តើអ្វីទៅផ្នត់គំនិតអន់ថយ (Fixed mindset) និងផ្នត់គំនិតរីកចម្រើន (Growth mindset)?​



ខួរក្បាលរបស់មនុស្សម្នាក់មានសមត្ថភាពខ្លាំងមិនខុសគ្នាប៉ុន្មាននោះទេ។ អ្វីដែលអ្នកគិតសុទ្ធតែអាចកំណត់ រាំងស្ទះ ឬអភិវឌ្ឍជួយអ្នកឲ្យសម្រេចអ្វីមួយបាន។ តើអ្នកធ្លាប់ឮពាក្យ ផ្នត់គំនិតអន់ថយ (fixed mindset) និងផ្នត់គំនិតរីកចម្រើន (Growth mindset) ឬទេ? 

អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យស្ទែនហ្វដ លោកស្រី Carol Dweck បានធ្វើការបង្ហាញអំពីថាតើផ្នត់គំនិតរបស់មនុស្សម្នាក់ៗមានឥទ្ធិពលទៅលើអ្វីដែលអ្នកចង់សម្រេចឬចង់ជោគជ័យក្នុងជីវិតរបៀបណា?

បើយោងតាមលោកស្រី Dweck ផ្នត់គំនិតមនុស្សមានពីរប្រភេទគឺ៖ ផ្នត់គំនិតអន់ថយ (fixed mindset) និងផ្នត់គំនិតរីកចម្រើន (Growth mindset)។

ផ្នត់គំនិតអន់ថយ៖ ការជឿថាសមត្ថភាពរបស់ខ្លួនមិនអាចផ្លាស់ប្ដូរបាន ធ្វើឲ្យខ្លួនអ្នកគិតតែរឿងនេះដដែលៗ។ ប្រសិនបើមានតែភាពឆ្លាតវៃមានកម្រិត ចរិតលក្ខណៈ ឬសមត្ថភាពក្នុងកម្រិតណាមួយ នោះអ្នកទទួលយកកម្រិតលក្ខណៈនោះដោយអ្នកកំណត់ខ្លួនអ្នកមានតែប៉ុណ្ណឹង ឬមិនអាចរីកចម្រើនបានទៀតទេ។

ផ្នត់គំនិតរីកចម្រើន៖ ក្នុងផ្នត់គំនិតរបស់អ្នក អ្នកគិតថាអ្នកទើបតែចាប់ផ្ដើមការអភិវឌ្ឍតែប៉ុណ្ណោះ។ ផ្នត់គំនិតរីកចម្រើនគឺជាការជឿទៅលើសមត្ថភាពរបស់គឺជាអ្វីដែលអាចអភិវឌ្ឍបានតាមរយៈការខិតខំប្រឹងប្រែង។ បើទោះបីជាមនុស្សសុទ្ធតែមានភាពខុសគ្នាដូចជាទេពកោសល្យ សមត្ថភាព ចំណង់ចំណូលចិត្ត ឬអារម្មណ៍ជាដើម មនុស្សម្នាក់ៗសុទ្ធតែអាចធ្វើការផ្លាស់ប្ដូរនិងអភិវឌ្ឍតាមរយៈការអនុវត្ត និងសិក្សារៀនសូត្របន្ថែម។ 

អត្តចរិតរបស់មនុស្សមានផ្នត់គំនិតអន់ថយ៖

- មិនចូលចិត្តគេចពីស្ថានភាពពិបាកដោយសារតែភាពភ័យខ្លាច ខ្លាចថាខ្លួនមិនឆ្លាតនិងមិនមានសមត្ថភាពគ្រប់គ្រាន

- បាត់បង់ទំនុកចិត្តនៅពេលកិច្ចការងារកាន់តែលំបាក

- ចង់បានការផ្ដល់រង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួន បើទោះបីសម្រេចបានលទ្ធផលតិចតួចក៏ដោយ

-បាក់ទឹកចិត្តនៅពេលជួបឱបសគ្គ បរាជ័យ ការបដិសេធ

- ឆាប់បោះបង់។

អត្តចរិតមនុស្សដែលមានផ្នត់គំនិតរីកចម្រើន៖

- ចង់ជួបភាពពិបាកនិងខិតខំប្រឹងប្រែង

- មានការលើកទឹកចិត្តនៅពេលស្ថិតនៅស្ថានភាពលំបាក

- មិនអនុញ្ញាតិឲ្យកំហុសឬឱបសគ្គរារាំងសក្ដានុពលរបស់ខ្លួន

- ជឿជាក់ថាការខិតខំប្រឹងប្រែងធ្វើការមានសារៈសំខាន់ពីព្រោះតែទេពកោសល្យឬសមត្ថភាពពីធម្មជាតិមិនទាន់គ្រប់គ្រាន់

- ស្រលាញ់អ្វីដែលពួកគេធ្វើ ហើយមិនងាយបោះបង់អ្វីដែលពួកគេចង់ធ្វើ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s