រឿង​ដែល​អ្នក​ត្រូវ​ចាំ៖ កុំ​​ធ្វើ​រឿង​នេះ​ដាក់​​ប្រធាន​ផ្នែក​ធនធាន​មនុស្ស (HR) ពេល​​លាឈប់​ពី​ការងារ​



នៅ​ពេល​អ្នក​សម្រេច​លា​ឈប់​ពី​ការងារ តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា​ប្រសិន​បើ​ប្រធាន​ផ្នែក​ធនធាន​មនុស្ស (HR) សួរ​ថា (១) ហេតុ​អ្វី​បាន​ជា​អ្នក​ចាកចេញ? (២) តើ​អ្នក​មាន​សំណើ​អ្វី​ដើម្បី​​ធ្វើ​ឲ្យ​បរិស្ថាន​ការងារ​នៅ​ក្នុង​​​ក្រុមហ៊ុន​នេះ​ល្អ​ប្រសើរ​ជាង​មុន?

សំនួរ​នេះ​បញ្ជាក់​ថា (១)ក្រុមហ៊ុន​ពិត​ជា​មាន​ការ​សោកស្តាយ​ពិតប្រាកដ​មែន​ចំពោះ​​​​ការ​​ចាកចេញ​របស់​អ្នក​ និង​ (២) ក្រុមហ៊ុន​ចង់​កែប្រែ​បញ្ហា​មួយ​ចំនួន​ដែល​អាច​​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ចាកចេញ។ ប៉ុន្តែ​ចម្លើយ​នេះ​មិន​ការពិត​ទាំងស្រុង​ទេ។ នេះ​វា​អាច​មានន័យ​ថា HR ចង់​សាក​ចិត្ត​ថា តើ​មូលហេតុ​​ចាកចេញ​របស់​អ្នក​ពិត​ជា​សមហេតុ​ផល​ឬ​អត់? ឬ​ក៏​​ចង់​ដឹង​ថា អ្នក​ចង់​និយាយ​អ្វី​មិន​ល្អ​ពី​​ក្រុមហ៊ុន និង​ចៅហ្វាយ​របស់​អ្នក​ដែរ​ឬ​ទេ? នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង ហើយ​ត្រៀម​ខ្លួន​ទុកជាមុន​ពីព្រោះ៖ 

១.ប្រធាន​ផ្នែក​​ធនធាន​មនុស្ស​ (HR) មិន​មាន​សិទ្ធិអំណាច​អ្វី​ទៅ​ផ្លាស់ប្ដូរ​ក្រុមហ៊ុន​ទេ
ឧទាហរណ៍​ថា​អ្នក​សម្រេច​លាឈប់​ពី​ការងារ​ដោយសារតែ​​មាន​ការ​ខកចិត្ត​នៅ​ចំណុច​ត្រង់ណា​មួយ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ចំពោះ​អ្នក។ នៅ​ពេល​នោះ​បើ​ទោះបី​ជា​អ្នក​មើល​ឃើញ​ពី​ចន្លោះប្រហោង​ដ៏​ធំ​មួយ​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​ អ្នក​ក៏​មិន​គួរ​ចំណាយ​ពេល​របស់​អ្នក​ទៅ​បកស្រាយ​ពន្យល់ ឬ​ផ្តល់​គំនិត​​ទៅ​កាន់​ប្រធាន​​ផ្នែក​​ធនធាន​មនុស្ស​ (HR) ឲ្យ​ធ្វើ​ការ​កែប្រែ​នោះ​ដែរ។ នេះ​ជា​ការ​ចំណាយ​ពេល​ឥតប្រយោជន៍​ពីព្រោះ​ថា ផ្នែក​ធនធាន​មនុស្ស​មិន​មាន​សិទ្ធិ​អំណាច​ផ្លាស់ប្ដូរ​ក្រុមហ៊ុន​នោះ​ដែរ។ បើ​អ្នក​សម្រេចចិត្ត​ថា លាឈប់​ហើយ គួរតែ​ដាក់​ ពាក្យ​លាឈប់​តែម្តង​ទៅ។ 

២.ប៉ុន្តែ​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ (HR) អាច​បំផ្លាញ​​អាជីព​ការងារ​របស់​អ្នក​បាន
ផ្ទុយ​ពី​ការ​មើល​ឃើញ​ទូទៅ​ថា ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ក្រុមហ៊ុន ការងារ​ប្រចាំ​ថ្ងៃ​របស់​​ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​សមត្ថភាព​បុគ្គលិក​ម្នាក់ៗ​បាន​កាន់តែ​ប្រសើរ​នោះ​ទេ។ ក្រៅ​ពី​តាមដាន​វត្តមាន និង​​រឿង​បើកប្រាក់ខែ​បុគ្គលិក  ការងារ​ចម្បង​របស់​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​​គឺ ការ​គ្រប់គ្រង​ហានិភ័យ និង​ផ្តល់​ភាព​ជឿជាក់​ដែល​អាច​ទុកចិត្ត​បាន។

​ដើម្បី​គាំទ្រ​ការ​លើកឡើង​ខាងលើ​នេះ អ្នក​​អាច​សម្លឹង​មើល​ការ​អន្តរាគមន៍​របស់​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្នុង​រឿង​អាស្រូវ​បៀតបៀន​​​ផ្លូវភេទ​ដែល​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន ។ នៅ​ពេល​​បុគ្គលិក​នារី​ម្នាក់​ទៅ​​ប្រាប់ HR ថា​​ មាន​បុគ្គលិក​ជាន់ខ្ពស់ ​ប្រធាន​ផ្នែក​ថ្នាក់​លើ​ម្នាក់​ ប្រធាន​ក្រុមហ៊ុន ឬ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មក​​បៀតបៀន​ផ្លូវភេទ​​ខ្លួន វា​មិន​ដែល​ធ្វើ​​ឲ្យ​អ្នក​បៀតបៀន​​នោះ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​​ ឬ​ត្រូវ​បាន​ដាក់​វិន័យ​នោះ​ទេ។ ផ្ទុយ​ទៅវិញ វា​ច្រើន​តែ​មាន​លទ្ធផល​ពីរ​យ៉ាង៖

បុគ្គលិក​នារី​ដែល​បាន​លាតត្រដាង​រឿង​នេះ​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ ផ្លាស់ទៅ​​មុខតំណែង​ថ្មី​ដែល​ខ្លួន​​ចង់​ទៅ ​លាឈប់​ពី​​ការងារ​ ឬ​​​ត្រូវ​បាន​គេ​បង្គាប់​ឲ្យ​​កប់​ចោល​រឿង​នេះ​ទុក បើ​មិន​ដូច្នោះ​ទេ បុគ្គលិក​ម្នាក់​នោះ​នឹង​មិន​​អនុញ្ញាត​ឲ្យ​មក​ធ្វើការ​នៅ​ក្នុង​តំបន់​​នេះ​​បាន​ទេ។ រឿង​នេះ​គឺ​វា​​ស្ទើរតែ​ទូទៅ​ទៅ​ហើយ លើកលែង​​តែ HR ​ជា​មនុស្ស​​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​​ និង​មានអំណាច។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​​ចាប់​ផ្តើម​រៀបចំ​​​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​បៀតបៀន​​​ផ្លូវភេទ​។ ប៉ុន្តែ​​​នេះ​មិន​អាច​ផ្លាស់ប្ដូរ​វប្បធម៌​​ក្រុមហ៊ុន​​ដែល​​ត្រូវ​អត់ធ្មត់​នឹង​ការ​យាយី​ផ្លូវភេទ​​បាន​ទេ។ យ៉ាងណាក៏ដោយ វិធី​នេះ ប្រៀប​ដូច​ជា​ការ​ស្តា​មុខមាត់​ក្រុមហ៊ុន​មួយ​ដែល​មើល​ទៅ​ហាក់​យកចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​ការងារ និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គលិក​គ្រប់រូប​​​ទាំង​ការពិត វា​គ្រាន់តែ​ជា​រូបភាព​លាក់បាំង​ភាព​ស្អុយរលួយ​​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន។

​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​​មូលហេតុ​ជា​ច្រើន​ដែល​​បាន​ធ្វើ​ឲ្យ​បុគ្គលិក​លា​ឈប់​ពី​ការងារ។ ប្រសិន​បើ​អ្នក​បាន​​លា​ឈប់​ដោយសារ​រឿង​ខាងលើ​នេះ ​សូម​កុំ​ភ័យ ព្រោះ HR នឹង​សាកសួរ​អ្នក។​ ប៉ុន្តែ​សូម​កុំ​សង្ឃឹម​ច្រើន​ពេក ព្រោះ​​សំនួរ​នោះ​​មិនមែន​ទាក់ទង​ទៅ​នឹង​​រឿង​អាស្រូវ​បៀតបៀន​ផ្លូវភេទ​របស់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​សំនួរ​មួយ​ដែល​ HR ចង់​ដឹង​ថា តើ​អ្នក​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​បាក់​មុខមាត់​​កម្រិត​ណា​នៅ​ពេល​ដែល​អ្នក​ចាកចេញ​ទៅ?

យ៉ាងណាក៏ដោយ ប្រសិន​បើ​អ្នក​ព្យាយាម​ឆ្លើយ​សំនួរ​របស់ HR ក្នុង​គោល​បំណង​មួយ​ដើម្បី​ស្នើសុំ ​ឬ​ទាមទារ​នេះ​ទាមទារ​នោះ ទីបំផុត​ឈ្មោះ​របស់​អ្នក​នឹងអាច​​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ក្រុមហ៊ុន ហើយ​គ្មាន​ផ្លូវ​ដែល​អ្នក​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​វិល​ត្រឡប់​មក​ធ្វើ​ការ​កន្លែង​នេះ​ម្តង​ទៀត​ឡើយ។ បន្ថែម​លើ​នេះ​ ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ឈ្មោះ​ពួកគេ​ធ្វើ​ជា​ខ្នងបង្អែក (Reference) ​នៅ​ពេល​អ្នក​ដាក់​ពាក្យ​ធ្វើ​ការ​នៅ កន្លែង​ថ្មី​ដែរ។

ទោះបី​ជា​បែប​នេះ​ក្តី​នេះ​វា​មិនមែន​ជា​រឿង​​អាក្រក់​ណាស់​ណា​ទេ។ ឧទាហរណ៍​ថា អ្នក​មាន​ចៅហ្វាយ​មិន​ល្អ​ម្នាក់ ហើយ​អ្នក​បាន​រ៉ាយរ៉ាប់​​បញ្ហា​នេះ​ទៅ​កាន់​ HR។ សាក​គិត​បន្តិច​មើល៍ តើ​នឹង​មាន​អ្វី​កើត​ឡើង? ដោយសារ​តែ​ចៅហ្វាយ​របស់​អ្នក​ជា​មនុស្ស​​មាន​ឥទ្ធិពល​ក្នុង​ក្រុមហ៊ុន  HR អាច​នឹង​​រាយការណ៍​រឿង​នេះ​​ទៅ​កាន់​ចៅហ្វាយ​របស់​អ្នក ហើយ​ទីបំផុត​អ្នក​សល់​ឈ្មោះ​ត្រឹមតែ​បុគ្គលិក​ស្អុយ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ក្រុមហ៊ុនតែប៉ុណ្ណោះ​។

នៅ​គ្រប់​ស្ថានភាព​ក្រុមហ៊ុន និង​ការងារ​ទាំងអស់ ប្រសិន​បើ​អ្នក​ត្រូវ​បាន​សាក​សួរ​ពី​មូលហេតុ​​នៅ​ពី​ក្រោយ​ការ​​ចាកចេញ​របស់​អ្នក​ ទោះ​ជា​​មូលហេតុ​របស់​អ្នក​ជា​អ្វី​ក៏ដោយ ជម្រើស​ដ៏​ល្អ​របស់​អ្នក​គឺ​ថា អ្នក​គ្រាន់តែ​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះត្រង់​​ដ៏​គួរឲ្យ​កត់សម្គាល់​ចំនួន​ ៥ សំខាន់ៗ​​របស់​អ្នក​​ទៅ​កាន់ HR ​ដូច​ខាងក្រោម​នេះ៖

១.​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ដែល​អ្នក​ត្រូវ​ចាកចេញ

២.អារម្មណ៍​រីករាយ​ដែល​បាន​ធ្វើ​ការ​នៅ​ទី​នេះ

៣.បង្ហាញ​ពី​មេរៀន​ជា​ច្រើន​ដែល​អ្នក​បាន​រៀនសូត្រ​ពី​​ទី នេះ

៤.​អរ​គុណ​ចំពោះ​ឱកាស​ជា​ច្រើន​ដែល​ទទួល​បាន​ពី​ទី​នេះ​

៥.បង្ហាញ​​ការ​សម្រេចចិត្ត​ដ៏​លំបាក​​​មួយ​ដែល​ត្រូវ​ចាកចេញ។

សូម​ចាំ​ថា ការ​ទាមទារ​​ទៅ​កាន់​ HR នៅ​មុន​ពេល​អ្នក​ចេញ​ វា​​ប្រៀប​ដូច ជា​អ្នក​កំពុង​បង្កើត​សត្រូវ​មួយ​បន្ថែម​ទៀត។ ច្បាប់​សំខាន់​ចុងក្រោយ​របស់​អ្នក​គឺ​ "កុំ​ដុត​បំផ្លាញ​ស្ពាន​​ខ្លួន​ឯង​ចោល​”

ប្រភព៖ Inc 

 

X
5s