តើក្នុងរយៈពេលមួយនាទីក្នុងពិភពឌីជីថលមានអ្វីកើតឡើង?​



ក្នុងឆ្នាំ ២០១៩ ជីវិតរបស់មនុស្សទូទាំងពិភពលោកត្រូវបានហ៊ុំព័ទ្ធទៅដោយទិន្នន័យគ្រប់ប្រភេទ។ ហើយទិន្នន័យទាំងនោះមិនដែលសម្រាកឡើយ។ ទិន្នន័យទាំងនោះបង្កើតឡើងតាមរយៈការចុច ការឡៃ(Like)នៅលើបណ្ដាញទំនាក់ទំនងសង្គម ការចែករំលែក ការធ្វើដំណើរ ការផ្ទេរ និងផ្សេងៗទៀត។ 

តាមរយៈទិន្នន័យមិនដែលសម្រាកជំនាន់ទី ៧ (Data Never Sleeps 7.0) របស់ Domo នោះអ្នកនឹងដឹងអំពីចំនួនទិន្នន័យជាក់លាក់ដែលបង្កើតឡើងរៀងរាល់រយៈពេល១នាទីក្នុងកម្មវិធីនិងក្រុមហ៊ុនមួយចំនួនក្នុងឆ្នាំ២០១៩។ ទៅមើល៍អ្វីកើតឡើងរៀងរាល់រយៈពេល១នាទីក្នុងពិភពលោកបច្ចេកវិទ្យា៖

- ជនជាតិអាមេរិកប្រើប្រាស់ ទិន្នន័យអ៊ិនធឺណេតចំនួន 4,416,720 មេហ្កាបៃ

- អ៊ីម៉ែលចំនួន 188,000,000 ត្រូវបានផ្ញើរចេញ

- សារជាអក្សរចំនួន 18,100,000 ត្រូវបានផ្ញើរចេញ

- កម្មវិធីទូរស័ព្ទដៃចំនួន 390,030 ត្រូវបានដោនឡោត

ខាងក្រោមនេះគឺជាទិន្នន័យជាក់លាក់មួយចំនួនក្នុងរយៈពេល១នាទី៖

- អ្នកប្រើប្រាស់ Netflix ផ្ទាល់់មានចំនួន 694,444 ម៉ោងនៃចំនួនវីដេអូ

- អ្នកប្រើប្រាស់ Instagram ចែករំលែករឿងរ៉ាវ (Story) ចំនួន 277,777 

- អ្នកប្រើប្រាស់ Youtube មើលវីដេអូចំនួន 4,500,000

- អ្នកប្រើប្រាស់ Twitter ផ្ញើរសារចំនួន 511,200

- អ្នកប្រើប្រាស់ Uber ជិះចំនួន 9,772 

បើក្រលែកទៅមើលទិន្នន័យធំៗវិញ យើងឃើញពីតំបន់កំណើនការប្រើប្រាស់ឌីជីថលក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៨៖

- ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃកើនចំនួន ១០០ លាននាក់ ស្មើនឹង ២ភាគរយ

- ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត កើនឡើង ៣៦៧ លាននាក់ ស្មើនឹង ៩.១ ភាគរយ

- ចំនួនអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មមាន ២៨៨ លាននាក់ ស្មើនឹង ៩ភាគរយ

- ចំនួនអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមតាមទូរស័ព្ទដៃមានចំនួន ២៩៧លាននាក់ ស្មើនឹង ១០ភាគរយ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ WEC

 

 

X
5s