តើអ្វីជាកម្មសិទ្ធិបញ្ញា? ហេតុអ្វីបានជាកម្មសិទ្ធិបញ្ញាសំខាន់ចំពោះអាជីវកម្ម?
កម្មសិទ្ធិបញ្ញា គឺជាច្បាប់របស់គំនិតឬច្បាប់រក្សាតម្លៃរបស់គំនិតដែលបានអនុម័តស្ទើរតែទាំងអស់ ដោយរាជរដ្ឋាភិបាលបានផ្តល់ឲ្យអ្នកបង្កើតច្បាប់ដើមមានសិទ្ធិយ៉ាងពិសេសចំពោះវា ក៏ប៉ុន្តែវាមានរយៈពេលកំណត់ណាមួយ។
ជនទាំងឡាយណាដែលប្រើប្រាស់បញ្ញាខួរក្បាលធ្វើជាពលកម្ម ហើយរកឃើញវត្ថុអ្វីមួយ ឬរូបមន្តផលិតអ្វីមួយមុនគេ ជននោះត្រូវច្បាប់ទទួលស្គាល់ថា ជាម្ចាស់ស្នាដៃ ឬផលិតផលនៃការរកឃើញនោះ។ ស្នាដៃដែលបានមកពីការស្រាវជ្រាវរកឃើញមុនគេនោះហើយ គឺជាកម្មសិទ្ធិបញ្ញារបស់ជននោះ ហើយអ្នកដែលប្រើពលកម្មបញ្ញា និងដើមទុនសម្រាប់ផលិតកម្មនោះ មានសិទ្ធិស្របច្បាប់ក្នុងការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីផលិតផលដែលខ្លួនបានរកឃើញ។ ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវបង្កើតវត្ថុ ឬទំនិញថ្មីៗទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ចេញមុខការពារផលប្រយោជន៍នៃផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈ ដែលជាស្នាដៃដើមរបស់អ្នកដែលរកឃើញមុនគេ។
សហបំណងនៃការបង្កើតកម្មសិទ្ធិបញ្ញានេះ គឺដើម្បីលើកទឹកចិត្តដល់អ្នកបង្កើតនូវការងារថ្មីៗដែលផ្តល់ឲ្យអ្នកនិពន្ធ គ្រប់គ្រងបាននូវចំណូលពីការបង្កើតរបស់គេ។ កម្មសិទ្ធិបញ្ញាគឺអាចនិយាយបានថា វាជាអធិបតេយ្យភាពដែលមានន័យថា អ្វីដែលពួកគេធ្វើមិនបានពង្រីកឲ្យរួចផុតពីការគ្រប់គ្រងនៃរដ្ឋណាមួយទេ លុះត្រាតែរដ្ឋនោះបានចូលរួម និងកិច្ចព្រមព្រៀងជាអន្តរជាតិ។ សព្វថ្ងៃនេះ បើទោះបីជាមានការទាក់ទងជាមួយនឹងប្រទេសជាច្រើនតែ មានការចូលរួមមានចំនួនតិចតួចក្នុងការព្រមព្រៀង កំឡុងពេលដែលមានទ្រង់ទ្រាយនៃច្បាប់កម្មសិទ្ធិបញ្ញាជាតិ បានធ្វើឲ្យបមាណីយកម្ម ទៅក្នុងកិច្ចព្រមព្រាងកម្មសិទ្ធិបញ្ញាអន្តរជាតិ។
លោកមេធាវី កុយ គន្ធី ឲ្យនិយមន័យកម្មសិទ្ធិបញ្ញាថា ជាការប្រើប្រាស់ពលកម្មខាងគំនិតប្រាជ្ញារបស់អ្នកណាម្នាក់ ហើយអាចទាញយកផលប្រយោជន៍ពីពលកម្មខាងគំនិតប្រាជ្ញានោះ៖ «កម្មសិទ្ធិបញ្ញា គឺជាទ្រព្យមួយដូចជាឡាន ដូចជាផ្ទះមួយអ៊ីចឹងដែរ តែខុសគ្នាត្រង់ថា ឡាន ឬផ្ទះមានរូប រីឯកម្មសិទ្ធិបញ្ញាវិញកើតចេញពីការសម្ដែងបញ្ញារបស់អ្នកណាម្នាក់ ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គម ដូចជាកេរ្តិ៍ក្នុងសង្គមជាដើមពីការសម្ដែងនេះ»។ ឧទាហរណ៍ជាក់ស្តែងដូចជា កាលពីចុងឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រគល់លិខិតទទួលស្គាល់កម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន ៧៣បទ ដែលជាស្នាដៃផ្ទាល់របស់លោក ស៊ិន ស៊ីសាមុត ទៅឲ្យកូនប្រុស និងភរិយារបស់លោក។ បទចម្រៀងដែលលោក ស៊ិន ស៊ីសាមុត និពន្ធផ្ទាល់ដៃទាំងនោះមានដូចជា មាន់រងាវ រឿងខ្ញុំ ថាវរី នឹកគ្រប់វេលា និងរឿងស្នេហ៍ខ្ញុំ ជាដើម។ ទោះជាយ៉ាងណា បើតាមច្បាប់កម្ពុជា សមាជិកគ្រួសាររបស់លោក ស៊ិន ស៊ីសាមុត មានកម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន ៧៣បទនោះតែក្នុងរយៈពេលប្រមាណ ៩ឆ្នាំទៀតប៉ុណ្ណោះ បើគិតត្រឹមឆ្នាំ២០១៧ នេះ។
កម្មសិទ្ធិបញ្ញានេះមានសារៈសំខាន់ចំពោះអាជីវកម្ម
នៅពេលអាជីវកម្មកំពុងបង្កើតវត្តមានរបស់ខ្លួននៅលើទីផ្សារ ការការពារនិងគ្រប់គ្រងកម្មសិទ្ធិបញ្ញារបស់វាគឺ មានសារៈសំខាន់ព្រោះវាអាចមានន័យថាភាពខុសគ្នារវាងជោគជ័យឬបរាជ័យ។ ហេតុដូច្នេះហើយបានជាវាមានសារៈសំខាន់សម្រាប់អាជីវកម្ម ដោយម្ចាស់អាជីវកម្មនីមួយៗត្រូវយល់ដឹងអំពីទំរង់នៃកម្មសិទ្ធិបញ្ញាខុសៗគ្នា បើវាជាអ្វីដែលអ្នកបង្កើតដោយផ្ទាល់ខ្លួនពិតមែនត្រូវធ្វើការចុះបញ្ជីដើម្បីចៀសវាងការលួចចម្លងស្នាដៃ នាំឲ្យបាត់បង់ប្រយោជន៍ផ្ទាល់ខ្លួនដោយអាសារបង់។
ការចុះកម្មសិទ្ធិបញ្ញានេះត្រូវបានបែងចែកជាផ្នែកៗ តាមប្រភេទស្នាដៃរបស់អ្នកបង្កើត ក្នុងនោះមានដូចជា៖
ក) ព័ត៌មានសម្ងាត់ Confidential information
កាតព្វកិច្ចនៃការរក្សាទំនុកចិត្តគឺស្ថិតនៅក្រោមកិច្ចសន្យា ឬការកំណត់នៃច្បាប់ទូទៅមួយ កាតព្វកិច្ចក្រោមច្បាប់ទូទៅអាចកើតឡើងពីទំនាក់ទំនងពិសេសមួយ (រវាងនិយោជកនិងនិយោជិក) ឬជាកន្លែងដែលព័ត៌មានដែលត្រូវបានកំណត់ឲ្យទទួលដោយដឹងដោយបុគ្គលដែលគួរតែដឹង ឬចាត់ទុកថាព័ត៌មាននោះជាការសម្ងាត់សម្រាប់បុគ្គលណាខ្លះ។ ឧទាហរណ៍ដូចជាគ្រោងការដេញថ្លៃក្នុងគម្រោងណាមួយរបស់ក្រុមហ៊ុន គឺ មានបុគ្គលភាគតិចបំផុតក្នុងក្រុមហ៊ុនដែលអាចទទួលបានព័ត៌មាននេះ ការធ្វើបែបនេះចៀសវាងការបាត់បង់ផលប្រយោជន៍ធំបើមានការលេចធ្លាយព័ត៌មានទៅខាងក្រៅ។
ខ) ការរក្សាសិទ្ធិ (Copyright)
ការរក្សាសិទ្ធិត្រូវបានឃើញជាញឹកញាប់ចំពោះស្នាដៃតែងនិពន្ធ អក្សរសាស្ត្រ សិល្បៈតន្ត្រី និងស្នាដៃជាច្រើនក៏ដូចជាមូលដ្ឋានទិន្នន័យដើមសម្លេងថតខ្សែភាពយន្តការចាក់ផ្សាយកម្មវិធីខ្សែកាបនិងការរៀបចំអក្សរនៃការបោះពុម្ពផ្សាយជាដើម។ តែការរក្សាសិទ្ធិនេះមានរយៈពេលកំណត់ជាក់លាក់មួយដូចជា ៥០ឆ្នាំ ៧០ឆ្នាំ ឬ ១០០ឆ្នាំ ទៅប្រភេទកម្មសិទ្ធិនីមួយៗ។
គ) សិទ្ធិមូលដ្ឋានទិន្នន័យ Database right
កម្មសិទ្ធិករនៃសិទ្ធិមូលដ្ឋានទិន្នន័យមានសិទ្ធិក្នុងការអនុវត្តឬផ្តល់សិទ្ធិឱ្យអ្នកដទៃទាញយកឬប្រើប្រាស់ឡើងវិញទាំងអស់ឬផ្នែកសំខាន់នៃមាតិកានៃមូលដ្ឋានទិន្នន័យការពារ។ មូលដ្ឋានទិន្នន័យត្រូវបានការពារនៅពេលដែលមានការវិនិយោគច្រើន ក្នុងការទទួលការផ្ទៀងផ្ទាត់ឬការបង្ហាញមាតិកានៃទិន្នន័យ ហើយសិទ្ធិនេះមានភាពដាច់ដោយឡែកពីការរក្សាសិទ្ធិ។ រយៈពេលនៃសិទ្ធិមូលដ្ឋានទិន្នន័យគឺ ១៥ ឆ្នាំរាប់ចាប់ពីចុងបញ្ចប់នៃឆ្នាំប្រតិទិនដែលការបង្កើតមូលដ្ឋានទិន្នន័យត្រូវបានបញ្ចប់ឬវាត្រូវបានប្រើឡើងវិញជាលើកដំបូង។
ឃ) ការរចនា Designs
ការរចនាអ្វីមួយថ្មីក៏អាចធ្វើការចុះបញ្ជីរក្សាទុកជាកម្មសិទ្ធិរបស់ខ្លួនបានដែរ។ ជាក់ស្តែងបើការរចនាអ្វីមួយថ្មីនេះមានប្រយោជន៍ច្រើនដល់សាធារណៈជនទូទៅប្រើប្រាស់ អ្នកអាចនឹងមិនទទួលបានការអនុញ្ញាត្តក្នុងការចុះបញ្ជីឡើយ គ្រាន់តែអាចឲ្យអ្នកមានអ្វីមួយជាសម្គាល់ ដូចជាតួអក្សរណាមួយសម្គាល់តំណាងឲ្យស្នាដៃរបស់អ្នក ហើយស្នាដៃមួយនោះនឹងអាចឲ្យសាធារណៈជនប្រើប្រាស់បានទូទៅ។ រយៈពេលនៃការចំបញ្ជីលើការរចនាថ្មីនោះគឺ ៥ឆ្នាំម្តង ហើយធ្វើការចុះបញ្ជីម្តងទៀតសម្រាប់ ៥ឆ្នាំបន្ទាប់ទៀតយ៉ាងយូរបំផុតនៃអាយុកាលស្នាដៃអ្នកគឺ ២៥ឆ្នាំ។
ង) គំរូប៉ាតង់ Patent
ប៉ាតង់ផ្តល់ឱ្យអ្នកបង្កើតនូវសិទ្ធផ្តាច់មុខក្នុងរយៈពេលកំណត់ ដើម្បីការពារអ្នកដទៃពីការប្រើប្រាស់ការបង្កើតរបស់គាត់ដោយគ្មានការអនុញ្ញាត។ គំរូប៉ាតង់មានដូចជា៖
១) ប្រលោមលោក
២) គំរូសម្រាប់ឧស្សាហកម្មណាមួយ
៣) គំនិតច្នៃប្រឌិតថ្មីមួយ (ឧទាហរណ៍ប៉ាតង់ក្នុងការផលិតរថយន្តមួយ)រយៈពេញពេញលេញនៃការចុះគំរូប៉ាតង់គឺ ២០ឆ្នាំ តែអ្នកអាចស្នើចុះប៉ាតង់រយៈពេលខ្លីត្រឹម ១០ឆ្នាំបាន។
ច) ម៉ាកសញ្ញាលើផលិតផលអាជីវកម្ម Trade mark
វាជាការបញ្ចាក់ពីម៉ាកទំនិញ ឬសេវាកម្មមួយដែលរក្សាបានសិទ្ធិថាវាជារបស់យើងផ្ទាល់ គ្មានជនណាអាចយកផលិតផល ឬសេវាកម្មមួយនេះទៅធ្វើអាជីវកម្មហើយដាក់ឈ្មោះជារបស់គេផ្ទាល់បានឡើយ ក្នុងអំឡុងដែលពេលមានការចុះបញ្ជីត្រឹមត្រូវដើម្បីគ្រប់គ្រងលើផលិតផលសេវាកម្មនោះ។ វាមានរយៈពេល ១០ឆ្នាំ តែវាអាចចុះបញ្ជីថ្មីម្តងទៀតនៅខណៈដែលផុតរយៈពេល ១០ឆ្នាំនោះដោយអ្នកគ្រាន់តែចំនាយថ្លៃសេវាតាមការកំណត់បីខាងក្រសួងប៉ុណ្ណោះ៕
ដោយ៖ យ៉ាយ៉ា