ការប្រើប្រាស់ «Used to» និង​ «Would» ជាទម្លាប់ក្នុងអតីតកាល​



ពាក្យ «used to» និង «would» ត្រូវគេប្រើប្រាស់ដើម្បីនិយាយអំពីសកម្មភាពដែលតែងតែកើតឡើងដដែលៗ ឬជាទម្លាប់ដែលកើតឡើងក្នុងអតីតកាល ប៉ុន្តែសកម្មភាពទាំងនោះឈប់កើតឡើងនាពេលឥឡូវនេះហើយ។ និយាយជារួមពាក្យទាំងពីរនេះត្រូវគេប្រើប្រាស់សម្លាប់ទម្លាប់ដែលកើតឡើងក្នុងអីតកាល។ ប៉ុន្តែកុំច្រលំជាមួយនិង get / be used to។

ឧទាហរណ៍៖

១) Elena used to visit her grandson on Saturdays, but now she visits him on Sundays. អេលេណាតែងតែទៅសួរសុខទុក្ខចៅរបស់គាត់នៅថ្ងៃសៅរិ៍ ប៉ុន្តែឥឡូវនេះនាងទៅសួរសុខទុកគាត់នៅថ្ងៃអាទិត្យវិញ។ (used to កន្លែងនេះប្រាប់អំពីទម្លាប់ក្នុងអតីតកាល)

២) On Fridays, we would take a long walk after lunch. ខ្ញុំតែងតែចំណាយពេលដើរបន្ទាប់ពីញ៉ាំអាហារពេលថ្ងៃរួចរាល់ហើយ នៅថ្ងៃសុក្រ។ (would កន្លែងនេះប្រាប់ពីទម្លាប់ក្នុងអតីតកាល)

៣) The weather didn’t use to be so cold in May. អាកាសធាតុមិនដែលត្រជាក់ទេក្នុងខែឧសភា។ 

ចំណាំ៖ គេប្រើប្រាស់ពាក្យ used to សម្រាប់កិរិយាសព្ទទាំងអស់ទាំងកិរិយាសព្ទគ្មានអំពើ (state verbs) និងកិរិយាសព្ទមានអំពើ (action verbs) ប៉ុន្តែពាក្យ would ត្រូវប្រើជាមួយកិរិយាសព្ទមានអំពើ (action verb) មិនអាចប្រើប្រាស់ជាមួយកិរិយាសព្ទគ្មានអំពើ (state verbs) នោះទេ។

ពាក្យ «used to» ប្រើប្រាស់ state verb និង​ action verb ជាទម្លាប់កើតឡើងក្នុងអតីតកាល

ឧទាហរណ៍៖

១) Bob used to be much shorter. បប់ធ្លាប់តែទាបជាងគេ។ (to be កន្លែងនេះជាការរៀបរាប់អំពីស្ថានភាព ដែលមិនមែនជាសកម្មភាព)

២) I didn’t use to like art. ខ្ញុំកាលពីមិនចូលចិត្តសិល្បះទេ។ (like កន្លែងនេះជាកិរិយាសព្ទគ្មានអំពើ Sate verb)

៣) Did Wayne use to belong to the debate team? តើវ៉ាណេធ្លាប់ចូលរួមក្រុមតស៊ូមតិឬទេកាលពីមុន? (belong កន្លែងនេះជាកិរិយាសព្ទគ្មានអំពើ Sate verb)

៤) Didn’t Margaret use to hate flying? តើម៉ាការេតធ្លាប់មិនចូលចិត្តការហោះហើរឬទេ? (hate កន្លែងនេះជាកិរិយាសព្ទគ្មានអំពើ Sate verb)

៥) Isabel used to sing in a band. អ៊ីសាប៊ែលធ្លាប់ច្រៀងនៅក្នុងក្រុមចម្រៀងមួយ។ (sing កន្លែងនេះជាកិរិយាសព្ទមានសកម្មភាព action verb)

៦) Pablo didn’t use to drive to work. ផាប្លូមិនធ្លាប់បើករថយន្តទៅធ្វើការនោះទេ។ (drive កន្លែងនេះជាកិរិយាសព្ទមានសកម្មភាព action verb)

៧) Did John use to study with you? តើចនធ្លាប់រៀនជាមួយអ្នកពីមុនមែន? (study កន្លែងនេះជាកិរិយាសព្ទមានកម្មភាព action verb)

Would ប្រើប្រាស់ជាទម្លាប់ក្នុងអតីតកាល មិនប្រើប្រាស់ជាមួយកិរិយាស័ព្ទគ្មានអំពើ (state verbs) នោះទេ)

ឧទាហរណ៍៖

១) Since I always had that day free, I would shop for groceries every Monday. ពីព្រោះតែខ្ញុំមានពេលទំនេរ ខ្ញុំតែងតែចូលទិញទំនិញរៀងរាល់ថ្ងៃចន្ទ។

២) Since we were always in a hurry, we wouldn’t stop for tea on Fridays. ពីព្រោះតែពួកយើងតែងតែប្រញាប់ប្រញាល់ ពួកយើងតែងតែឈប់ទិញតែរៀងរាល់ថ្ងៃសុក្រ។

៣) Would you often stay for lunch? តើអ្នកធ្លាប់រង់ចាំអាហារពេលថ្ងៃត្រង់តែកាលពីមុន?

៤) Every Saturday I would go on a long bike ride. ខ្ញុំតែងតែទៅជិះកង់ចម្ងាយឆ្ងាយៗរៀងរាល់ថ្ងៃសៅរិ៍។

៥) My teachers would always say “Sit down and shut up!” គ្រូរបស់ខ្ញុំធ្លាប់និយាយថា អង្គុយចុះហើយកុំនិយាយ។

ដោយ៖ លង់ វណ្ណៈ

 

 

X
5s