ឃ្លាខ្លឹមៗទាំង ៥ក្នុងភាសាអង់គ្លេស ដែលអ្នកសិក្សាគួរដឹង​



ថ្ងៃនេះ​យើង​នាំ​គ្នា​មក​សិក្សា​អំពី​ឃ្លា​ដ៏​ចាប់​អារម្មណ៍​មួយ​ចំនួន​របស់​ភាសា​អង់គ្លេស ដែល​អាច​ធ្វើឲ្យ​អ្នក​ដែល​ជា​អ្នក​សិក្សា​ប្លែក​អារម្មណ៍​ព្រម​ជាមួយ​គ្នា​នឹង​បង្កើន​ការ​យល់ដឹង​របស់​អ្នក​ទៅលើ​ភាសា​អង់គ្លេស​ផង​ដែរ។ ឃ្លា​ទាំងនោះ​មាន​ដូចជា៖

១) To step on it = បន្ថែម​ល្បឿន ឬ​ប្រញាប់​ឡើង លឿន​ឡើង !

ឧទាហរណ៍: Could you please step on it ? We must arrive before the meeting starts. «តើ​អ្នក​អាច​បន្ថែម​ល្បឿន​បាន​ទេ ? ពួក​យើង​ត្រូវ​ទៅ​ឲ្យ​ដល់​មុន​ការ​ប្រជុំ​ចាប់ផ្ដើម។»

២) Crunch time = នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ជា​បន្ទាន់

 ឧទាហរណ៍: Our earth is getting hotter and hotter. It's crunch time that humanity needs to be concerned about their environment and to make a decision about whether or not to change their lifestyles. «ផែនដី​របស់​យើង​កាន់តែ​ក្ដៅ​ទៅ​ៗ​ហើយ។ វា​គឺជា​ពេលវេលា​ដ៏​តានតឹង​មួយ​ដែល​មនុស្សជាតិ​ចាំបាច់​ត្រូវ​ខ្វាយខ្វល់​ពី​បរិស្ថាន​របស់​ពួកគេ និង​ធ្វើការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ផ្លាស់ប្ដូរ​របៀប​រស់នៅ​របស់​ខ្លួន​ឬ​អត់។»

៣) My bad! = ជា​ឃ្លា Slang មួយ​នៅ​ក្នុង​ភាសា​អង់គ្លេស​ដែល​មានន័យ​ថា «សុំទោស» និង​ប្រើ​សម្រាប់​ទទួល​ស្គាល់​ថា​អ្នក​បាន​ធ្វើ​ខុស​អ្វីមួយ

ឧទាហរណ៍: I forgot to bring your book with me. My bad ! «ខ្ញុំ​ភ្លេច​យក​សៀវភៅ​របស់​អ្នក​មក​ជាមួយ​បាត់​ហើយ។ សុំ​ទោស​ផង!»

៤) To wait for the dust to settle = រង់ចាំ​ឲ្យ​រឿង​អ្វីមួយ​ស្ងប់ស្ងាត់​សិន

 ឧទាហរណ៍:

A: I talked to my father about the new iPhone that has just released, and he got angry when I asked him to buy one for me.

B: You should wait for the dust to settle and talk to him again when he calms down.

 A: ខ្ញុំ​បាន​និយាយ​ជាមួយ​ប៉ា​របស់​ខ្ញុំ​ពី iPhone ដែល​ទើប​នឹង​ចេញ​ថ្មី ហើយ​គាត់​ស្រាប់តែ​ខឹង​នៅ​ពេល​ខ្ញុំ​សុំ​គាត់​ទិញ​ឲ្យ​ខ្ញុំ​មួយ​គ្រឿង។

 

B: ឯង​គួរតែ​រង់ចាំ​ឲ្យ​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច​សិន​ទៅ រួច​ចាំ​និយាយ​ជាមួយ​គាត់​ម្ដង​ទៀត។

៥) That'll teach you! = ជា​ឃ្លា​មួយ​សម្រាប់​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ថា​ពួកគេ​គួរតែ​រៀន​ពី​លទ្ធផល​អវិជ្ជមាន​អ្វីមួយ​ដែល​ពួកគេ​បាន​ធ្វើ ហើយ​អ្វី​ដែល​ពួកគេ​បាន​ទទួល​គឺជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​អ្វី​ដែល​ពួកគេ​បាន​សាង​ដោយ​ខ្លួនឯង

 ឧទាហរណ៍: My younger brother didn't try hard to study therefore he fell the final exam. That'll teach him! «ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ខិតខំ​រៀន​នោះ​ទេ ហេតុនេះ​ហើយ​ទើប​បាន​ជា​វា​ប្រឡង​ធ្លាក់​ការ​ប្រឡង​បញ្ចប់​វគ្គ។ ការ​ប្រឡង​ធ្លាក់​នេះ​នឹង​បង្រៀន​វា​ឲ្យ​ចេះ​រាងចាល​ម្ដង។»

 

ដោយ៖ ស្រីពៅ

 

X
5s