មើលម៉េចទើបដឹងថា គំនិតអាជីវកម្មរបស់អ្នកល្អឬអត់?​



នៅពេលមានបំណងចង់បើកអាជីវកម្មជាលើកដំបូង សហគ្រិនខ្លះមិនទាន់ប្រាកដក្នុងចិត្តថា គំនិតអាជីវកម្មរបស់ខ្លួនត្រឹមត្រូវឬយ៉ាងណានោះទេ។ ភាពមន្ទិលសង្ស័យនេះបានជំរុញឲ្យខ្លួនធ្វើអាជីវកម្មទាំងប្រថុយប្រថាន ហើយទីបំផុតពួកគេត្រូវប្រឈមមុខនឹងការបរាជ័យក្នុងកម្រិតអតិបរមា។ លទ្ធផលនេះគឺកើតឡើងដោយសារតែពួកគេមើលរំលងចំណុចសំខាន់ៗចំនួន ៣ខាងក្រោមនេះ ដែលវាមានសារៈសំខាន់ណាស់សម្រាប់បង្ហាញថា គំនិតអាជីវកម្មរបស់ខ្លួនល្អឬអត់។  

១.ចាប់ផ្តើមពិនិត្យមើលផលិតផល ឬសេវាកម្មរបស់អ្នកជាមុនសិន
មានអាជីវកម្មជាច្រើនបានព្យាយាមពិនិត្យមើលសក្កានុពលមុខជំនួញរបស់ខ្លួននៅលើទីផ្សារ ហើយបន្ទាប់មកក៏ចាប់ផ្តើមផលិត ឬបង្កើតសេវាកម្មរបស់ខ្លួនឡើង។ ប៉ុន្តែវានៅមានការប្រែប្រួល និងមានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យអ្នកមិនអាចព្យាករណ៍បាន។ ជំនួសមកវិញ អ្នកត្រូវមានគំនិតច្បាស់លាស់ថា តើ ទំនិញ ឬ សេវាកម្មអ្វីដែលអ្នកចង់បង្កើតឡើង? តើអ្នកចង់ផ្តល់វាទៅឲ្យអតិថិជនប្រភេទណា? តើវាដំណើការដោយរបៀបណា? ហើយថា តើហេតុអ្វីពួកគេចាប់អារម្មណ៍ ទំនិញ ឬសេវាកម្មរបស់អ្នក? 

ប្រសិនបើអ្នកមិនបានដឹងថា អតិថិជនស្នូលរបស់អ្នកជានរណា  រស់នៅកន្លែងណា ជីវភាពរបស់ពួកគេយ៉ាងម៉េច នោះអ្នកអ្នកនឹងពិបាកជឿជាក់ថា គំនិតអាជីវកម្មរបស់អ្នកពិតជាល្អដូចការគិតរបស់អ្នក។ 

២.ក្តោបព័ត៌មានរបស់អតិថិជន
ស្ថាបនិកបង្កើតក្រុមហ៊ុនរកស៊ីថ្មីថ្មោងជាច្រើនចង់ធ្វើអ្វីៗឲ្យបានល្អឥតខ្ចោះនៅខាងក្រៅដែនគ្រប់គ្រងរបស់ខ្លួន ហើយនេះគឺជាកំហុសដ៏ធំមួយ។  អ្នកត្រូវបង្កើតផលិតផល ឬសេវាកម្មឲ្យចេញជារូបរាងឡើង ហើយបន្ទាប់មកត្រូវប្រតិបត្តិការផលិតជាប្រចាំ។ តាមពិតទៅ វាមានវិធីជាច្រើនសម្រាប់អនុវត្តនៅទីនេះ  ប៉ុន្តែមធ្យោបាយដ៏អស្ចារ្យបំផុតរបស់អ្នក គឺគ្មានអ្វីក្រៅពីការវិភាគ និងចំណេះដឹងជ្រៅជ្រះប្រកបដោយភាពឆ្លាតវៃនៅក្នុងមុខជំនួញរបស់អ្នកឡើយ។ 

អ្នកអាចសាកយកទំនិញ ឬសេវាកម្មរបស់អ្នកទៅបង្ហាញនៅចំពោះមុខមនុស្សម្នាជាច្រើន ហើយបន្ទាប់មក អ្នកចាំស្តាប់ពួកគេនិយាយ។  បើសួរថា ពួកគេចូលចិត្តឬអត់ វាមិនទាន់គ្រប់គ្រាន់ទេ ហើយបើពួកគេអាចផ្តល់ចម្លើយលើសកំណត់ វានឹងធ្វើឲ្យអ្នកមានការលំបាកក្នុងការរកចម្លើយពិតប្រាកដមួយសម្រាប់យកមកធ្វើជាគោល។ យ៉ាងណាក៏ដោយ អ្នកត្រូវឈានជើងឲ្យឆ្ងាយជាងនេះ ដូចជាការប្រើប្រាស់ប្រព័ន្ធស្ទង់មតិ (Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួញនៅតាមបណ្តាញសង្គម ឬ App វានឹងអាចជួយអ្នកឲ្យកាន់តែសុក្រិតលើរឿងនេះ។

អ្នកត្រូវដឹងព័ត៌មានគ្រប់យ៉ាងពីអតិថិជនថា តើពួកគេអានអ្វី? តាមមធ្យោបាយណា? ពួកគេនិយាយអ្វីខ្លះទៅកាន់មិត្តភក្តិរបស់ពួកគេ? អ្នកត្រូវមានព័ត៌មានល្អិតល្អន់ពីពួកគេដើម្បីដឹងថា  តើមានអ្វីខ្លះកំពុងដំណើរការ អ្វីខ្លះដែលមិនដំណើរការ?  និង តើនៅមានចន្លោះប្រហោងដែលនៅសេសសល់ដែរឬអត់?

៣.វាយតម្លៃទីផ្សារ
នៅពេលអ្នកដឹងថា អ្នកគួរមានផលិតផល ឬ សេវាកម្មអ្វី និងគោលដៅអតិថិជនរបស់អ្នក វាពេលវេលាដ៏សមស្របមួយហើយប្រសិនបើអ្នកឈរនៅលើទីផ្សារត្រូវមួយ។ អ្នកអាចចាប់ផ្តើមនូវសំនួរ៣ សាមញ្ញនេះ៖ ១ តើអ្នកប្រើប្រាស់ដែលមានស្រាប់នៅលើទីផ្សារបច្ចុប្បន្នមានចំនួនប៉ុន្មាន? តើអ្វីទៅជាសក្តានុពលសម្រាប់អតិថិជនថ្មីៗ? តើមានឧបសគ្គដល់ការទិញទំនិញយកទៅប្រើប្រាស់របស់អតិថិជនដែរឬអត់? 

សូមចាំថា ការធ្វើទីផ្សារត្រូវវាមិនអាស្រ័យតែទៅលើកំណើនដ៏ខ្លាំងក្លារបស់អ្នកប្រើប្រាស់ឡើយ ពោលគឺវាក៏អាស្រ័យផងដែរថា តើអ្នកយល់ដឹងពីទីផ្សារបានល្អកម្រិតណា? នៅខណៈពេលដែលអ្នកកំពុងស្រាវជ្រាវរកអតិថិជនខ្លាញ់របស់អ្នក អ្នកត្រូវធ្វើការកែតម្រូវចំណុចខ្វះខាត និងអភិវឌ្ឍខ្លួនក្លាយទៅជាវីរបុរសអតិថិជនរបស់អ្នក។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវកំណត់ឲ្យបានពីព័ត៌មានលម្អិត ការឌីសាញ ឬយុទ្ធសាស្រ្តណាមួយដែលនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមានឥទ្ធិពលយូរអង្វែង។ 

ប្រភព៖ Entrepreneur

 

X
5s