ចំណុចទាំង ៨ ដែលមនុស្សឆ្លាតតែងមានជាប់ខ្លួនជានិច្ច​



ការគ្រប់គ្រងអារម្មណ៍ជារឿងមួយសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស។ តែមិនមែនគ្រប់គ្នាសុទ្ធតែអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានគ្រប់ពេលនោះទេ។ មនុស្សឆ្លាតមិនមែនជាមនុស្សដែលចេះធ្វើការសម្រេចចិត្តក្នុងតាមរបៀបឆ្លាតវៃដូចគ្នា ហើយព្រោះពួកគេគិតថាវាជារឿងសំខាន់ដែលពួកគេត្រូវធ្វើ។ តើចំនុចអ្វីខ្លះដែលមនុស្សឆ្លាតតែងប្រកាន់ជាប់ខ្លួន?

១) រីករាយនឹងអ្វីដែលពួកគេមាន

គ្មាននរណាម្នាក់ដែលគ្មានចិត្តលោភលន់ទេ នរណាក៏ចង់មានចង់បាន តែមនុស្សឆ្លាតម្នាក់មិនប្រើចិត្តលោភលន់ទៅបំផ្លាញអ្នកដទៃទេ គេតែងពេញចិត្តនឹងអ្វីដែលគេកំពុងមាន ហើយព្យាយាមស្វែងរកអ្វីដែលគេចង់បានតាមសមត្ថភាពផ្ទាល់ខ្លួន។

២) ពួកគេតែងចៀសវាងនូវការសួរ “បើវាបែបនេះ... ចុះបើវាបែបនោះ...”

ប្រើប្រយោគសំនួរបែបនេះមានន័យថាអ្នកកំពុងមានការព្រួយបារម្ភ មិនចេះចប់មិនចេះហើយ។ មនុស្សដែលតែងប្រើពាក្យនេះគឺចូលចិត្តធ្វើខ្លួនឲ្យស្មុគស្មាញជាប់ជានិច្ច អ្នកមិនអាចផ្តល់សេរីភាពឲ្យខ្លួនឯងឡើយ។ 

៣) មនុស្សឆ្លាតតែងមានគំនិតវិជ្ជមាន

គំនិតវិជ្ជមានជួយអ្នកឲ្យក្លាយជាមនុស្សល្អម្នាក់បាន ជួយអ្នកពីបញ្ហាស្មុគបានច្រើន អ្នកក៏នឹងក្លាយជាមនុស្សដែលមានការគិតបានវែងឆ្ងាយ។ ពេលអ្នកមានគំនិតវិជ្ជមានវាជួយអ្នកបានច្រើនណាស់ក្នុងការផ្ចង់អារម្មណ៍ ជួយឲ្យអ្នកបង្កើនផលិតភាពការងារបាន។ 

៤) ពួកគេទទួលទានកាហ្វេអ៊ីនមានកម្រិត

យើងដឹងហើយថាកាហ្វេអ៊ីនផ្តល់ផលមិនល្អច្រើនប៉ុន្មានទេដល់សុខភាព វាធ្វើឲ្យមានបញ្ហាសម្ពាធឈាម និងធ្វើឲ្យគេងមិនលក់ស្កប់។ ដូច្នេះមនុស្សឆ្លាតម្នាក់គេដឹងច្បាស់ពីការថែសុខភាព និងមិនញ៉ាំអ្វីឲ្យប៉ះពាល់ដល់សុខភាពទេ។

៥) ពួកគេគេងបានគ្រប់គ្រាន់

ពួកគេគិតពីសុខភាព ការញ៉ាំការគេង និងការសម្រាកជារឿងសំខាន់ដែលពួកគេតែងយកចិត្តទុកដាក់។

៦) គេបំផ្លាញការគិតអាក្រក់ ការនិយាយអាក្រក់ពីខ្លួន

ការនិយាយអាក្រក់ពីខ្លួនឯងជាការបំផ្លាញខ្លួនឯង ហើយការដែលអ្នកដទៃនិយាយអាក្រក់ពីខ្លួនក៏មិនមែនជារឿងមួយដែលអាចឲ្យយើងអភិវឌ្ឍខ្លួនបានដែរ។ 

៧) ពួកគេតែងធ្វើឲ្យទស្សនវិស័យរបស់គេកាន់តែប្រសើរឡើង

មនុស្សឆ្លាតជាមនុស្សដែលមានទស្សនវិស័យចំពោះខ្លួនឯង ហើយគេតែងតែបន្តអភិវឌ្ឍទស្សនវិស័យគេឲ្យបានវែងឆ្ងាយ និងព្យាយាមសម្រេចវាឲ្យបាន។

៨) ដកដង្ហើម

ការឆ្លើយតបនឹងបញ្ហាដែលមនុស្សឆ្លាតតែងធ្វើគឺ ការដកដង្ហើមវែងៗ មិនជះកំហឹងតបដោយមិនបានគិតពិចារណាទេ។ គេតែងធ្វើជាអ្នកដោះស្រាយបញ្ហាដោយសន្តិវិធី និងរកច្រកចេញបានល្អបំផុត។ គេមិនអាចឲ្យភាពតានតឹង ភាពឆេវឆាវយកឈ្នះអារម្មណ៍គេបានទេ គេតែងគ្រប់គ្រងអារម្មណ៍ដោយហេតុផលជានិច្ច។

ដោយ៖ យ៉ាយ៉ា

 

X
5s