ហេតុផល១០យ៉ាងដែលបង្ហាញថាអ្នកកំពុងវង្វែងក្នុងផ្លូវជីវិតរបស់ខ្លួន​



តើអ្នកធ្លាប់មានអារម្មណ៍ថាបាត់បង់ ឬវង្វែងវង្វាន់ក្នុងជីវិតរបស់អ្នកដែរឬទេ? ក្នុងជីវិតមិនងាយស្រួលនោះទេ ពេលខ្លះអ្នកមានអារម្មណ៍ធ្លាក់ចុះ វង្វែងវង្វាន់ក្នុងជីវិតមិនដឹងថាត្រូវធ្វើអ្វី ស្មុគស្មាញក្នុងជីវិត។ អ្នកត្រូវដឹងពីវិធីសាស្ត្រមួយចំនួនដែលអ្នកត្រូវដឹងនៅពេលអ្នកមានអារម្មណ៍ដូចបាត់ផ្លូវជីវិត។ ខាងក្រោមនេះគឺជាហេតុផលទាំង ១០យ៉ាង ដែលអ្នកគួរដឹង៖

១) បាត់បង់ទំនាក់ទំនងរវាងបេះដូងនិងដួងព្រលឹង

ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងៗទៀតដែលមនុស្សរង្វែងក្នុងជីវិតរបស់ពួកគេគឺការបាត់ទំនាក់ទំនងបេះដូងនិងដូងព្រលឹងរបស់ពួកគេ ដោយសារតែពួកគេផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើការគិតរបស់ពួកគេច្រើនពេក ដូចនេះហើយធ្វើឲ្យពួកគេមិនអាចស្ដាប់លឺសម្លេងដែលចេញពីបេះដូងរបស់ពួកគេ ហើយមិនអាចភ្ជាប់ជាមួយនឹងដួងព្រលឹង។ ពេលខ្លះអ្នកត្រូវធ្វើតាមបេះដូងរបស់អ្នក កុំគិតស្មុគស្មាញវិលវល់ក្នុងខួរក្បាលច្រើនពេក។ 

២) រស់នៅដោយស្ដាប់សម្ដីអ្នកដទៃ

ការរង្វែងក្នុងខ្សែជីវិតដោយសារតែការរស់នៅដោយជឿឬស្ដាប់សម្ដីមនុស្សដទៃ ដោយគិតថាសម្ដីមនុស្សទាំងនោះសុទ្ធតែត្រូវ។ ពួកគេស្ដាប់គំនិត ជឿ លើអ្វីដែលអ្នកដទៃនិយាយ ប៉ុន្តែមិនបានសួរខ្លួនឯងពីសម្ដី ជំនឿ ទាំងនោះថាពិតឬទេ ឬសម្ដីរបស់អ្នកដទៃយ៉ាងណានោះទេ។ ការស្ដាប់តែសម្ដីអ្នកដទៃ ហើយធ្វើដោយមិនបានគិតពិចារណាគឺធ្វើឲ្យអ្នកមិនបានធ្វើអ្វីដែលអ្នកចង់ធ្វើ មិនហ៊ានសម្រេចចិត្តធ្វើអ្វីដែលខ្លួនចង់។

៣) ផ្ដល់តម្លៃទៅលើគំនិតអ្នកដទៃជាងគំនិតខ្លួន

បើទោះបីជាពួកគេមានគំនិត មានការជឿជាក់ទៅលើបេះដូងនិងដួងព្រលឹងក៏ដោយ មនុស្សដែលវង្វែងក្នុងជីវិតមិនសូវមានជំនឿជាក់លើគំនិតរបស់ខ្លួននោះទេ។ ពួកគេតែងតែស្វែងរកគំនិត យោបល់របស់អ្នកដទៃ ហើយគិតថាគំនិតរបស់អ្នកទាំងនោះមានតម្លៃជាងគំនិតរបស់ខ្លួន។

៤) ភាពភ័យខ្លាចគ្រប់គ្រង

បេះដូងបានបិទ ហើយសេចក្ដីភ័ខ្លាចគ្របគ្រងគ្រប់ផ្នែកនៃរាងកាយរបស់ពួកគេ។ ភាពភ័យខ្លាចចូលសន្ធិតក្នុងខួរក្បាល បេះដូង និងការសម្រេចចិត្ត គ្រប់ផ្នែកនៃជីវិត។ ពួកគេជាមនុស្សដែលត្រូវភាពភ័យខ្លាចគ្រប់គ្រង។ ការភ័យខ្លាចគ្រប់យ៉ាងធ្វើឲ្យអ្នកមិនហ៊ានធ្វើអ្វីទាល់តែសោះ។ ដូចនេះ ជំនះភាពភ័យខ្លាច ធ្វើដែលអ្នកភ័យខ្លាច។ 

៥) ផ្លាស់ប្ដូរការគិតចំពោះខ្លួន

មនុស្សដែលរង្វែងក្នុងជីវិតមានការផ្លាស់ប្ដូរការគិតចំពោះខ្លួន។ ពួកគេមើលមិនឃើញពីភាពស្រស់ស្អាត ភាពល្អរបស់ខ្លួន ដោយមិនព្រមទទួលយកការពិត។ ការមើលទៅលើការពិតមើលដូចជាខ្មៅងងឹត។ ពួកគេមើលឃើញអ្វីគ្រប់យ៉ាងមិនសូវមានតម្លៃ។

៦) រស់នៅជិតមនុស្សអវិជ្ជមាន

ការចំនាយពេលច្រើនពេកជាមួយមនុស្សខុសគឺជាផ្នែកមួយដែលធ្វើឲ្យអ្នករង្វែងក្នុងជីវិតរបស់អ្នក។ នៅពេលអ្នករស់នៅជិតមនុស្សដែលតែងតែទាញទម្លាក់អ្នក ពូកែរិះគន់ និយាយដើមអ្នកដទៃ និយាយាតែរឿងគ្មានបានការ គ្មាប្រយោជន៍។ មនុស្សទាំងនោះធ្វើឲ្យខួរក្បាលរបស់អ្នកក្លាយជាកខ្វក់ ពោរពេញដោយភាពអិវជ្ជមាន។ មនុស្សទាំងនេះមិនបានជួយអ្វីដែលអ្នកទេ តែមានតែទាញទម្លាក់អ្នក ធ្វើឲ្យអ្នកពោរពេញទៅដោយភាពអវិជ្ជមាន រង្វែងវង្វាន់ក្នុងជីវិតប៉ុណ្ណោះ។

៧) គំនិតកខ្វក់

Eckhart Tolle មានប្រសាសន៍ថា៖ ‌«ខួរក្បាលគឺជាឧបករណ៍ដ៏អស្ចារ្យ ប្រសិនអ្នកប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ ប្រសិនបើប្រើប្រាស់មិនត្រូវគោលដៅនោះទេ ខួរក្បាលនឹងក្លាយជាគ្មានប្រយោជន៍។ ប៉ុន្តែបញ្ហានេះមិនមែនដោយសារតែពួកគេប្រើប្រាស់ខួរក្បាលរបស់ពួកគេខុសនោះទេ ប៉ុន្តែពួកគេមិនប្រើប្រាស់ខួរក្បាលរបស់ពួកគេតែម្ដង។ នៅពេលអ្នកមិនបានប្រើប្រាស់ខួរក្បាលរបស់អ្នក នោះខួរក្បាលរបស់អ្នកនឹងប្រើប្រាស់អ្នកវិញជាមិនខាន»។ 

នៅពេលខួរក្បាលរបស់អ្នកពោរពេញទៅដោយរឿងអាក្រក់ អវិជ្ជមាន នោះអ្នកមិនអាចធ្វើអ្វីបានទាំងអស់ ដូចនេះអ្នកមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងប្រៀបដូចជារង្វែងវង្វាន់។ ដូចនេះព្យាយាមគិតវិជ្ជមាន ប្រើប្រាស់ខួរក្បាលឲ្យបានល្អ។

៨) ការជឿថាភាពពិតសំខាន់ជាងការសម្រើសម្រៃ

មនុស្សដែលខ្វះការស្រមើស្រមៃ មានអារម្មណ៍ថាបង្ខិតបង្ខំឲ្យគិតតែរឿងដែលត្រឹមត្រូវ តក្ដ ចំពោះអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះពួកគេ។ ពួកគេតែងតែព្យាយាមស្វែងរកការពិតដើម្បីផ្ដល់នូវការពន្យល់ដែលមានហេតុមានផល ដូចនេះហើយធ្វើឲ្យពួកគេមិនអាចដើរទៅមុខបានលឿន ដោយសារតែពួកគេមិនសប្បាយចិត្តដូចគេរំពឹងទុក។ 

៩) ជាប់ក្នុងស្បៃអតីតកាល

ពួកគេជាប់ជំពាក់ជាមួយនឹងអតីតកាល និងរឿងរ៉ាវក្នុងអតីតកាល ដូចនេះហើយពួកគេមិនអាចស្វែងរកពន្លឺ ផ្លូវដើរចេញទៅមុខបានទេ។ មនុស្សទាំងអស់សុទ្ធតែមានកំហុស មានអតីតកាលមិនល្អ តែអ្នកត្រូវចាំថាអ្នកអាចរៀនពីមេរៀននោះ ហើយជៀសវាងការគិតស្មុគស្មាញអំពីវា។ 

១០) ព្យាយាមគ្រប់គ្រងអ្វីគ្រប់យ៉ាង

ជីវិតគឺជាដំណើរនៃធម្មជាតិ ប៉ុន្តែមនុស្សដែលរង្វែងក្នុងជីវិតតែងតែគិតថាគេអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់ពួកគេ។ ដូចនេះហើយពួកគេបាត់បង់សមតុល្យ ធ្វើឲ្យពួកគេមិនអាចគ្រប់គ្រងខ្លួននិងមានអារម្មណ៍ថារង្វែងបាត់បង់។ ពេលខ្លះអ្នកមិនអាចទប់ស្កាត់រឿងអាក្រក់បានទេ មានតែបណ្ដោយទៅតាមដំណើរធម្មជាតិប៉ុណ្ណោះ៕

ដោយ៖ លង់ វណ្ណៈ 

X
5s