សញ្ញាទាំង ៥នេះបង្ហាញពីចរិតមនុស្សចចកពាក់រោមចៀម​



ការធ្វើការនិងរស់នៅក្នុងសង្គមមួយ ច្បាស់ណាស់ថាអ្នកធ្លាប់ជួបមនុស្សចចកពាក់រោមចៀមជាមិនខាន។ អ្នកឃ្វាលចៀមមើលថែចៀមរបស់ខ្លួនដើម្បីការពារពីគ្រោះថ្នាក់ទៅដល់ហ្វូងចៀមរបស់ខ្លួន។ អ្នកឈ្វាលចៀមតែងតែដេញសត្វទាំងឡាយណាដែលប៉ុនប៉ងចូលទៅក្នុងហ្វូងចៀម។ ប៉ុន្តែចចកដែលឆ្លាតតែងតែពាក់ស្បែកចៀមដើម្បីបំភ័ន្តភ្នែកអ្នកឈ្វាលចៀមដើម្បីចូលទៅក្នងហ្វូងចចក។ 

នេះមិនមែនគ្រាន់តែជាការលើកឡើងឲ្យល្អមើលនោះទេ ប៉ុន្តែវាជាអ្វីដែលអ្នកត្រូវមានការប្រុងប្រយ័ត្នមនុស្សសត្វចចកពាក់រោមចៀម។ មនុស្សទាំងនេះមើលពីក្រៅដូចជាធម្មតា ប៉ុន្តែពួកគេជាមនុស្សប្រើល្បិចកលគ្រប់បែបយ៉ាងដើម្បីមិនឲ្យអ្នកដទៃដឹងអំពីគោលបំណងរបស់ពួកគេ។ 

មនុស្សដែលរួសរាយរាក់ទាក់ដាក់អ្នក ប៉ុន្តែអ្នកនឹងទន់ខ្សោយនៅពេលអ្នកនៅជុំវិញមនុស្សពាក់ស្បែកចៀម។ មនុស្សចចកពាក់រោមចៀមអាចនឹងលួចគំនិតរបស់អ្នក ដើម្បីធ្វើជារបស់ខ្លួនជាដើម។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនរបស់ចចកពាក់រោមចៀម៖

១) ដើម្បីមុខមាត់ខ្លួន
មនុស្សចចកប្រើប្រាស់អ្នកដទៃដើម្បីតែជាឈ្នាន់ជាន់ដើម្បីទទួលបានអ្វីដែលពួកគេត្រូវការតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់អំពីអ្វីដែលកើតឡើងលើអ្នកដទៃនោះទេ។ មនុស្សបែបនេះចង់ឲ្យអ្នកបាក់មុខនៅកន្លែងធ្វើការដើម្បីឲ្យចៅហ្វាយនាយមើលមកខ្លួន ថាជាមនុស្សល្អ ឡូយអស្ចារ្យ។ 

២) ផ្អែមខាងក្រៅតែលាក់ចង្កូម
ប្រសិនបើចចកបង្ហាញពីអត្តចរិតរបស់ពួកគេ នោះអ្នកដទៃនឹងមិនចូលចិត្តគេឡើយ។ មនុស្សបែបនេះខំប្រឹងធ្វើល្អ ធ្វើចិត្តល្អ ប៉ុន្តែមនុស្សសណ្ដាននេះមិនអាចលាក់ចង្កូមរបស់ខ្លួនបានទេ។ មនុស្សពពួកនេះចូលចិត្តឲ្យអ្នកដទៃគិតថាខ្លួនត្រឹមត្រូវ បើទោះបីខ្លួនបំពានច្បាប់ឬធ្វើខុសក៏ដោយ។ ពេលខ្លះដើម្បីមុខមាត់ខ្លួន កិត្តិយសរបស់ខ្លួនហ៊ានទំលាក់កំហុសទៅលើអ្នកដទៃថែមទៀតផង។ 

៣) ល្បិចពុតត្បុត
ចចកមានជំនាញធ្វើឲ្យមនុស្សនៅជុំវិញខ្លួនទន់ខ្សោយ។ មនុស្សចចកធ្វើដូចជាចូលចិត្តអ្វីដែលអ្នកធ្វើ ហើយឲ្យអ្នកមានអារម្មណ៍ល្អចំពោះការសរសើររបស់ពួកគេ។ នៅពេលពួកគេអាចបញ្ជាអ្នកបានហើយ អ្នកជាប់ក្នុងផ្លែសន្ទូចរបស់ពួកគេហើយ។ នៅកន្លែងធ្វើការ គេធ្វើដូចរួសរាយរាក់ទាក់ ប៉ុន្តែមនុស្សប្រភេទនេះចាប់ផ្ដើមទម្លាក់កិ្ចចការនានាឲ្យអ្នកធ្វើ។ នៅពេលគេឃើញអ្នកមានអារម្មណ៍តប់ប្រមល់ ពួកគេនឹងមកធ្វើដូចជាភ្ងាក់ផ្អើលហើយព្យាយាមយកចិត្តអ្នក។ មនុស្សបែបនេះនឹងបន្តធ្វើអ្វីតាមអំពើចិត្តរបស់ពួកគេ។ 

៤) ល្បិចភូតភរ
នៅពេលមនុស្សចចកព្យាយាមបកស្រាយរឿងរ៉ាវ នោះរឿងរបស់ពួកគេហាក់មិនមានន័យប៉ុន្មានទេដោយសារតែពួកគេព្យាយាមរកលេស បង្កើតសាច់រឿង។ អ្នកងាយស្រួលចាប់កំហុសពួកគេ ហើយសារតែពាក្យសម្ដីមនុស្សមនុស្សប្រភេទនេះគឺមិនពិត ជាលេសឬការដោះសារតែប៉ុណ្ណោះ។ 

៥) ទាក់ទាញទឹកចិត្ត
សត្វចចកដឹងថាពួកគេអាចទាញទឹកចិត្តអ្នកតាមរយៈការបញ្ចុះបញ្ចូល។ ពួកគេដឹងអំពីអ្វីដែលអ្នកត្រូវការនិងចង់បាន ហើយពួកគេនឹងផ្ដល់ឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យអ្នកស្ងប់ចិត្ត។ ប្រសិនបើមេរបស់អ្នកជាសត្វចចកពាក់រោមចៀម នៅពេលអ្នកសុំឈប់សម្រាក មេរបស់អ្នកនឹងព្យាយាមសួរដើម្បីឲ្យអ្នកមានអារម្មណ៍ថាមិនគួរឈប់ ឬឲ្យអ្នកបោះបង់ការឈប់សម្រាកឬអនុញ្ញាតិឲ្យអ្នកឈប់សម្រាកតិចថ្ងៃទៅវិញ៕

ដោយ៖ លង់ វណ្ណៈ 

 

X
5s