មេរៀននៃសេចក្ដីពិតទាំង ៧ របស់លោក ម៉ាកូស អេរីលៀស អធិរាជ្យក្នុងចភពរ៉ូម៉ាំង
លោក ម៉ាកូស អេរីលៀស (Marcus Aurelius) គឺជាអធិរាជ្យក្នុងចភពរ៉ូម៉ាំងពីឆ្នាំ ១៦១ ដល់ ១៨០ នៃគ.ស។ លោកត្រូវបានគេស្គាល់ថាជាអធិរាជមួយក្នុងចំណោមអធិរាជទាំង ៥ ក្នុងសម័យកាលនោះ ដែលមានអំណាច ឥទ្ធិពលខ្លាំងក្លា។ លោកក៏ជាទស្សនវិទូ ដែលពោរពេញទៅដោយអត្ថន័យ អត្ថរស សម្រាប់មនុស្សជំនាន់ក្រោយ។ ខាងក្រោមនេះគឺជាមេរៀននៃសេចក្ដីពិតទាំង ៧ របស់លោក ម៉ាកូស អេរីលៀស៖
១) «គ្មានកន្លែងណាដែលមានភាពស្ងប់ស្ងាត់ គ្មានការរំខាន ជាងព្រលឹងរបស់អ្នកនោះទេ។ អ្នកត្រូវប្រព្រត្តិទៅលើព្រលឹងរបស់អ្នក ហើយហ៊ានប្រឈមមុខនឹងអ្វីដែលរង់ចាំអ្នក»។
ភាពស្ងប់ស្ងាត់ស្ថិតនៅក្នុងខ្លួនរបស់អ្នក។ រាល់បញ្ហាទាំងអស់ស្ថិតនៅក្នុងខ្លួនរបស់អ្នក ដែលជាសន្តិភាពពិត។ អ្នកត្រូវគិតថាចិត្តរបស់អ្នកប្រៀបដូចជាបឹងដែលជ្រៅ បើទោះមានកំហឹង ជម្លោះយ៉ាងណា អ្នកនៅតែមានចិត្តនឹងនរ ស្ងប់ស្ងាត់។
២) «តើពិភពលោកមួយដែលគ្មានការឈឺចាប់អាចមានឬទេ? អីចឹងកុំសួរថាវាមិនអាចមាន»។
អារីស្តូត បានមានប្រសាសន៍ថា ប្រសិនបើអ្នកមិនចង់មានសត្រូវឬការរិះគន់ កុំធ្វើអ្វីទាំងអស់ កុំនិយាយអ្វីទាំងអស់។ តើនរណាខ្លះចង់រស់នៅក្នុងស្ថានភាពបែបនេះ?
ភាពពិបាកនិងការឈឺចាប់គឺជារឿងដែលមិនអាចខ្វះបាន ជាធាតុផ្សំដែលជួយឲ្យការរស់នៅមានតម្លៃមិនអាចកាត់ថ្លៃបាន។ កុំស្វែងរកអ្វីដែលមិនអាចទៅរួច ជីវិតដែលមិនមានការឈឺចាប់និងសេចក្ដីទុក្ខសោក ចូរចាប់ផ្ដើមរុញខ្លួនអ្នកដើម្បីសម្រេចគោលដៅរបស់អ្នក។
៣) «សួរ៖ តើអ្វីដែលមិនអាចដោះស្រាយបានក្នុងស្ថានភាពបែបនេះ? ហេតុអ្វីអ្នកមិនអាចស៊ូទ្រាំជាមួយវា? អ្នកនឹងមានភាពខ្មាសអៀនក្នុងការឆ្លើយជាមិនខាន»។
គ្មាននរណាម្នាក់ល្អអស្ចារ្យរៀងរហូតនោះទេ។ នោពេលអ្នកប្រឈមមុខជាមួយនឹងបញ្ហា អ្នកត្រូវសួរសំនួរទាំងនេះទៅកាន់ខ្លួនអ្នក៖ តើអ្នកធ្លាប់រុញច្រានខ្លួនអ្នកឲ្យបន្តទៅមុខហើយឬនៅ? តើផ្នែកណាមួយដែលពិបាកនឹងជំនះ? តើអ្វីជាជំហានទី១ដែលអ្នកត្រូវដើរ? តើខ្ញុំអាចស្វែងរកការលើកទឹកចិត្តក្នុងថ្ងៃនេះ?
នៅពេលអ្នកចាប់ផ្ដើមសាកសួរខ្លួនអ្នកនូវសំនួរត្រឹមត្រូវ អ្នកនឹងដឹងថាអ្នកនឹងកាន់តែមានភាពខ្លាំងក្លា។ កុំភ្លេចពង្រឹងសមត្ថភាពរបស់អ្នក។
៤) «អ្នកធ្វើឲ្យគេឈឺចាប់ អ្នកនឹងធ្វើឲ្យអ្នកឈឺចាប់។ ធ្វើរឿងអយុត្តិធម៌គឺជាការធ្វើឲ្យខ្លួនឯងអយុត្តិធម៌។ នេះជាការមិនគោរពចំពោះខ្លួនអ្នក។ អ្នកក៏អាចធ្វើរឿងអយុត្តិធម៌ដោយការមិនធ្វើរឿងអ្វីសោះក៏បានដែរ»។
ប្រសិនបើអ្នកនាំយករឿងអវិជ្ជមានទៅកាន់អ្នកដទៃ អ្នកនឹងមើលមកខ្លួនអ្នកជាមនុស្សអវិជ្ជមាន ដែលនេះគំរាមកំហែងខ្លួនអ្នកអំពីភាពរីកចម្រើន។
ការគោរពគឺជាទង្វើដែលត្រលប់មកអ្នកវិញ។ ប្រសិនបើអ្នកគោរពខ្លួនអ្នក នោះអ្នកនឹងគោរពអ្នកដទៃ។ ប្រសិនបើអ្នកដទៃជួបបញ្ហាហើយអ្នកមិនធ្វើអ្វីសោះដើម្បីជួយពួកគេ អ្នកនឹងក្លាយជាមនុស្សមិនអើពើ។
៥) «ដើម្បីយកឈ្នះភាពមិនសប្បុរសគឺការផ្ដល់ភាពសប្បុរស»។
រឿងដែលអ្នកអាចធ្វើដើម្បីយកឈ្នះមនុស្សដែលមិនកំណាញ់គឺការធ្វើចិត្តល្អ។ យកឈ្នះភាពឈ្លើយដោយភាពសុភាពរាបសារ។ បង្រ្កាបជម្លោះដោយការមិនជេរប្រមាថ។
៦) «ក្រោយការស្លាប់ អ្នកនឹងមិនមានការឈឺចាប់ទៀតឡើយ»។
ជំនឿមួយគឺការស្លាប់គឺជាអ្វីដែលអ្នកមិនមានការព្រួយបារម្ភអំពីខ្លួនអ្នក។ ការស្លាប់មិនធ្វើឲ្យមានការឈឺចាប់ទៀតទេ។ លោក Aurelius ជឿថាការស្លាប់គឺជាសេចក្ដីបញ្ចប់នៃសេចក្ដីភ័យខ្លាចទាំងឡាយ។
៦) «ព្រលឹងរបស់អ្នកកំណត់ដោយពណ៌នៃការគិតរបស់អ្នក»។
មនុស្សជាច្រើនហាក់មិនឲ្យតម្លៃទៅលើភាពសំខាន់នៃគំនិតរបស់អ្នក។ សកម្មភាពនិងពាក្យរបស់អ្នកមិនអាចបញ្ជាក់ថាអ្នកជាអ្នកណានោះទេ ប៉ុន្តែវាជាគំនិតរបស់អ្នក របៀបដែលអ្នកគិតនិងអ្វីដែលអ្នកចង់គិត។ អ្នកជាអ្នកណាគឺកំណត់ដោយអ្វីដែលអ្នកគិត។
៧) «ធ្វើអ្វីក៏ដោយឲ្យដូចជាអ្វីដែលអ្នកធ្វើនៅថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក»។
អ្នកមិនអាចគ្រប់គ្រងអតីតកាលនិងអនាគតកាលបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងបច្ចប្បន្នកាលរបស់អ្នកបាន។ អ្នកអាចគ្រប់គ្រងសកម្មភាពរបស់អ្នកដែលអ្នកកំពុងធ្វើក្នុងពេលនេះ។ នៅពេលអ្នកគិតពីបច្ចុប្បន្ននោះអ្នកនឹងឈប់គិតអំពីអតីតកាលនិងឈប់ស្រមើស្រមៃអំពីអនាគតកាល។ ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយរបស់អ្នកតើអ្នកនឹងធ្វើអ្វី?
ដោយ៖ លង់ វណ្ណៈ