រឿង​ ២ យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បីក្លាយ​ជា​សហគ្រិន​ជោគ​ជ័យ​​



អ្វីទៅ​ដែល​ជួយ​ឲ្យ​សហគ្រិន​ម្នាក់​ក្លាយ​ជា​សហគ្រិន​ជោគ​ជ័យ​? មានមនុស្ស​មិន​តិច​ទេ​ដែល​មាន​បំណង​ក្លាយជា​សហគ្រិន តែ​បំណង​មួយ​នោះ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ​ដោយសារកត្តាផ្សេងៗ។

ដូច​នេះ​ តើ​មាន​អាថ៌​កំបាំង​មែន​ទេ​ដែល​នាំ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ជា​សហ​គ្រិន​ដែល​ជោគជ័យ​នៅក្នុ​ងសង្គម? តែ​ធាតុ​ពិ​ត​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ជោគ​ជ័យ​ម្នាក់ក្នុ​ងអាជីវកម្ម នៅពេល​ដែលអ្នក​អា​ច​ដឹង​ច្បាស់​ពី ២ ចំនុច​សំខាន់​ៗ​ខាង​ក្រោម​នេះ៖

១) យល់​ច្បាស់​ពី​មនុស្ស​

ជាពាក្យ​សាមញ្ញៗ​ គ្រាន់​តែ​យល់​ពី​មនុស្ស​។ តែ​នេះជា​ល្បិច​ធំ​ណាស់​ ព្រោះ​ការ​ដែល​យល់​ពី​មនុស្ស​ជួយ​អ្នក​បាន​ច្រើន​ណាស់​ដល់​ដំណើរ​ការ​អាជីវកម្ម​។ មិន​បាច់​គិត​អ្វី​ច្រើន​ទេ អ្នក​គ្រាន់​តែ​ពិ​ចារណា​បន្តិ​ច​ថា ក្នុ​ងនាម​ជា​អ្នក​លក់​ម្នាក់ ការ​លក់​ទំនិញ​ឬ​សេវាកម្មដល់​អតិថិជន​​គឺ​លក់ឲ្យ​មនុស្ស ទោះ​បី​ទំនិញ​នោះ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​សត្វ ឬ​រុក្ខជាតិ​នៅ​នៅ​តែ​មនុស្ស​ជា​អ្នកមកទិញ។ ​​

ជាអ្នក​លក់​ពូកែ​អាច​ដឹង​ច្បាស់​ថា​នរណា​ជា​អតិថិជន​ពិតប្រាកដ​របស់​ខ្លួន​ ផលិត​ផល​ឬ​សេវាកម្ម​របស់​ខ្លួន​លក់​ទៅ​សម្រាប់​អតិថិជន​ក្នុ​ងថ្នាក់​ណា មនាកម្រិត​ជីវភាព​ប៉ុនណា​ មនុស្ស​បែបណា​ដែល​អាច​ទទួល​យក​ផលិត​ផល​ ឬ​សេវាកម្ម​នោះ​បាន​។ លើស​ពី​នេះ​ បន្ទាប់ពី​លក់​និង​ស្គាល់​អតិថិជន​បាន​មួយ​រយៈ អ្នក​លក់​ពូកែ​អាច​កត់​សម្គាល់​បាន​ថា អតិថិជន A ម្នាក់​មាន​ចំណង់​ចំណូល​ចិត្ត​បែបណា គាត់​ត្រូវ​ការ​លក្ខណៈពិសេស​បែបណា​លើផលិត​ផល​យើង គាត់ជាមនុស្ស​សាមញ្ញឬ​ជាមនុស្ស​មិន​ចូល​ចិត្ត​ផ្តល់​ភាពស្មុគ​ស្មាញច្រើន​ដល់​យើង​ទេ។ ពេលអ្នក​អាច​ស្គាល់​ប្រភេទ​មនុស្ស​ច្រើនវា​ធ្វើ​ឲ្យ​អ្នក​ងាយ​សម្របខ្លួន​នៅក្នុ​ងសង្គម​ មាន​ឱ​​​កាស​ច្រើន​ដើម្បីទាញ​ផល​ចំនេញ​ក្នុ​ង​អាជីវកម្ម​ ហើយ​អ្នក​នឹង​ក្លាយ​ជា​សហគ្រិន​មួយ​រូប​ដែល​ជោគជ័យ​។

មិន​ត្រឹម​តែ​សហគ្រិន​ទេ នរណា​ក៏​ដោយ​ឲ្យ​តែ​មាន​សមត្ថភាព​ឆាប់​មើល​យល់​ចិត្ត​មនុស្ស​ ដឹងពី​តម្រូវ​ការ​មនុស្ស​នៅជុំវិញ​ខ្លួន​ច្រើន​ ស្គាល់ពី​ចរិតមនុស្ស​ នោះ​បង្ហាញ​ថា​អ្នក​ជាមនុស្ស​ដែល​ពោរពេ​ញ​ទៅ​ដោយ​ភាពជា​អ្នក​ដឹក​នាំ​និង​ជា​មនុស្ស​ដែល​អាច​ងាយ​បង្កើត​មិត្ត​ភាពជាមួយ​អ្នក​ជុំ​វិញ​ខ្លួន​បាន​ងាយបំផុត។ អ្នកក៏​នឹ​ង​ក្លាយជាមនុស្ស​ម្នាក់​ដែល​មាន​ភាព​ជោគជ័យ​ក្នុ​ងការ​ដឹក​នាំដូចគ្នា។

២) យល់​ពី​បរិ​បទសេដ្ឋកិច្ច​

ធម្មតា​ទេ​ការ​រក​ទទួល​ទាន​គឺ​ត្រូវ​ដឹង​ច្បាស់​បំផុត​ពៅ​បរិ​បទ​សេដ្ឋ​កិច្ច​សង្គម​។ សហគ្រិន​ល្អ​មួយ​រូប​គាត់​ធ្វើ​ការ​តាម​ដាន​ខ្លាំង​ណាស់​ពី​ដំណើរ​វិវដ្ត​សេដ្ឋ​កិច្ច​ប្រទេស សេដ្ឋ​កិច្ច​តំបន់ និង​សេដ្ឋ​កិច្ច​ពិភព​លោក​ សួរ​ថា​ហេតុ​អ្វី​មែនទេ? ចម្លើយនោះគឺ​ថា​ការ​រក​ស៊ី​គឺ​ជា​ការ​ធ្វើ​ឲ្យ​មានដំណើរ​ ​និង​ផ្តល់​ចរន្ត​ក្នុ​ង​ប្រព័ន្ធ​សេដ្ឋ​កិច្ច។ ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​ គាត់​ដឹង​ច្បាស់​ណាស់ថា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​គាត់​កំពុង​រស់​នៅ​ជា​ប្រទេសដែល​មាន​​បរិបទ​សេដ្ឋ​កិច្ច​ដូច​ម្តេច សេដ្ឋ​កិច្ច​កំពុង​រីក​ចម្រើន សេដ្ឋ​កិច្ច​ដែល​មាន​ស្ថិរភាព សេដ្ឋ​កិច្ច​ដែល​កំពុ​ង​​ដាំ​ក្បាល​ចុះ ឬ​សេដ្ឋកិច្ច​​ដែល​កំពុង​ងើប​រើប​ឡើង​វិញ។ គេ​យល់​ច្បាស់​ពី​និន្នាការ​សេដ្ឋ​កិច្ច​ ហើយ​គេ​ក៏​អាច​ក្តាប់​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​ការ​ដំណាក់​កាល​នីមួយ​ៗ​របស់​សេដ្ឋកិច្ច​៕

ដោយ៖ យ៉ាយ៉ា

 

X
5s