Jeff Bezos ថា បរាជ័យជារឿងល្អ សម្រាប់អ្នកដឹកនាំល្អ​



ជាការពិត វាប្រហែលមានរឿងរ៉ាវជាច្រើនដែលអ្នកដឹកនាំជួបប្រទៈប្រហាក់ប្រហែលគ្នាដូចជា ការលើកទឹកចិត្តក្រុមការងាររបស់ខ្លួន ការផ្តល់ឱកាសដល់បុគ្គលិកឆ្នើម និងការផ្តល់រង្វាន់ដល់ក្រុមការងារសម្រាប់លើកទឹកចិត្តឲ្យឈានទៅសម្រេចគោលដៅរបស់របស់ខ្លួន។  ប៉ុន្តែខណៈដែលចំណុចទាំងនេះ វាមើលទៅហាក់ដូចជាមិនត្រឹមត្រូវ ១០០%  មានរឿងផ្សេងមួយទៀតដែលអ្នកដឹកនាំល្អគ្រប់រូបត្រូវធ្វើដើម្បីបង្កើនសមត្ថភាពក្រុមការងាររបស់ខ្លួន។

ផ្អែកលើសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានលើកឡើងថា ការធ្វើឲ្យការបរាជ័យក្លាយជារឿងមានសុវត្តិភាព គឺជាអ្វីដែលអ្នកដឹកនាំល្អត្រូវធ្វើ។ អ្នកដឹកនាំល្អធ្វើឲ្យភាពបរាជ័យក្លាយជារឿងសាមញ្ញ និងហ៊ានទទួលយកវាដោយពេញចិត្ត។  

នៅក្នុងសំបុត្រមួយដែលលោកបានសរសេរផ្ញើទៅកាន់ដៃគូភាគហ៊ុន  លោក Jeff Bezos បានសរសេរដូច្នេះថា៖ «បើការបរាជ័យរបស់អ្នកមិនរីកកាន់តែធំទេ អ្នកក៏មិនអាចធ្វើដំណើរទៅមុខបានកាន់តែឆ្ងាយដែរ»

បរាជ័យធ្វើឲ្យអ្នកជោគជ័យ
អ្នកមិនចាំបាច់ធ្វើជាអ្នកគាំទ្រផ្កាប់មុខរបស់លោក Jeff Bezos ឬ ក្រុមហ៊ុន Amazon អ្វីទេ។ អ្នកត្រូវចាំថា អ្នកដឹកនាំល្អរៀនពីអ្នកដឹកនាំផ្សេងៗទៀត ទោះបីជាពួកគេមិនមែនជាអ្នកគាំទ្រអ្វីគ្រប់យ៉ាងដែលពួកគេធ្វើក៏ដោយ។ ហើយមេរៀនសម្រាប់អ្នកនៅទីនេះគឺថាការបរាជ័យនាំទៅរកភាពជោគជ័យ។ បរាជ័យគឺជារឿងល្អ។ 

ផ្ទុយមកវិញការបរាជ័យគឺជារឿងល្អដរាបណាអ្នកដឹកនាំត្រូវចេះជំរុញក្រុមការងាររបស់ខ្លួនឲ្យអនុវត្តកាន់តែល្អប្រសើរឡើងពីភាពបរាជ័យរបស់ពួកគេ ហើយក៏មិនត្រូវរារែកក្នុងការប្រឈមទៅនឹងភាពបរាជ័យដែរ។ ប៉ុន្តែគោលដៅរបស់អ្នកមិនមែនដើម្បីតែបរាជ័យនោះទេ។ អ្វីដែលអ្នកជំរុញឲ្យក្រុមការងារត្រូវហ៊ានទទួលយកលទ្ធផលទាំងនោះគឺដើម្បីអនុញ្ញាត្តឲ្យពួកគេមានសេរីភាពពេញទីក្នុងការស្វែងរកគំនិតថ្មីៗដោយមិនភ័យខ្លាចទៅនឹងការបរាជ័យ។

ក្រុមហ៊ុនដែលមិនអនុញ្ញាតឲ្យមានលទ្ធភាពនៃភាពបរាជ័យកើតមានឡើងទេនោះ វានាំឲ្យវប្បធម៌ល្អឥតខ្ចោះក្នុងការងារគ្មាននិរន្តភាព និងក្រុមហ៊ុនជួបភាពរង្គោះរង្គើ។ ឬគេអាចនិយាយបានទៀតថា ក្រុមហ៊ុនដែលធ្វើផ្តល់ឲ្យមានបរិយាកាសការងារសាកល្បងថ្មីៗរបស់បុគ្គលិកមានសុវត្ថិភាពសូម្បីតែនៅពេលពួកគេបរាជ័យក៏ដោយ ក៏ជាសញ្ញានមួយដែលនាំឲ្យមានដំណើរនៃភាពប្រឌិតរបស់ក្រុមហ៊ុនកើតមានឡើងដែរ ហើយវាជួយឲ្យក្រុមហ៊ុនរកឃើញថា ខ្លួនទទួលបានមេរៀនពីអ្វីដែលមិនដំណើរការ។  

គំនិតដែលអ្នកដឹកនាំជាច្រើនត្រូវពិចារណាមួយទៀតគឺថា ដោយសារតែគំនិតធំៗ ទាំងអស់តម្រូវឲ្យមានហានិភ័យកាន់តែធំ ហើយជាទូទៅមនុស្សម្នាក់នឹងមិនងាយទទួលយកហានិភ័យនោះទេ ប្រសិនបើពួកគេខ្លាចផលវិបាកដែលកើតមានឡើងពីភាពបរាជ័យនោះ។  ប្រសិនបើក្រុមការងាររបស់អ្នកព្រួយបារម្ភទៅនឹងអ្វីដែលនឹងកើតឡើង ឬប្រសិនបើពួកគេចង់ធ្វើជាអ្នកចាញ់នៅទីបញ្ចប់ ពួកគេក៏នឹងគ្មានថ្ងៃឆក់យកឱកាសទទួលយកសមិទ្ធផលធំនៅទីបំផុតនោះដែរ៕

ប្រភព៖ Businessinsider 

 

X
5s