គតិបណ្ឌិត​ចំនួន​ ៩ឃ្លា របស់កវីជនជាតិពែក្សលោក Rumi ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​ពិចារណា​



Rumi គឺជា​បញ្ញវន្ត​អ៊ីស្លាម កវីនិពន្ធកំណាព្យ និង​ជា​ទេវវិទូ​មួយ​រូប​របស់​ពែក្ស​នៅ​ក្នុង​សតវត្ស​ទី​១៣។ គាត់​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១២០៧​ដល់​ឆ្នាំ​១២៧៣។ កំណាព្យ​របស់​គាត់​ត្រូវ​បាន​គេ​យក​ទៅ​បកប្រែ​ជា​ច្រើន​ភាសា​នៅ​ជុំវិញ​ពិភពលោក រហូត​ធ្វើឲ្យ​គាត់​ត្រូវ​បាន​គេ​លើកឡើង​កិត្តិសព្ទ​ថា​ជា​អ្នក​កំណាព្យ​ដែល​មាន​ភាព​ល្បីល្បាញ​ជាង​គេ​បំផុត លើស​ពី​នេះ​គាត់​ក៏​ជា​អ្នក​កំណាព្យ​មួយ​រូប​ដែល​ស្នាដៃ​របស់​គាត់​បាន​លក់​ដាច់​ជាង​គេ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ។ ស្នាដៃ​របស់​គាត់​ភាគច្រើន​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​ទួរគី ប្រទេស​អាហ្សេបៃហ្សង់ សហរដ្ឋអាមេរិក និង​អាស៊ី​ខាងត្បូង។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិបណ្ឌិត​របស់​លោក Rumi ចំនួន​៩ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​ពិចារណា៖

) «ពួក​យើង​ស្ពាយ​នៅ​ខាងក្នុង​ខ្លួន​យើង​នូវ​ភាព​អស្ចារ្យ​ដែល​យើង​ស្វែងរក​នៅ​ពិភព​ខាងក្រៅ។»

) «ជីវិត​គឺជា​តុល្យភាព​នៃ​ការ​តោង​ឲ្យ​ជាប់​និង​ការ​ប្រលែង​ចោល។»

) «ចូរ​អនុញ្ញាត​ឲ្យ​ភាព​ស្ងប់ស្ងាត់​នាំ​អ្នក​ចូល​ទៅ​កាន់​ស្នូល​នៃ​ជីវិត។»

) «ម្សិលមិញ​ខ្ញុំ​វៃ​ឆ្លាត ហេតុនេះ​ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​ពិភពលោក។ ថ្ងៃនេះ​ខ្ញុំ​មាន​បញ្ញា ហេតុនេះ​ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​ខ្លួនឯង។»

) «ជន​ដែល​មិន​ចាំ​តែ​កត់ត្រា​អ្វីៗ មនុស្ស​ដែល​មិន​ចង់​មាន​បាន​ជាង​នេះ ឬ​ភ័យខ្លាច​ក្នុង​ការ​បាត់បង់ ជន​ដែល​មិន​មាន​ចំណាប់​អារម្មណ៍​សូម្បី​បន្តិច​នៅ​ក្នុង​អត្តចរិត​របស់​ខ្លួនឯង គាត់​នេះ​ឯង​មាន​សេរីភាព។»

) «សេចក្ដី​អត់ធ្មត់​គឺជា​កូនសោ​នៃ​សេចក្ដី​រីករាយ។»

) «ស្វែងរក​ចម្លើយ​នៅ​ក្នុង​សំណួរ​របស់​អ្នក។»

) «ចំណង់​នៅ​ក្នុង​ការ​ចង់​ដឹង​ពី​វិញ្ញាណ​របស់​ខ្លួនឯង​នឹង​បញ្ចប់​រាល់​ចំណង់​ទាំងឡាយ។»

) «ជន​ដែល​មាន​ភាព​សុខ​ស្ងប់ គឺជា​មនុស្ស​ដែល​មិន​ខ្វាយខ្វល់​ពី​ការ​ដែល​មាន​ច្រើន​ជាង​មុន​ឬ​តិច​ជាង​មុន មិន​ជាប់​ជំពាក់​ជាមួយ​ឈ្មោះ​និង​ភាព​ល្បីល្បាញ គាត់​មាន​សេរីភាព​ពី​សេចក្ដី​ទុក្ខ​ដែល​កើត​ចេញ​ពី​ពិភពលោក និង​ជា​ពិសេស​គឺ​ខ្លួនឯង។»

ដោយ៖ ស្រីពៅ

X
5s