈពេលមួយម៉ោងឬច្រើនជាងនេះដើម្បីរៀនអ្វីមួយដែលពួកគេអាចធ្វើសកម្មភាពបានក្រោយពីស្តាប់អ្នករួច ប៉ុន្តែខ្ញុំចង់ប្រកែកថាមិនមែនការរៀនសូត្រទាំងអស់សុទ្ធតែធ្វើសកម្មភាពនោះទេ - វាចាំបាច់ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជំរុញទស្សនិកជនឱ្យធ្វើសកម្មភាពអ្វីមួយ។ កុំបារម្ភប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាក្នុងការនិយាយរបស់អ្នក តែគួរអនុញ្ញាតិឲ្យអ្នកស្ដាប់បញ្ចេញមតិយោបល់ ឬធ្វើសកម្មភាពអ្វីមួយ។ នេះជាវិធីសាស្រ្តមួយដើម្បីទាក់ទាញអ្នកស្ដាប់ឲ្យចាប់អារម្មណ៍លើអ្នក។

២) ការផ្លាស់ប្តូរពីអ្នក
មនុស្សដែលបានមកស្តាប់អ្នកនេះ មិនត្រឹមតែចង់រៀនអ្វីមួយពីអ្នកប៉ុណ្ណោះទេ ពួកគេក៏ចង់បានការផ្លាស់ប្តូរអ្វីមួយដោយសារតែអ្នកផងដែរ។ យ៉ាងហោចណាស់អ្នកមានឱកាសចង្អុលបង្ហាញនូវអ្វីដែលត្រូវការផ្លាស់ប្តូរអំពីអាកប្បកិរិយារបស់ពួកគេហើយ ហេតុអ្វីដែលជាលទ្ធផលដែលអ្នកចង់បាននិងវិធីដែលពួកគេអាចចាប់ផ្តើមធ្វើការផ្លាស់ប្តូរនោះ។ ដូចនេះអ្នកត្រូវមានគំនិត ឬសកម្មភាពអ្វីមួយដើម្បីបផុសឲ្យអ្នកស្ដាប់របស់អ្នកមានការផ្លាស់ប្ដូរទាំងគំនិតនិងសកម្មភាព ដោយមិនចង់ឲ្យគេគ្រាន់តែអង្គុយស្ដាប់នោះទេ។ 

៣) ដំណោះស្រាយចំពោះបញ្ហា
វាគ្មិនជំនាញជារឿយៗត្រូវបានគេជួលឲ្យជួយដោះស្រាយបញ្ហា។ សួរខ្លួនឯងជាមុនថាតើបញ្ហាអ្វីខ្លះដែលទស្សនិកជនអ្នកកំពុងជួបប្រទះ និងចង់ដោះស្រាយបញ្ហា។ ដូចនេះអ្នកត្រូវដឹងអំពីដំណោះស្រាយសម្រាប់អ្នកស្ដាប់របស់អ្នក។ និយាយជាមួយទស្សនិកជនតាមរបៀបមួយដែលបង្ហាញអ្នកឲ្យយល់ពីបញ្ហារបស់ពួកគេនិងបង្ហាញដំណោះស្រាយច្បាស់លាស់ ដែលវាជាអំណោយដ៏អស្ចារ្យមួយដើម្បីផ្តល់ឲ្យពួកគេ។ ដូចនេះ អ្នកត្រូវនិយាយជាមួយនឹងដំណោះស្រាយ។

៤) ទិសដៅនិងផែនការដើម្បីចាប់ផ្តើម
បង្ហាញពីទិសដៅនិងផែនការសម្រាប់វិធីចាប់ផ្តើមដោះស្រាយបញ្ហាដែលអ្នកបានរកឃើញដល់ទស្សនិកជនរបស់អ្នកទោះបីជាពួកគេមិនបានបង្ហាញពីបញ្ហារបស់ពួកគេដ៏ដោយ។ ការជួយបង្ហាញផ្លូវ និងផែនការក្នុងការដោះស្រាយបញ្ហាក៏សំខាន់ណាស់ដែរសម្រាប់អ្នកស្ដាប់របស់អ្នក។ ការធ្វើបែបនេះវាជាយុទ្ធសាស្ត្រផ្លូវចិត្តមួយជួយពួកគេដោយប្រយោលដើម្បីឲ្យទទួលបានអារម្មណ៍ដូចជាអំណោយសម្រាប់ពួកគេ។

៥) ការកម្សាន្ត
ការនិយាយដែលល្អគឺប្រៀបដូចជាថ្នាំទិពដែលជួយឲ្យអ្នកស្ដាប់បាត់អស់ទុកកង្វល់។ រឿងដ៏គួរឲ្យអស់សំណើចនោះគឺការនិយាយអ្វីដែលល្អ ឬក៏ការសរសើរដល់ទស្សនិកជនរបស់ខ្លួន វាមានអារម្មណ៍ថាដូចជាការការរំសាយអារម្មណ៍អីចឹង។ មិនថាវាជាព៌តមានពីធម្មជាតិនិង ចំណេះដឹងជ្រៅជ្រះយ៉ាងណានោះទេ តែនេះជាដំណាក់កាលមួយធ្វើឲ្យមានការផ្លាស់ប្តូរឱ្យមានសំណើច មានពេលខ្លះសោកសៅ ឬទាក់ទងនឹងអារម្មណ៍មួយចំនួនផ្សេងទៀត ដែលទស្សនិកជនចូលចិត្តដើម្បីទទួលអារម្មណ៍មួយដ៏អស្ចារ្យ។ ការនិយាយដោយដាក់អារម្មណ៍របស់អ្នកចូលក្នុងការនិយាយជួយឲ្យការធ្វើបទបង្ហាញរបស់អ្នកកាន់តែពិសេស។

៦) បង្កើតការសហការគ្នា
អ្នកក៏អាចផ្តល់អំណោយនៃការបង្កើតអារម្មណ៍សហការគ្នាកាន់តែខ្លាំងក្នុងចំណោមទស្សនិកជនទាំងអស់បានដែរ។ ជារឿយៗវាគ្មិននិយាយជាមួយម្ចាស់អាជីវកម្មដែលទស្សនិកជនទាំងអស់កំពុងឆ្លងកាត់អ្វីមួយជាមួយគ្នា។ ពួកគេត្រូវការការយកចិត្តទុកដាក់ពីអ្នកដើម្បីឈានដល់គោលដៅលក់ដ៏ធំមួយដែលកំពុងជួបបញ្ហាប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំនៅក្នុងក្រុមហ៊ុននិងឧស្សាហកម្មរបស់ពួកគេ។ សួរខ្លួនឯងថាតើអ្នកមានឱកាសបង្កើតសហគមន៍ដែលមានទំនាក់ទំនងកាន់តែច្រើនតាមរយៈសាររបស់អ្នកបានទេ?

ដោយ៖ ជា ធារិទ្ធ

 

X
5s