ចង់ចាប់ផ្តើមរកស៊ីអ្នកត្រូវដឹងចំណុចទាំង៨នេះសិន​



នៅពេលចាប់ផ្តើមអាជីវកម្មដំបូង អ្វីៗសុទ្ធតែថ្មីទាំងអស់ ហើយវាពោរពេញទៅដោយបញ្ហា។ អ្នកដឹងហើយថាការដំណើរការអាជីវកម្មមួយមិនមែនងាយស្រួលដូចការរំពឹងទុកនោះឡើយ។ ប៉ុន្តែអ្នកត្រូវដឹងថា អ្វីគ្រប់យ៉ាងក្នុងអាជីវកម្មរបស់អ្នកសុទ្ធតែអាចរៀនសូត្រពីអ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងផ្នែកអាជីវកម្មរបស់អ្នក។ ខាងក្រោមនេះគឺជាចំណុចទាំង៨ នេះអាចជួយអ្នកនៅពេលចាប់ផ្ដើមអាជីវកម្មដំបូង៖

១) ភាពជាសហគ្រិនគឺជាការរត់ម៉ារ៉ាតុង
មានសហគ្រិនមួយចំនួនមិនសូវបានផ្ដោតលើគោលដៅនៃអាជីវកម្មរបស់អ្នកនោះទេ។ ការខ្វះគោលដៅគឺធ្វើឲ្យអាជីវកម្មរបស់អ្នកតែលតោលមិនច្បាស់។ ដូចនេះ តែប្រសិនបើអ្នកចង់កសាងក្រុមហ៊ុនឲ្យមានអាយុកាលវែងឆ្ងាយ អ្នកត្រូវតែធ្វើអាជីវកម្មឲ្យដូចជាការរត់ម៉ារ៉ាតុង (យឺតៗតែមានគោលដៅច្បាស់លាស់)។ អ្នកត្រូវដឹងថាគោលដៅរបស់អ្នកជាអ្វី មូលហេតុដែលអ្នកបង្កើតអាជីវកម្មនោះឡើង។

២) ចេះលក់
ក្រុមហ៊ុនដែលមានការលូតលាស់ទៅមុខបានដោយសារក្រុមហ៊ុននោះបានផ្តោតទៅលើប្រាក់ចំណូល។ មុនពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម អ្នកគួរធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ដើម្បីឲ្យមានការជាក់លាក់អំពីទីផ្សានិងតម្រូវការសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នក។ រាល់ការលក់ទាំងអស់ត្រូវតែមានផលចំណេញដើម្បីមានលុយអាចជួលមនុស្សឲ្យធ្វើការ និងអាចកសាងប្រព័ន្ធការងារដល់អ្នកបានយ៉ាងល្អ។ ដូចនេះអ្នកត្រូវចេះលក់ ដើម្បីរកចំណូលមកផ្គត់ផ្គង់ដំណើរការអាជីវកម្មរបស់អ្នក។ 

៣) ត្រៀមខ្លួនទទួលយកបរាជ័យ
ក្នុងដំណើរអាជីវកម្មមួយជៀសមិនរួចពីភាពជោគជ័យ និងបរាជ័យឡើយ។ តែប្រសិនបើអ្នកបរាជ័យ អង្គុយចុះហើយពិចារណាឡើងវិញ។ គ្រប់ពេលអ្នកអាចសាកល្បងទ្រឹស្តីទៅលើពិភពលោកពិត អ្នកនឹងទទួលបានអ្វីត្រឡប់មកវិញដែលបង្ហាញអ្នកពីរបៀបនៃការធ្វើឲ្យប្រសើរឡើង។អ្នកត្រូវដឹងថាផ្លូវតែមួយគត់ដែលនាំអ្នកទទួលភាពបរាជ័យ នោះគឺការបោះបង់។

៤) អត់ធ្មត់និងការចំណាយ
មានជាងពាក់កណ្តាលនៃអាជីវកម្មខ្មាតតូចទាំងអស់បរាជ័យដោយសារតែកង្វះថវិកាគ្រប់គ្រាន់ក្នុងប្រតិបត្តិការ។ អ្នកត្រូវមានគម្រោងផែនការចំណាយរយៈពេលវែងមានការរំពឹងទុកជាងការចំណេញ ហើយអ្នកប្រាកដថាមានថវិកាបម្រុងក្នុងរយៈពេលណាមួយដើម្បីទប់ទល់នឹងការចំណាយ។ 

៥) ដឹងពីអ្វីដែលអតិថិជនរបស់អ្នកចង់បាន
អ្នកត្រូវចេះស្តាប់ដើម្បីស្វែងយល់ពីបញ្ហានិងការចង់បានរបស់អតិថិជនគោលដៅរបស់អ្នក។ វាមិនដែលយឺតពេលក្នុងការពង្រីក ឬកែសម្រួលអ្វីដែលអតិថិជនចង់បាននិងត្រូវការ។ នៅពេលដែលអ្នកធ្វើដូច្នេះអ្នកនឹងក្លាយជាក្រុមហ៊ុនដ៏កម្រមួយដែលផលិតផលរបស់អ្នកអាចលក់ដាច់យ៉ាងលឿន។

៦) ធ្វើជាជំនួយការរបស់អតិថិជន
ត្រូវប្រាកដថាពួកគេមានបុគ្គលិកលក្ខណៈត្រឹមត្រូវមានស្ថិរភាពផ្នែកហិរញ្ញវត្ថុនិងអាចប្រើបានក្នុងរយៈពេលយូរយ៉ាងណា។ ទីពីរត្រូវត្រៀមរៀបចំដើម្បីធ្វើការផ្សាភ្ជាប់យ៉ាងឆាប់រហ័សដោយផ្អែកលើការផ្លាស់ប្តូរទីផ្សារនិងតម្រូវការ។ ស្គាល់អតិថិជនរបស់អ្នកឲ្យច្បាស់ហើយស្តាប់អ្វីដែលពួកគេកំពុងនិយាយ។ អ្នកត្រូវរៀនធ្វើជាជំនួយការអតិថិជនរបស់អ្នកនៅពេលពួកគេត្រូវការ។

៧) ស្តាប់អតិថិជនរបស់អ្នក
នេះជាមេរៀនសំខាន់មួយដែលអ្នកត្រូវរៀនស្តាប់អតិថិជនរបស់អ្នកទោះបីចង់មិនចង់ក្តីព្រោះថាអ្នកអាចរៀនសូត្រពីពួកគេ ស្វែងរកដំណោះស្រាយ ឬក៏ដឹងតម្រូវការដែលអតិថិជនរបស់អ្នកចង់បាន។ អាជីវកម្មអ្នកច្បាស់ណាស់ថានឹងរីកលូតលាស់ធំធាត់បានយ៉ាងលឿន មកពីការស្តាប់អតិថិជនរបស់អ្នកបានច្រើនដែរ។

៨) ដោះស្រាយបញ្ហា
ឧស្សាហ៍សួរខ្លួនឯងពីអ្វីដែលជាបញ្ហាអំពីផលិតផលឬសេវាកម្មរបស់អ្នកដែលអាចមានដំណោះស្រាយសមស្រប។ ប្រសិនបើនោះគ្មានតម្រូវការឬក៏ការចាប់អារម្មណ៍ពីទីផ្សារ អ្នកគួរតែពិចារណាគំនិតរបស់អ្នកឡើងវិញ។ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នករីកចម្រើន អ្នកត្រូវចេះដោះស្រាយបញ្ហានានាដែលកើតឡើង៕ 

ដោយ៖ ជា ធារិទ្ធ

X
5s