លោក លង់ វណ្ណៈ៖ គន្លឹះ ៦ ចំណុចក្នុងការនិយាយនិងបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ
ការនិយាយភាសាអង់គ្លេសឲ្យច្បាស់និងត្រឹមត្រូវគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នករៀនភាសាអង់គ្លេស។ ពេលខ្លះពេលអ្នកឃើញឬឮនរណាម្នាក់និយាយអង់គ្លេសបានល្អ អ្នកប្រាកដជាគិតថាអ្នកនោះពូកែអង់គ្លេសជាមិនខាន និងចង់ពូកែនិយាយដូចគេជាដើម។ ប៉ុន្តែការនិយាយអង់គ្លេសតាមពាក្យឲ្យត្រឹមត្រូវឬដូចជនជាតិដើម (Native speakers)មិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលមិនបានរៀនអង់គ្លេសជាមួយគ្រូបរទេសជនជាតិដើមពីតូចៗ ឬមិនដែលហ្វឹកហាតិនិយាយជាប្រចាំជាមួយជនបរទេស។
លោក លង់ វណ្ណៈ គ្រូបង្រៀនភាសាអង់គ្លេសនិងជាអ្នកបកប្រែអត្ថបទរបស់ BizKhmer បានមានចែករំលែកថា «ការនិយាយភាសាអង់គ្លេសមិនចាំបាច់ទាល់តែនិយាយតុង (accent) ដូចជនជាតិអាមេរិក អង់គ្លេស ឬអូស្ត្រាលីនោះទេ ពីព្រោះយើងជាជនជាតិខ្មែរមិនអាចនិយាយដូចជនជាតិដើមទាំងនោះឡើយ លុះត្រាតែអ្នកបានរៀនពីតូចជាមួយគ្រូជនជាតិដើម ឬរៀននិងប្រាស្រ័យទាក់ទងជាដើមជនជាតិទាំងនោះច្រើនឆ្នាំ»។
លោក បានបន្តថែមទៀតថា អ្នកមិនចាំបាច់ទាល់តែនិយាយមានតុង (accent) ដូចជនជាតិដើម ទើបនិយាយអង់គ្លេសល្អឬទើបអាចនិយាយប្រាស្រ័យទាក់ទងនោះទេ ពីព្រោះប្រទេសនីមួយៗមានការនិយាយ (តុង)មិនដូចគ្នាទេ។ ខ្មែរមានការនិយាយតុងបែបខ្មែរ ហើយក៏អាចឲ្យគេស្ដាប់បាននិងយល់អត្ថន័យដែលចង់និយាយបានដែរ ឲ្យតែការនិយាយនិងបញ្ចេញសម្លេងរបស់អ្នកត្រឹមត្រូវតាមពាក្យនីមួយៗឲ្យបានច្បាស់លាស់នោះគឺគ្រប់គ្រាន់ហើយ។ ដូចនេះការនិយាយតាមពាក្យនីមួយៗឲ្យបានត្រឹមត្រូវនិងច្បាស់លាស់គឺសំខាន់ខ្លាំងជាងការនិយាយឲ្យត្រូវតុងជនជាតិដើមទៅទៀតសម្រាប់អ្នកសិក្សា។
លោក លង់ វណ្ណៈ បានចែករំលែកគន្លឹះទាំង ៦យ៉ាងក្នុងការបញ្ចេញសម្លេងពាក្យភាសាអង់គ្លេសឲ្យបានត្រឹមត្រូវដូចខាងក្រោម៖
១) អ្នកត្រូវស្គាល់និងចេះនិមិត្តសញ្ញាសម្លេង (Phonetic symbol)
និមិត្តសញ្ញាសម្លេង (Phonetic symbol) ជាមូលដ្ឋានគ្រឹះដំបូងនិងសំខាន់ដែលអ្នកត្រូវតែចេះ ដោយវាជួយទៅដល់ការបញ្ចេញសម្លេងនិងនិយាយភាសាអង់គ្លេសរបស់លោកអ្នកឲ្យបានត្រឹមត្រូវ ពីព្រោះពាក្យភាសាអង់គ្លេសមិនមែនប្រកបដោយយកអក្សរមួយៗរបស់ពាក្យមកប្រកបនោះទេ តែអ្នកត្រូវប្រកបតាមនិមិត្តសញ្ញាសម្លេង (Phonetic symbol) អ្នកអាចរកបានតាមវចនានុក្រមភាសាអង់គ្លេស។ ឧទាហរណ៍ ពាក្យ bad ត្រូវអាននិងប្រកបតាមនិមិត្តសញ្ញាសម្លេង /bæd/។
លោកអ្នកត្រូវចេះសម្លេងព្យញ្ជនៈទាំង ២៤តួ។ ដូចជាអក្សរ /p/ មានសម្លេង ផឹក អក្សរ/b/មានសម្លេង បឹ ឬ/t/ មានសម្លេង ធឹ ជាដើម។ ក្រៅពីព្យញ្ជនៈទាំងនោះ អ្នកក៏ត្រូវចេះស្រៈ (Vowels) ទាំង១៣ និងស្រះផ្សំ (diphthong) ទាំង ៨ផងដែរ និងដឹងថាសម្លេងស្រះណាវែងនិងខ្លីទៀតផង។ប្រសិនបើអ្នកចង់ដឹងកាន់តែលម្អិត អ្នកអាចស្វែងរកតាមយូធូប និងរៀនសម្លេងទាំងអស់នេះបន្ថែមទៀតពីព្រោះស្រៈនិងព្យញ្ជនៈទាំងនេះមានការបញ្ចេញសម្លេងដោយប្រើប្រាស់កាយវិការមាត់ខុសៗគ្នា។ ចំណាំ អ្នកត្រូវបញ្ចេញសម្លេងតាមព្យញ្ជនៈ និងស្រៈនីមួយៗឲ្យបានច្បាស់ ដោយលោកអ្នកអាចស្វែងរកវីដេអូតាមយូធូប បូកផ្សំនឹងតារាងអក្សរដែលមានការបញ្ចេញសម្លេងជាអក្សរខ្មែរស្រាប់ខាងលើជាជំនួយបន្ថែម។
អាចអាចទាញយកឯកសារនេះបាន៖ https://drive.google.com/file/d/1dmRe38fFLAl90H1Dw8TvjJRNoyr9sKDZ/view?usp=sharing
២) ត្រូវចេះប្រើប្រាស់វចនានុក្រម
វចនានុក្រមជួយអ្នកបានច្រើនណាស់ដោយមិនត្រឹមតែប្រាប់ពីអត្ថន័យ និងឧទាហរណ៍នៃពាក្យនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវានឹងប្រាប់អ្នកអំពីនិមិត្តសញ្ញាសម្លេងពាក្យ និងការបញ្ចេញសម្លេងថែមទៀតផង។ អ្នកអាចប្រើប្រាស់វចនានុក្រម ជាពិសេសវចនានុក្រមអេឡិចត្រូនិកជាដើម ដោយខ្ញុំណែនាំឲ្យប្រើប្រាស់វចនានុក្រម Oxford, Longman, Cambridge ជាដើម ប៉ុន្តែអ្នកក៏អាចប្រើប្រាស់វចនានុក្រមផ្សេងទៀតដែលមានការបញ្ចេញសម្លេងស្រាប់ផងដែរ។ វចនានុក្រមដែលមានការបញ្ចេញសម្លេងស្រាប់ធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលដោយអ្នកបានឮនិងមើលឃើញអំពីនិម្មិតសញ្ញាសម្លេង (Phonetic symbol) ដែលគេសរសេរជាស្រេច។
ឧទាហរណ៍៖ ពាក្យ book /bʊk/ យើងអានដោយការប្រកប /b+ʊ+k/ នោះអ្នកស្ដាប់ឮនិងដឹងថាពាក្យនេះបញ្ចប់ដោយ /k/ ខឹ នៅខាងចុងជាដើម។ ដូចនេះអ្នកអាចមើល ស្ដាប់និងនិយាយតាមឲ្យត្រឹមត្រូវ។ បញ្ជាក់អ្នកត្រូវតែចេះនិមិត្តសញ្ញាសម្លេង (Phonetic symbol) សិន។
៣) ការអានតាមវីដេអូ
ការអានតាមវីដេអូគឺមានប្រយោជន៍ខ្លាំងណាស់ ដោយអ្នកបានស្ដាប់ការបញ្ចេញសម្លេងរបស់គេ ហើយអ្នកអាចអនុវត្តបានភ្លាមៗ។ ខ្ញុំសូមណែនាំវីដេអូ VOA Khmer Learning English ដោយអ្នកអាចស្វែងរកតាមយូធូបបាន។ វីដេអូនេះមានការអានបញ្ចេញសម្លេងដោយជនជាតិដើម ដោយការអានយឺតៗដែលធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការអានតាម។ អ្នកអាចអនុវត្តអានតាមយ៉ាងហោចណាស់១ម៉ោងក្នុងមួយថ្ងៃ នោះអ្នកនឹងឃើញថាមានលទ្ធផលមិនខាន។
៤) សង្វាតអាន
ការអានល្អ ប៉ុន្តែការអានភាសាអង់គ្លេសមិនមែនចេះតែអានទាំងពាក្យខ្លួនមិនចេះ ហើយអានបន្លំៗដោយមិនដឹងការបញ្ចេញសម្លេងពាក្យមួយៗឲ្យត្រឹមត្រូវនោះទេ។ អ្នកត្រូវអាន មិនថាសៀវភៅក៏ដោយ កាសែតក៏ដោយ ឬអ្វីក៏ដោយ ពេលអានជួបពាក្យពិបាកមិនចេះបញ្ចេញសម្លេង កុំចេះតែអាន តែអ្នកត្រូវទៅបើកវចនានុក្រមដោយមើលនិងស្ដាប់ឲ្យច្បាស់ថាពាក្យនោះមាននិម្មិតសញ្ញាព្យញ្ជនៈ និងស្រះដូចម្ដេចខ្លះ គេបញ្ចេញសម្លេងដូចម្ដេច។ បន្ទាប់មកអ្នកត្រូវអាចហាត់និយាយពាក្យនោះឲ្យត្រឹមត្រូវ បើទោះបីអ្នកត្រូវអាន១០០ដងក៏ដោយ ក៏ត្រូវតែអានឲ្យត្រូវ។ ការដឹងពាក្យ និងអានកាន់តែច្រើន នោះអ្នកនឹងកាន់តែអាចនិយាយបានកាន់តែល្អ។
៥) ស្ដាប់ជាទម្លាប់
ដើម្បីស៊ាំនឹងភាសាអង់គ្លេស អ្នកត្រូវស្ដាប់បន្ថែមទៀត ពីព្រោះអ្នកនឹងឮពាក្យដែលអ្នកធ្លាប់ជួប ហើយស្ដាប់យូរៗអ្នកនឹងស៊ាំនឹងភាសា ដែលអាចធ្វើឲ្យអ្នកអាចឆាប់ចាប់បានពេលជនបរទេសនិយាយជាដើម។ ដោយការស្ដាប់ខ្ញុំលើកទឹកចិត្តឲ្យស្ដាប់វិទ្យុដូចជា BBC ឬចម្រៀង ឬព័ត៌មានផ្សេងៗ។ មុនដំបូងអ្នកប្រហែលស្ដាប់មិនបាន ឬមិនយល់នូវការនិយាយ ប៉ុន្តែយូរទៅអ្នកនឹងស៊ាំនឹងការបញ្ចេញសម្លេងជាមិនខាន។
៦) អនុវត្តជាប្រចាំ
នេះជាក្បួនចុងក្រោយគេ បើទោះបីអ្នកបានអានវិធីសាស្ត្រទាំង ៥ខាងលើក៏ដោយ ប្រសិនបើអ្នកមិនប្រឹងនិយាយទេ នោះអ្នកគ្មានថ្ងៃអាចនិយាយភាសាអង់គ្លេសឲ្យបានល្អនិងត្រឹមត្រូវបានឡើយ។ អ្នកត្រូវចាំថា Practice makes perfect។ ការនិយាយដំបូងអាចពិបាក ឬអៀនខ្មាស ប៉ុន្តែអ្នកត្រូវជំនះឲ្យបាន។ ការនិយាយកាន់តែច្រើនធ្វើឲ្យអ្នកកាន់តែថ្នឹកមាត់ និងឆាប់ចេះនិយាយ។
នេះគ្រាន់តែជាការចែករំលែកគន្លឹះផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ មិនមែនតាំងខ្លួនជាអ្នកចេះដឹងអក្សរសាស្ត្រអង់គ្លេសនោះទេ។ លោកអ្នកអាចអនុវត្តចំណុចណាដែលគិតថាល្អបាន ហើយអនុវត្តតាមបាន ពីព្រោះមនុស្សម្នាក់ៗមានតិកនិករៀនផ្សេងៗគ្នា៕
===================================================================
វគ្គសិក្សា «ការបញ្ចេញសម្លេងភាសាអង់គ្លេស» (Correct English Pronunciation Course)
ការបញ្ចេញសម្លេងគឺជារបៀបដែលភាសាមួយ ពាក្យមួយ ឬសម្លេងនៃពាក្យនោះត្រូវបានគេបន្លឺចេញមកក្រៅតាមរយៈការនិយាយ។ ការនិយាយភាសាអង់គ្លេសឲ្យច្បាស់ល្អនិងត្រឹមត្រូវគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នកសិក្សាភាសាអង់គ្លេស ពីព្រោះថាការបញ្ចេញសម្លេងអាចជួយអ្នកបង្ហាញនូវអត្ថន័យដែលអ្នកចង់និយាយបានច្បាស់លាស់ក្នុងការទំនាក់ទំនង។ ប៉ុន្តែការបញ្ចេញសម្លេងជារនាំងរាំងស្ទះអ្នកសិក្សាភាគច្រើនមិនឲ្យអាចនិយាយបានល្អនិងមិនមានទំនុកចិត្តក្នុងការនិយាយទំនាក់ទំនងជាដើម។ ដូចនេះ Cam-Edu បានបង្កើតវគ្គសិក្សាមួយគឺ ការបញ្ចេញសម្លេងភាសាអង់គ្លេស (Correct English Pronunciation Course) ដែលនឹងជួយអ្នកសិក្សាបង្កើនសមត្ថភាពបញ្ចេញសម្លេងរបស់ខ្លួនឲ្យបានច្បាស់។
- ចុះឈ្មោះសិក្សាថ្ងៃនេះ ទទួលបានការបញ្ចុះតម្លៃ ៥ដុល្លារ (តម្លៃពេញ៣០ដុល្លារ) សិក្សាបានរយៈពេល៦ខែ
តម្រូវការ៖
- មានមូលដ្ឋានគ្រឹះភាសាអង់គ្លេស
- មានបំណងចង់សិក្សានិងបង្កើនសមត្ថភាពការបញ្ចេញសម្លេងនិងការនិយាយភាសាអង់គ្លេសរបស់ខ្លួន
- ចូលចិត្តនិងចង់រៀនភាសាអង់គ្លេស
- មានពេលវេលាធ្វើកិច្ចការផ្ទះនិងការងារដែលគ្រួដាក់ឲ្យ
មាតិកានិងអត្ថប្រយោជន៍៖
- ដឹងអំអីមូលដ្ឋានគ្រឹះនៃការបញ្ចេញសម្លេងភាសាអង់គ្លេស
- ដឹងអំពីវិធីសាស្រ្តនិងគន្លឹះមួយចំនួនដែលជួយពង្រឹងការបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យត្រឹមត្រូវ
- យល់អំពី International Phonetic Alphabet (IPA)
- រៀនអំពី Phonetic symbols
- រៀនអំពី ស្រះទាំង ២០ (សម្លេងវែង សម្លេងខ្លី និងស្រះផ្សំ)
- រៀនអំពី ព្យញ្ជានៈទាំង២៤ (មានសម្លេងនិងអត់សម្លេង) និងព្យញ្ជនៈដទៃទៀត
- ការបញ្ចេញសម្លេងពាក្យបន្ថែមចុង (Suffix)
- ការសង្កត់សម្លេងក្នុងពាក្យ (STRESS PATTERNS IN WORDS)
- ការសង្កត់សម្លេងក្នុងឃ្លា (STRESS PATTERNS IN PHRASES)
- កាត់បន្ថយការនិយាយតុងអង់គ្លេសរបស់អ្នក បង្កើនការនិយាយឲ្យច្បាស់
- បង្កើតសមត្ថភាពបញ្ចេញសម្លេងនិងការនិយាយ
- រៀនប្រើប្រាស់វចនានុក្រមក្នុងការរកពាក្យនិងបញ្ចេញសម្លេងឲ្យត្រឹមត្រូវ
- រៀនអានភាសាអង់គ្លេសឲ្យច្បាស់លាស់និងត្រឹមត្រូវ
- រៀនអមដោយការអនុវត្តជាដំណាក់ៗ
- ទទួលបានរចនានុក្រមទូរស័ព្ទដែលជួយដល់ការបញ្ចេញសម្លេងពាក្យនីមួយៗ (បើទិញមានតម្លៃថ្លៃ)
- ទទួលបានកម្មវិធីកុំព្យូទ័រដែលជួយដល់ការបញ្ចេញសម្លេងភាសាអង់គ្លេស
- ទទួលបានការចែករំលែកចំណេះដឹងនិងធនធានសិក្សាផ្សេងៗក្នុងក្រុម Telegram និង Messenger
- ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សា
- បង្កើនជំនាញប្រាស្រ័យទាក់ទង
- ទទួលបានការជួយព្រឹក្សាយោបល់ជារៀងរហូត
ទំនាក់ទំនងចុះឈ្មោះតាមផេកផ្លូវការ Cam-Edu ឬ Telegram: https://t.me/CamEdu_Learning
សាកសួរពត៌មានបន្ថែម៖ 096 354 5925 / 061 54 53 42