សូមកុំភ្លេចគោលការណ៍ ៣ នេះនៅពេលក្រុមហ៊ុនរីកចម្រើនលឿនហួសការរំពឹងទុក​



ភាពរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗមានភាពខុសប្លែកគ្នា ប៉ុន្តែមានសូចនាករទូទៅមួយចំនួនដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នករុលទៅមុខឆាប់រហ័សពេក។  ចំណុចនេះពេលខ្លះធ្វើឲ្យបុគ្គលិករបស់អ្នកមានភាពមន្ទិលសង្ស័យ ឬមិនច្បាស់ក្នុងចិត្តក៏ថាបានដូចជាគិតថា ចំណូលរបស់របស់អ្នកនឹងមិនបានមកជាប់លាប់នៅថ្ងៃណាមួយ ឬ ក៏ថា អ្នកកំពុងបិទបាំងការចំណាយជំនួសមកវិញដោយការជួលបុគ្គលិកឆ្នើមៗមកធ្វើការជាដើម។

មានក្រុមហ៊ុនច្រើនណាស់ដែលរីកចម្រើនខ្លាំងតែពីរ ឬ៣ឆ្នាំដំបូង ក្រោយមកក៏ដួលរលំបិទទ្វារទៅវិញ។ នេះជាបទពិសោធន៍មួយដែលសហគ្រិនទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ជាមុន ដោយអាចអនុវត្តវិធីសាស្រ្ត ៣ ខាងក្រោមនេះ៖

១.ក្រុមការងារដ៏រឹងមាំរបស់អ្នក 
ធាតុផ្សំដ៏សំខាន់របស់ក្រុមហ៊ុនធំៗ គឺមានក្រុមការងារដ៏អស្ចារ្យ។ ប្រសិនបើអ្នកបានបង្កើតក្រុមការងារពិសេសមួយឡើង ហើយអ្នកបានជួលបុគ្គលិកចំកន្លែង នោះមានន័យថា អ្នកកំពុងបោះជំហានលើផ្លូវមុខឆ្ពោះទៅមុខ។ ប៉ុន្តែអ្នកត្រូវចាំថា បើទោះបីជាក្រុមការងាររបស់អ្នកប្រមូលផ្តុំទៅដោយអ្នកខ្លាំងពូកែយ៉ាងណាក៏ដោយ ភាពរីកចម្រើនដ៏ឆាប់រហ័សដូចផ្លេកបន្ទោល អាចដាក់សម្ពាធទៅលើពួកគេទៅវិញទេ។ 

នៅក្នុងអំឡុងពេលនេះ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវប្រាកដថា អ្នកបានផ្តល់ឲ្យសមាជិកក្រុមទាំងអស់រាប់ចាប់ពីបុគ្គលិកដំបូងគេបំផុតរហូតដល់បុគ្គលិកថ្មីចុងក្រោយនូវការលើកទឹកចិត្តដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពជំនួញដែលគេហៅថា "ការទទួលស្គាល់"។  ទោះបីជាមើលទៅវាហាក់បីដូចជាសាមញ្ញ ឬយ៉ាងណាក៏ដោយ ការទទួលស្គាល់ប្រកបដោយឥរិយាបថវិជ្ជមានពិតជាសំខាន់ខ្លាំងណាស់។

នៅក្នុងដំណាក់កាលនៃភាពរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ គឺជារយៈពេលកំណត់មួយសម្រាប់ក្រុមហ៊ុនរបស់អ្នកហើយ។ ហានិភ័យណាមួយវានឹងអាចកើតមានឡើង ប៉ុន្តែអ្នកត្រូវធ្វើឲ្យបុគ្គលិកទទួលយកលទ្ធផលដែលនឹងកើតឡើងដោយភាពរីករាយ។ 

យ៉ាងណាមិញ នេះក៏ជាការផ្តល់ឱកាសមួយសម្រាប់អ្នកដើម្បីបង្កើតវប្បធម៌ការងារមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ទៅនឹងស្ថានភាពមិនអំណោយផលនៅពេលខាងមុខ។ ភាពទទួលស្គាល់កើតចេញពីថ្នាក់ដឹកនាំ និងបុគ្គលិក ជាមូលដ្ឋានគ្រឹះមួយធ្វើឲ្យក្រុមហ៊ុនរបស់អ្នកក្លាយជាក្រុមហ៊ុនល្អនៅពេលអនាគត។

២.សម្លឹងមើលទៅខាងមុខ
គោលដៅរបស់អ្នក ពិតជាមានមហិច្ឆិតាខ្លាំងណាស់ ហើយចក្ខុវិស័យរបស់អ្នកនាពេលអនាគត ពិតជាដើរតួយ៉ាងសំខាន់ក្នុងការជំរុញអ្នកឆ្ពោះទៅមុខបន្តទៀត។ ប៉ុន្តែនៅអំឡុងពេលអាជីវកម្មរបស់អ្នកលូតលាស់ខ្លាំងបែបនេះ វាទាមទារការយកចិត្តទុកដាក់ឲ្យបានពេញមួយទំហឹងតែម្តង។ សូមកុំផ្តោតតែទៅលើតែទីតាំងដែលអ្នកអាចឈរនៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ បើមិនដូច្នេះទេអ្នកនឹងខកខានឱកាស និងតម្រូវការពិតប្រាកដមួយនៅចំពោះមុខអ្នក។

ដើម្បីឲ្យអាជីវកម្មរបស់អ្នកសម្រេចបានភាពជោគជ័យដោយយូរអង្វែង អ្នកត្រូវធានាឲ្យមានសុវត្ថិភាពក្នុងការវិនិយោគ សុវត្ថិភាពក្នុងការបិទការលក់ ការវិនិយោគលើបច្ចេកវិទ្យា និងការរកឲ្យបានបុគ្គលិកថ្មី និងដៃគូយុទ្ធសាស្ត្រ។ 

ក៏ប៉ុន្តែ សូមកុំផ្តោតលើអនាគតរបស់អ្នកក្នុងផ្លូវវែងឆ្ងាយពេក ពោលបំបែកចក្ខុវិស័យរបស់អ្នកជាគោលដៅរយៈពេលខ្លីក្នុងមួយដំណាក់កាលៗ បន្ទាប់មកផ្តោតលើគោលដៅរយៈពេលខ្លីនោះ។ បន្ទាប់មកវិភាគគោលដៅរបស់អ្នកនីមួយៗថាតើវាបានដើរស្របទៅតាមអ្វីដែលអ្នកកំណត់ឬអត់ ហើយត្រូវប្រាកដថា អ្នកមិនបានបោះបង់ឬរំលងចោលជំហានណាមួយ។

៣.ដាក់មនុស្សឲ្យត្រូវកន្លែង
នៅពេលឈានដល់ដំណាក់កាលលូតលាស់ឆាប់រហ័សពេក អ្នកអាចមានអារម្មណ៍ថា ដូចបានគ្រងពានដូច្នេះដែរ ។ ប៉ុន្តែនេះវាមិនទាន់គ្រាន់នៅឡើយទេ ហើយវាគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។  គំនិតជាធ្លុងមួយរបស់ក្រុមការងារដែលបានរុញច្រានឲ្យក្រុមហ៊ុនរបស់អ្នកងើបឡើងយ៉ាងលឿនបែបនេះ វាកើតចេញពីមាត្រដ្ឋានការងារប្រចាំថ្ងៃរបស់ក្រុមការងារម្នាក់ៗ។  

យ៉ាងណាមិញ ដើម្បីរក្សាប្រសិទ្ធភាពការងារ អ្នកត្រូវផ្តោតលើការដាក់មនុស្សមានសមត្ថភាពឲ្យចំកន្លែង និងត្រូវកាលៈទេសៈ។ អ្នកប្រហែលជាមិនចង់មានន័យថា អ្នកមានចេតនាដាក់បុគ្គលិកឲ្យខុសកន្លែងទេ។ ប៉ុន្តែដោយសារតែក្រុមហ៊ុនរបស់អ្នករីកចម្រើនលឿនពេក វាអាចបណ្តាលឲ្យអ្នកប្រញាប់ប្រញាលធ្វើការសម្រចចិត្ត ។ ដើម្បីចៀសវាងកំហុសនេះបង្កើតកាលវិភាគជួលដូច្នេះអ្នកដឹងពីជំហានអ្វីខ្លះដែលត្រូវធ្វើនៅពេល។ 

ដើម្បីជៀសវាងកំហុសនៅទីនេះ អ្នកត្រូវរៀបចំប្លង់ការងារឲ្យបានជាមុនសិនដើម្បីផ្តល់ព័ត៌មានថា តើអ្នកត្រូវធ្វើអ្វីនៅពេលបន្ទាប់? ទន្ទឹមនឹងនេះត្រូវកសាងក្រុមការងារឲ្យបានរឹងមាំ ហើយបើពួកគេមានអារម្មណ៍កាន់តែមានសម្ពាធខ្លាំង អ្នកអាចប្រើបច្ចេកវិទ្យា និងរកយុទ្ធសាស្រ្តថ្មីៗដើម្បីជួយសម្រួលការងាររបស់ពួកគេឲ្យកាន់តែប្រសើរឡើង៕

ប្រភព៖ Entrepreneur 

 

X
5s