ប្រុសៗគួរដឹងសញ្ញាទាំង ១០ បង្ហាញថានាងពិតជាមនុស្សស្រីដែលល្អបំផុតសម្រាប់អ្នក​



លើលោកនេះគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះទេ តែការដែលអាចស្វែងរកនរណាម្នាក់ល្អសម្រាប់ខ្លួនឯងបានជារឿងមួយដែលអស្ចារ្យបំផុត។ 

ពិតណាស់ក្នុងជីវិតគូ អ្នកមិនអាចស្វែងរកមនុស្សដែលសក្តិសមនឹងបំណងប្រាថ្នាដែលអ្នកចង់បានទេ តែអ្នកត្រូវដឹងថាទោះជាយ៉ាងណាអ្នកនៅតែអាចស្វែងរកមនុស្សម្នាក់ដែលអត់ទ្រាំនឹងចរិតរបស់អ្នកបាន ក្នុងនោះដែរមនុស្សប្រុសម្នាក់អាចទទួលស្គាល់ថាខ្លួនរកឃើញមនុស្សស្រីដែលល្អសម្រាប់ខ្លួនតាមសញ្ញាទាំង ១០ ដែលមានក្នុងខ្លួននារីម្នាក់នោះ៖

១) នាងតែងលើកទឹកចិត្តឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់

នាងជាមនុស្សម្នាក់ដែលតែងលើកទឹកចិត្តឲ្យអ្នកធ្វើរឿងល្អដើម្បីខ្លួនឯងអ្នក ដើម្បីគ្រួសារ និងដើម្បីសង្គមដូចជាលើកទឹកចិត្តឲ្យអ្នកខំប្រឹងរៀន មិនបោះបង់ចោលក្តីស្រមៃរបស់អ្នក និងព្យាយាមមធ្វើឲ្យអ្នកបានសម្រេចក្តីសុបិនឲ្យបាន។

២) នាងដឹងពីចំនុចខុសគ្នា ឬចំនុចប្លែកគ្នារវាងអ្នកនឹងនាង

នាងជាមនុស្សស្រីម្នាក់ដែលមិនចូលចិត្តអូសទាញបញ្ហាចូលមកក្នុងទំនាក់ទំនងរវាងអ្នកទាំងពីរឡើយ បើនាងដឹងច្បាស់ថានាងកំពុងយល់ច្រលំនាងនឹងព្យាយាមស្តាប់អ្នក ហើយនាងក៏ចង់ឲ្យអ្នកស្តាប់នាងដូចគ្នាតែនាងមិនដែលបង្ខំអ្នកឲ្យជឿនាងទេ ព្រោះនាងចង់ឲ្យអ្នកពិចារណា។

៣) នាងតែងធ្វើជាអ្នកគាំទ្រសំខាន់បំផុតរបស់អ្នក

ក្រៅពីគូស្នេហ៍ នាងគឺជាមិត្តដ៏ល្អបំផុតរបស់អ្នកដែលព្យាយាមជំរុញអ្នកឲ្យសម្រេច ដើរទៅដល់គោលដៅដែលអ្នករំពឹង ហើយនាងក៏ជាមនុស្សម្នាក់ដែលតែងបង្ហាញភាពរីករាយខ្លាំងដំបូងគេសម្រាប់ភាពជោគជ័យរបស់អ្នក។

៤) នាងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកសំណាងបំផុតដែលជ្រើសរើសយកនាងមកនៅក្បែរខ្លួន

ដោយសារអំណាចនៃកំលាំងវិជ្ជមានក្នុងខ្លួននាង ធ្វើឲ្យអ្នកតែងមានអារម្មណ៍ថាលើលោកនេះអ្នកនាងជាងគេដែលមានមនុស្សស្រីល្អម្នាក់នៅក្បែរខ្លួន ចាំលើកទឹកចិត្ត និងរួមសុខរួមទុក្ខជាមួយអ្នកគ្រប់ពេល។

៥) នាងមិនបញ្ចេញកំហឹងដោយមិនបានគិតទេ

មនុស្សស្រលាញ់គ្នា គ្មាននរណាដែលថាមិនចេះប្រច័ណ្ឌទេ តែមនុស្សស្រីដែលល្អ ចង់ធ្វើជាគូអនាគតពិតប្រាកដរបស់អ្នក នាងគ្មានទម្លាប់ប្រច័ណ្ឌផ្តេសផ្តាស់ខុសរឿងទេ។ ធ្វើអ្វីក៏ដោយនាងតែងឈរលើហេតុផលជានិច្ចដើម្បីរក្សាទំនាក់ទំនងមួយនេះឲ្យបានល្អ។

៦) នាងមិនធ្វើអ្វីឲ្យប៉ះពាល់ដល់អារម្មណ៍អ្នក

បើនាងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនប្រច័ណ្ឌអ្នក ហេតុអ្វីដែលនាងត្រូវធ្វើខ្លួនមិនសមរម្យដើម្បីឲ្យអ្នកប្រច័ណ្ឌនោះ។ ពិតណាស់មនុស្សជាច្រើននិយាយថាទាល់តែប្រច័ណ្ឌទើបហៅថាស្រលាញ់ តែមនុស្សដែលទាមទារសុភមង្គលក្នុងគ្រួសារពិតប្រាកដ មិនយករឿងប្រច័ណ្ឌមកពិសោធន៍ហើយបង្កជាជម្លោះទៅវិញទេ។

៧) នាងមានគោលដៅផ្ទាល់ខ្លួន តែនាងនៅតែត្រូវការទំនាក់ទំនងដែលមានវត្តមានអ្នកដើម្បីសម្រេចវា

ប៉ុន្មានចំនុចខាងលើអាចបង្ហាញថា នាងជាមនុស្សស្រីដែលរឹងមាំគ្រប់គ្រាន់ម្នាក់។ នាងច្បាស់ជាមានគោលដោសម្រាប់ជីវិតរបស់នាង តែនាងមិនអត្មានិយមធ្វើការងារដែលនាងចង់បានដោយរឹងទទឹងទេ មានន័យថារាល់ការសម្រេចជោគជ័យនាង នាងត្រូវការធ្វើវាជាក្រុមជាមួយអ្នកនិយាយរួមគឺមានវត្តមានអ្នក។

៨) នាងតែងទុកគំលាតមួយសម្រាប់អ្នក

មនុស្សស្រីល្អម្នាក់មិនដែលទាមទារ ឬចូលចិត្តដាក់សម្ពាធលើអ្នកទេ ព្រោះនាងដឹងច្បាស់ថាការដែលនៅក្រោមបញ្ជា និងរស់ក្រោមសម្ពាធវាពិបាកប៉ុនណា តែអ្នកក៏ត្រូវទុកគំលាតមួយសម្រាប់នាងដូចគ្នាដែរ។

៩) នាងតែងចំណាយពេលជាមួយគ្រួសារ និងថាគ្រួសារអ្នកឬគ្រួសារនាង

ដោយសារនាងជាមនុស្សដែលឲ្យតម្លៃលើទំនាក់ទំនងគ្រួសារជាជាងទំនាក់ទំនងផ្សេង។ ម្យ៉ាងវិញទៀត នាងកំពុងត្រៀមបង្កើតគ្រួសារមួយជាមួយអ្នក ដូចនេះនាងតែព្យាយាមចំនាយពេលជាមួយគ្រួសារដើម្បីស្វែងរកបទពិសោធន៍បន្ថែមក្នុងជីវិតគ្រួសារនេះ។

១០) មនុស្សស្រីល្អម្នាក់ មិនរំពឹងអ្វីដែលគ្មានហេតុផលពីទំនាក់ទំនងអ្នកទេ

ដូចដែលបានលើកឡើងនៅចំនុចខាងលើថា នាងជាមនុស្សដែលតែងឈរលើហេតុផលជានិច្ច ដូចនេះនាងមិនរំពឹងអ្វីមួយដោយគ្មានហេតុផលលើទំនាក់ទំនងរវាងអ្នកនិងនាងទេ។ អ្វីដែលនាងត្រូវការគឺក្តីស្រលាញ់ដ៏ស្មោះត្រង់មួយពីអ្នក៕

ដោយ៖ យ៉ាយ៉ា

 

X
5s