ការសិក្សាថ្មីមួយ៖ ញ៉ាំវីតាមីន D ជួយបន្ថយសម្ពាធឈាមឡើងខ្ពស់
ការសិក្សាថ្មីបានបង្ហាញថា ការញ៉ាំវីតាមីន ឌី (D) នឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងជួយសម្រួលដល់ការហាត់ប្រាណឱ្យកាន់តែល្អ។ ការសិក្សានេះគឺធ្វើឡើងដោយមានអ្នកស្ម័គ្រចិត្តត្រូវបានគេផ្ដល់វីតាមីនឱ្យញ៉ាំជារៀងរាល់ថ្ងៃក្នុងរយៈពេល ២សប្ដាហ៍។
ជាលទ្ធផលគឺគេរកឃើញថា អ្នកញ៉ាំវីតាមីនឌីទាំងនោះមានរូបរាងកាន់តែស្រឡូនជាងមុន ហើយធ្ពួកគេងាយស្រួលក្នុងការហាត់ប្រាណដោយមិនចាំបាច់ចំណាយកម្លាំងដូចមុននោះទេ។ សម្ពាធឈាម និងកម្រិតអ័រម៉ូនដែលបង្កើតឱ្យមានភាពធុញថប់ នៅក្នុងខ្លួនរបស់អ្នកស្ម័គ្រចិត្តទាំងនោះបានថយចុះ បើប្រៀបធៀបទៅជាមួយក្រុមមនុស្សទៀត។ នៅប្រទេសអង់គ្លេសវិញ មានមនុស្សប្រហែល ១០លាននាក់ខ្វះវីតាមីនឌី ដោយសារតែពួកគេទទួលរងឥទ្ធិពលពីពន្លឺព្រះអាទិត្យមកលើស្បែករបស់ពួកគេ។ ទោះជាយ៉ាងនេះក្ដី ការសិក្សានេះនៅមានទំហំតូចនៅឡើយ ពោលគឺអ្នកស្រាវជ្រាវកំពុងសិក្សាបន្ថែមទៀត៕